បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមគណៈអភិបាលរងខេត្ត ស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង៩ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពទាំងអស់ បានលះបង់គ្រប់បែបយ៉ាង ក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ត្រូវប្រទេសជិតខាងនាពេលកន្លងមក ខ្លះរងរបួស និងបានពលីនៅក្នុងសមរភូមិ។ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ពេលឆាប់ៗ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចាត់តាំងការសម្តែងសិល្បៈ និងទស្សនីយភាព ជូនប្រជាពលរដ្ឋទស្សនាកំសាន្តតាមទីសាធារណៈ និងបំផុសក្នុងការចាត់តាំងលេងល្បែងប្រជាប្រិយកំសាន្ត តាមទីសាធារណៈ និងចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុសក្នុងការលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្តសប្បាយ តាមរមណីយដ្ឋានប្រវត្តិសាស្ត្រនានា តាមទីវត្តអារាម ទីប្រជុំជន ភូមិ ឃុំ សង្កាត់ តាមទម្លាប់នៃតំបន់នីមួយៗ ដើម្បីអប់រំ និងបង្ហាញឱ្យយុវវ័យជំនាន់ក្រោយបានយល់ដឹង […]
ព័ត៌មានជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការធ្វើបាឋកថាស្តីពី «បច្ចេកទេសប្រើប្រាស់អាវុធនិងអន្តរាគមន៍»
នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការធ្វើបាឋកថាស្តីពី «បច្ចេកទេសប្រើប្រាស់អាវុធនិងអន្តរាគមន៍» ដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលធ្វើបាឋកថា ដោយក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលទីក្រុងហុងកុង នាសាលសន្និសីទ-ព្រះរាម (អគារប្រពៃណី ក- A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ បាឋកថានេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលជំនាញដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងដោយការជឿជាក់ថា បាឋកថានេះ ពិតជានឹងផ្តល់បទពិសោធនិងចំណេះដឹងល្អៗបន្ថែមទៀត ដល់គ្រូបង្គោលនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីយកទៅចែករំលែកបន្តដល់និស្សិតនិងសិស្សនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ និងផ្តល់យោបល់លើផែនការសកម្មភាពការងារ ឆ្នាំ២០២៦”
ភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ និងផ្តល់យោបល់លើផែនការសកម្មភាពការងារ ឆ្នាំ២០២៦” របស់អង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងលោក-លោកស្រីអនុប្រធានអង្គភាព និងលោកនាយ-នាយរងការិយាល័យក្រោមចំណុះទាំងអស់៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលជាតិ ដែលបានផ្ទេរភារកិច្ច ឱ្យមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកស្នងការរង លោកនាយ-នាយរងការិយាល័យដែលពាក់ព័ន្ធ បានអញ្ជើញ ជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលជាតិ សរុបចំនួន ១៩នាក់ ស្រី ០៨នាក់ ដែលបានផ្ទេរភារកិច្ចពីអគ្គនាយកដ្ឋានធនធានមនុស្ស និងត្រូវបានចាត់បញ្ជូនឱ្យចូលបម្រើការងារតាមបណ្តាអង្គភាពជំនាញ ចំណុះឱ្យស្នងការដ្ឋាននគរបាលនគរបាលខេត្តសៀមរាប៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីជានារីសាលាខេត្ត នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីជានារីសាលាខេត្ត នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង (សាលប្រជុំធំថ្មីសាលាខេត្ត)៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
រសៀលថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អភិបាលខេត្តកំពត៖ វិវាទដីធ្លីនឹងថយចុះ ឬបញ្ចប់ទាំងស្រុងក្រោយពលរដ្ឋមានបណ្ណកម្មសិទ្ធិបញ្ជាក់ដីស្របច្បាប់រៀងៗខ្លួន
កំពត៖ អភិបាលខេត្តកំពត បានលើកឡើងថា ការដោះវិវាទក្រៅប្រព័ន្ធតុលាការប្រមាណជាង ៣ពាន់ករណី ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ បញ្ហាវិវាទដីធ្លីមានប្រមាណជាង ៨០ភាគរយនៃវិវាទទាំងអស់។ ដូច្នេះក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋរួចរាល់ នោះវិវាទដីធ្លីនឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថាដីរបស់បងប្អូនជាដីស្របច្បាប់ពុំអាចមាននរណាមករំលោភបំពានបាននោះទេ។ ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិត្រពាំងក្តារ ភូមិខ្ពស់ និងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានគិតគូរជានិច្ចនូវរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការបែងចែកដីធ្លីជូនពលរដ្ឋ អតីតយុទ្ធជន នៅទូទាំងប្រទេសក្រោយពេលបញ្ចប់សង្គ្រាម។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បន្ទាប់ពីមានការចែកដីជូនរួចហើយ សម្តេចក៏បានបន្តរៀបចំចេញជាបណ្ណកម្មសិទ្ធិជូនពលរដ្ឋបន្តទៀត ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃដីធ្លីរបស់បងប្អូនក្នុងន័យដើម្បីកុំឱ្យមានការរំលោភបំពានគ្នា ដែលអាចបង្កជាជម្លោះបាន។ ពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ បានធ្វើឡើងក្នុងបរិវេណសាលាឃុំស្រែជាខាងត្បូង ស្ថិតក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ […]
អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហការ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនីនៅក្នុងខេត្តប៉ៃលិនទាំងអស់ ស្តីពីបច្ចុប្បន្នភាព នូវកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួច បង្កប់ Scam Online នៅគ្រប់ទីតាំងអាគារស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមានដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន កំពុងបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេសទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូល មករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវ បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាក្នុងខេត្តទាំងអស់ ត្រូវខិតខំរួមគ្នាដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយប្ដូរឥរិយាបថនិងសកម្មភាព ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌ […]
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកស្រី ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង
នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ឆេង ឡៃគី (Ms. Cheng Lai-Ki) ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលទីក្រុងហុងកុង នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក – A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ស្នងការរងនិងជាប្រធានមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនិងអនុញ្ញាតឱ្យក្រុមការងារជំនាញ ត្រៀមធ្វើបាឋកថា ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសលើជំនាញចំនួន២គឺ ទី១ «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រនិងការគ្រប់គ្រងវិបត្តិ» និងទី២ «បច្ចេកទេសគ្រប់គ្រងបញ្ហាប្រឈមធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្បូជា។ ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើលោកស្រី ជួយចំនួន៣ចំណុច គឺ ១- ស្នើសុំជំរុញកិច្ចទំនាក់ទំនងដើម្បីចុះអនុស្សរណៈ(MoU) រវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ២- ស្នើសុំឧបត្ថម្ភគាំទ្រក្នុងការបញ្ជូនគ្រូ១រូប ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញ «បញ្ជាដឹកនាំកម្រិតខ្ពស់» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-១៥ ខែឧសភា […]
អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានរួមគ្នាទប់ស្កាត់ករណីឆបោកតាមប្រព័ន្ធអនឡាញ
តាកែវ៖ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានរួមមានក្រុងស្រុក ឃុំសង្កាត់ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។ ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ លោកអធិការនគរបាល ប៉ុស្តិ៍នគរបាល រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន […]










