ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី

តាកែវ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជា អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី។ ពិធីនេះមានការរអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ទាំង ១២ផែន លោក លោកស្រីអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ លោកនាយការិយាល័យជំនាញទាំង៣៣ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការ នគរបាលក្រុង-ស្រុកទាំង០៩ លោក លោកស្រីអធិការរង ទទួលដឹកនាំការងារផ្នែកជំនាញទាំង១០ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៩ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបាទី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកបាទី និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ព័ត៌មានជាតិ

ឯកឧត្តម នៅ លក្ខណា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) បានដឹកនាំគណៈប្រតិភូ គ.ប.ផ.ក. ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកិច្ចការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលប្រជុំព្រះវិហារ នាទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. រួមទាំងថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូប៕

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គាធិការដ្ឋាន

នារសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គាធិការដ្ឋាន។ ក្នុងឱកាសកម្មវិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវយកចំណេះដឹងទៅបម្រើការងារជូនអង្គភាព ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅតាមគោលការណ៍ណែនាំ និងធ្វើការចែករំលែកបន្តដល់មន្រ្តីដែលបម្រើការងារជាមួយគ្នា ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធការងាររៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដល់នាយកដ្ឋានទាំងអស់ចំណុះអគ្គាធិការដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ ក៏បានប្រគល់ កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់ថ្នាក់ដឹកនាំ និងនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន និងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយជោគជ័យ។ កម្មវិធីប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​ជាតិកម្ពុជា

បន្ទាយមានជ័យ​៖ នៅថ្ងៃទី១៣ ខែមីនា​​​ ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ ស្នងការ នៃស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែនការងារ​ធនធានមនុស្ស​និង​លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​នាយការិយាល័យបុគ្គលិក​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិតចំនួន​១២នាក់ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​​នៅ​​សាលា​បបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។   ក្នុង​ពិធី​នេះ​ផង​ដែរ​ លោក​ឧត្ដមសេនីយ៍​ត្រីស្នង​ការ​ បាន​កោត​សរសើរ​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​២ភេទ​ដែល​បាន​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​រហូត​បាន​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ​ ក្នុង​នោះ​ផង​ដែរ​ លោក​ ឧត្ដមសេនីយ៍​ត្រី​​ ស្នង​ការ​បាន​ណែនាំ​ដល់​លោក​ស្នងការ​រង​ផែនការងារ​ធនធានមនុស្ស​ និង​លោក​នាយការិយាល័យបុគ្គលិកត្រូវបែង​ចែក​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​អស់​ទៅ​តាម​មុខ​វិជ្ជា​និង​ជំនាញ​ដែល​បាន​សិក្សា​នៅ​សាលា​កន្លង​មក​។ ជា​ចុង​ក្រោយ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ស្នង​ការ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​ទាំងអស់ពេល​ចូល​បម្រើ​ការ​ងារ​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន​និង​គោរព​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ឱ្យបាន​ល្អ​៕ ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP

ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP (UNDP Global Center)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការការងាររបស់ UNDP Global Center ក្នុងកិច្ចសហការ និងគាំទ្រដល់ប្រទេសនានាជាដៃគូ រួមមាន (១) ការធ្វើកំណែទម្រង់ឌីជីថល (២) ការប្រើប្រាស់ AI (៣) ការធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល សាធារណៈ (DPI) និង (៤) ជំហានបន្ទាប់ក្នុងការសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖​ នាព្រឹកថ្ងៃសុក្រ​ ទី១៣ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកនៅក្នុងខាធិការដ្ឋាននៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលដើម្បីឱ្យលេខាធិការដ្ឋាននេះដំណើរការដោយរលូន។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-នាយការិយាល័យ នៅបន្ទប់ប្រជុំឧត្ដរមានជ័យ នៃទីស្ដីការក្រសួងមហាផ្ទៃ។ ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២ត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៨

ទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២ត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៨។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពីអនុប្រធានសេនាធិការ អគ្គលេខាធិការរងអនុប្រធាននាយកដ្ឋានជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

កងម្លាំងនគរបាលទេសចរណ៍ខេត្តកែប ចុះប្រតិបត្តិការល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ​ ទី១៣ ខែមីនា ឆ្នាំ២០២៦​ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាប្រចាំកងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រល្បាតតាមបែបបទថ្មី ដោយប្រើប្រាស់កង់ជំនួសឱ្យម៉ូតូ ឬរថយន្ត ដើម្បីតាមដាន និងរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។ សកម្មភាពល្បាតដោយជិះកង់នេះ ត្រូវបានគេមើលឃើញថាជាវិធានការដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកំពុងមានការប្រែប្រួលហក់ឡើងខ្ពស់។ ការផ្លាស់ប្តូរមកប្រើប្រាស់កង់ក្នុងកិច្ចប្រតិបត្តិការល្បាតតាមតំបន់គោលដៅទេសចរណ៍ មិនត្រឹមតែជួយកាត់បន្ថយការចំណាយថវិការដ្ឋលើការប្រើប្រាស់ប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នពុលក្នុងក្រុងផងដែរ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ការជិះកង់ល្បាតក៏ជាឱកាសមាសសម្រាប់មន្ត្រីនគរបាលក្នុងការហាត់ប្រាណដើម្បីពង្រឹងសុខភាពឱ្យកាន់តែមាំមួន បង្កើនភាពរហ័សរហួនក្នុងកិច្ចការងារបង្ក្រាបបទល្មើសផ្សេងៗ។ លើសពីនេះ យុទ្ធសាស្ត្រនេះបានធ្វើឱ្យមន្ត្រីនគរបាលកាន់តែមានភាពជិតស្និទ្ធជាមួយភ្ញៀវទេសចរ ដែលបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលានៅតាមទីតាំងដែលរថយន្តពិបាកចូលទៅដល់។ មហាជន និងភ្ញៀវទេសចរណ៍ដែលបានឃើញសកម្មភាពនេះ បានសម្ដែងនូវការគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់ ចំពោះគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំនគរបាលខេត្តកែប ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ “មួយគ្រាប់ព្រួញបាញ់បានសត្វពីរ” ពោលគឺទាំងការរក្សាសន្តិសុខបានល្អ និងការសន្សំសំចៃខ្ពស់។ គួរបញ្ជាក់ផងដែរថា ខេត្តកែបបច្ចុប្បន្នកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ”

នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនៅក្នុងថ្នាក់រៀន ជាមួយនឹងសិក្ខាកាម​នៃ​វគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី “ក្រាហ្វិកឌីហ្សាញ” ​ ដែលកំពុងសិក្សា​ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ជាជំហ៊ាននៃការកសាងធនធានមនុស្សឌីជីថល ដែលជាសរសរស្តម្ភនៃការប្រែក្លាយបណ្ឌិត្យសភានគបាលកម្ពជា ជាបណ្ឌិត្យសភានគបាលកម្ពជាឌីជីថល ហើយវគ្គនេះគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីនិងគ្រូនគរបាលជាតិឱ្យមានចំណេះដឹងនិងជំនាញក្នុងការបំពេញការងារ ការរចនាអក្សរ រូបភាព និមិត្តសញ្ញា(Logo) ក្របសៀវភៅ (Cover) ហ្វុង (Backdrop) និងស្លាយ ជាដើម ឱ្យកាន់តែល្អប្រសើរ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា