ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Betty Bimgombe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ូហ្កង់ដា ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ក្នុងកិច្ចជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជេីញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន នាយកដ្ឋាន អនុប្រធាន នាយកដ្ឋាន និង លោក លោកស្រីជាមន្រ្តីពាក់ព័ន្ធផងដែរ ។ គោលបំណងនៃពិធីជំនួប បានផ្តោតសំខាន់លើកាលានុវត្តភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរ និងការស្វែងរកដំណោះស្រាយរួមចំពោះមួយចំនួនរបស់ពលរដ្ឋអ៊ូហ្កង់ដា ដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ។ ជាបឋម ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវឯកអគ្គរដ្ឋទូត បានផ្តើមមតិស្វាគមន៍គ្នាទៅវិញទៅមក និងឧទ្ទេសនាមនូវសមាសភាពដែលចូលរួមក្នុងពិធីជំនួប មុននឹងឈានដល់ការពិភាក្សាការងារលើចំណុចពាក់ព័ន្ធមួយចំនួន។ បន្ទាប់មក ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត និងសហការីឱ្យបានជ្រាបអំពីស្ថានភាពទូទៅ ក៏ដូចជាតួលេខពាក់ព័ន្ធនឹងពលរដ្ឋអ៊ូហ្កង់ដានៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលក្រសួងមហាផ្ទៃ សង្កេតឃើញមានវត្តមានពលរដ្ឋអ៊ូហ្កង់ដាកើនឡើងគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយតាមរយៈប្រតិបត្តិការបង្ក្រាបជាច្រើនកន្លងទៅ បានរកឃើញមានជនល្មើសពាក់ព័ន្ធនឹងបទល្មើសនេះមួយចំនួនជាពលរដ្ឋអ៊ូហ្កង់ដាផងដែរ។ […]
ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុប៥,២៩៦ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណវត្តឧត្តមប្រិយជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារ JICA
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងទីភ្នាក់ងារ JICA ។ ក្នុងកិច្ចជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជេីញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ប្រធានការិយាល័យ ព្រមទាំង លោក លោកស្រី មន្ត្រីពាក់ព័ន្ធ និងគណៈប្រតិភូអមដំណេីរតំណាងទីភ្នាក់ងារ JICA ជាច្រេីនរូបទៀត ។ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ដែលបានសាងសង់រំលោភបំពានលើដីចំណីផ្លូវសាធារណៈ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់នូវទីតាំងការដ្ឋាន សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា (TELA) មួយកន្លែង ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់ពីមានការរកឃើញថា ការសាងសង់នេះបានរំលោភបំពានលើដីចំណីផ្លូវសាធារណៈ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ក្នុងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យឃើញថា សំណង់មួយចំនួន នៃស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ពិតជាបានសាងសង់លយមកលើដីចំណីផ្លូវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសោភណភាពក្រុងពិតប្រាកដមែន។ ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តលើកទឹកចិត្តរាល់ការវិនិយោគ និងការរកស៊ីទទួលទានក្នុងខេត្ត ប៉ុន្តែរាល់ការសាងសង់ទាំងអស់ ត្រូវតែគោរពតាមច្បាប់ភូមិបាល និងច្បាប់សំណង់ជាដាច់ខាត។ យើងមិនអាចបណ្តោយឱ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ មកសាងសង់រំលោភលើទ្រព្យសម្បត្តិរដ្ឋ ឬដីចំណីផ្លូវ ដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា ការអនុវត្តច្បាប់ ម្ចាស់ការដ្ឋានត្រូវតែសហការជាមួយអាជ្ញាធរ ដើម្បីរុះរើផ្នែកដែលរំលោភបំពានចេញជាបន្ទាន់។ ប្រសិនបើមិនមានការកែសម្រួលតាមការណែនាំទេ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ ឯកឧត្តមបានដាស់តឿន សូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវតាមដានឱ្យបានដិតដល់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ឬរំលោភច្បាប់មុននឹងឈានដល់ការបង្ក្រាប។ ជាលទ្ធផល […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅខេត្តសៀមរាប
សៀមរាប ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពី លោកអភិបាលរងខេត្ត ស្នងការ ស្នងការរង ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណ:កម្មការចំណុះ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានគណ: កម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) កិច្ចប្រជុំពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណ:កម្មការចំណុះ។ អនុគណ:កម្មការទាំង ០៥ ចំណុះគណ:កម្មការ រួមមាន ផ្នែកខ្លឹមសារឯកសារ ផ្នែកពិធីការ ផ្នែកការពារ ផ្នែកផ្សព្វផ្សាយនិងព័ត៌មាន និងផ្នែកផ្គត់ផ្គង់។ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន និងក្រុមការងារជំនាញដែលពាក់ព័ន្ធ។ សូមជម្រាបជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនាមប្រធានកិច្ចប្រជុំ DGICM ក្នុងឆ្នាំ២០២៦ នឹងរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងកំឡុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលា ក្រុងពាលី តម្លើងរូបសំណាកនាគព័ន្ធថ្មី
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃជ័យន្តោ ទៅតាមកិច្ចតាមសាសនា ដើម្បីឧទ្ទិសបួងសួងសុំដល់ម្ចាស់ ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជា ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាមផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឱ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការរៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៩
រាជធានីភ្នំពេញ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការរៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦។
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនៃនាយកដ្ឋានស្ថាបនា ស្តីពីការចុះសិក្សានិងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោង សាងសង់មន្ទីរពិសោធន៍
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញមកពីនាយកដ្ឋានស្ថាបនានៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ស្តីពីការចុះសិក្សានិងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ(ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូបង្ហូរកាកសំណល់ …) សម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍វិទ្យាសាស្ត្រកោសល្យវិច័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាបន្ទប់ប្រជុំ-ព្រះវិស្ណុ (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថល
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រង និងអភិវឌ្ឍមជ្ឈមណ្ឌលសមាហរណកម្មឌីជីថល (គ.ក.គ.អ.ម.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងលោក លោកស្រីជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងគឺ ដើម្បីពិភាក្សា ផ្តល់មតិយោបល់ និង ស្វែករកធាតុចូលបន្ថែមសម្រាប់រៀបចំផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារ និងបានផ្តល់ជាតុចូលយ៉ាងច្រើនសម្រាប់ធ្វើការរៀបចំផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលសមាហរណកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










