ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងាររៀបចំសោភណ្ឌភាព និងការដំឡើងប្រព័ន្ធភ្លើងលម្អ នៅលើបុរីវប្បធម៌កោះសំពៅមាស និងតាមបណ្តោយដងវិថីសំខាន់ៗ ក្នុងក្រុងពោធិ៍សាត់ ដើម្បីត្រៀមលក្ខណៈទទួលសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានលើកឡើងថា បុរីវប្បធម៌កោះសំពៅមាស ជាបេះដូងនៃក្រុងពោធិ៍សាត់ ដាច់ខាតត្រូវយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំឱ្យក្លាយជាទីតាំងដ៏ទាក់ទាញបំផុត រួមមានការតម្លើងភ្លើងលម្អចម្រុះពណ៌ ការរៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីបង្កើនភាពស្រស់ត្រកាលនាពេលរាត្រី។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ យើងមិនត្រូវបង្អង់ឡើយ។ រដ្ឋបាលខេត្តបាននិងកំពុងជំរុញការដំឡើងប្រព័ន្ធភ្លើងលម្អចម្រុះពណ៌ និងការរៀបចំសោភណ្ឌភាពនៅតាមដងផ្លូវ និងតំបន់បុរីវប្បធម៌កោះសំពៅមាស ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យទៅជាដែកឆក់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនកុះករ និងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ដោយក្តីសោកស្តាយ ចំពោះការប្រែប្រួលនៃព្រឹត្តិការណ៍ប្រារព្ធពិធីបុណ្យទន្លេឆ្នាំនេះ ដែលខេត្តពោធិ៍សាត់យើងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ហើយត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ។ ទោះបីជាយ៉ាងនេះក្តី នេះគឺជាពេលវេលាដ៏ល្អមួយ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ មានឱកាសកាន់តែច្រើន […]
ព័ត៌មានជាតិ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជាអធិបតីបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមប្រចាំឆ្នាំ២០២៥ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមប្រចាំឆ្នាំ២០២៥ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សំរិទិ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីលោកលោកស្រីប្រធាន-អនុប្រធានក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ប្រមាណជាង១៤០នាក់ ធ្វើនៅសាលប្រជុំ ធំ សាលាខេត្តនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ មានប្រសាសន៍ បិទកិច្ចប្រជុំ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គក្រុមប្រឹក្សាទាំងអស់ដែលបានរួមគ្នាបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងកិច្ចការងារអភិវឌ្ឍនៅមូលដ្ឋាន ឱ្យកាន់តែមានការអភិវឌ្ឍ បើទោះបីជាកិច្ចការងារនៅមូលដ្ឋានយើងបានសម្រេចយ៉ាងណាក៏ដោយ ក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវលើកយកមកពិក្សាដោះស្រាយរួមគ្នា។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងបន្តគាំទ្រសកម្មភាពរបស់សមាគមក្រុមប្រឹក្សា ដើម្បីឱ្យដំណើរការបានរលូន និងបន្តសហការ រួមគ្នាដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យបានល្អប្រសើរ៕ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល និងកែលម្អអគារ E នៃទីស្តីការក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល និងកែលម្អអគារ E នៃទីស្តីការក្រសួងមហាផ្ទៃ បន្ទាប់ពីចូលរួមជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អភិបាលខេត្តបាត់ដំបង ណែនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងកុំបារម្ភខ្វះខាតប្រេង ខណៈបច្ចុប្បន្នយើងមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។ ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់១.៥ម៉ែត្រគុណ ១.៥ ម៉ែត្រ ប្រវែង៣៩០ម៉ែត្រ និងលូអ៊ុយសាច់ក្នុង ២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង ២៣០ម៉ែត្រ និងស្ដារប្រឡាយប្រវែង ២៨៥ម៉ែត្រ ស្ថិតក្នុងស្រុកមោងឫស្សី នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះបញ្ហាប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម និងការប្រកបមុខរបកសិកម្មជាដើម ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ។ ឯកឧត្តម អភិបាលខេត្ត ណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យនៅតាមទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរពតាមគោលការណ៍តម្លៃលើទីផ្សារដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។ ឆ្លៀតឱកាសនោះ ឯកឧត្តម សុខ លូ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបប្រមាណ ៥០០រូប៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តម ឆែម សាវុធ អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសក្រុមលេខា នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៦
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសក្រុមលេខា នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះរៀបចំធ្វើឡើង នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ
អភិបាលខេត្តកោះកុង អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ហេដ្ឋារចនាសម្ព័ន្ធនានា នៅវត្តគិរីសាគរ(វត្តចម្លងគោ)”
ខេត្តកោះកុង ៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)” ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត បានចូលរួមអបអរសាទរជាថ្មីម្តងទៀត ជាមួយព្រះមន្ត្រីសង្ឃ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំថ្មស ដែលបានទទួលនូវសមិទ្ធផលថ្មីមួយបន្ថែម ទៀតនាពេលនេះ។ ស្របពេលជាមួយគ្នានោះ លោកជំទាវ ឈី វ៉ា បានស្នើដល់បងប្អូនទាំងអស់ ដែលប្រើប្រាស់សមិទ្ធផលនេះ សូមចូលរួមថែរក្សាឱ្យបានល្អ ទុកជាប្រយោជន៍សាធារណៈ ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យបានជាអង្វែងតទៅ ព្រមទាំងអំពាវនាវ ចូលរួមបរិច្ចាគជាសម្ភារ ថវិកា តាមកម្លាំងសទ្ធា សម្រាប់រួមចំណែកកសាងសមិទ្ធផលនានាបន្ថែមទៀត នៅក្នុងវត្តចម្លងគោនេះ ដើម្បីឱ្យទីអារាមមួយនេះ ក្លាយជាទីគោរពសក្ការៈ របស់ប្រជាពុទ្ធបរិស័ទតរៀងទៅ។ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ឯកឧត្តម កែវ វណ្ណថន អញ្ជើញចូលរួមសន្និសីទកំពូលស្តីពី ការឆបោកជាសកលឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអន្តរជាតិទីក្រុងវីយ៉ែន ប្រទេសអូទ្រីស
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមសន្និសីទកំពូលស្តីពី ការឆបោកជាសកលឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអន្តរជាតិទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដោយមានការចូលរួមពីប្រទេសសរុបប្រមាណ១០៥ប្រទេស អង្គការអន្តរជាតិចំនួន១៨ និងក្រុមហ៊ុនឯកជនមួយចំនួន។ សន្និសីទខាងលើ ត្រូវបានបើកជាផ្លូវការដោយមានការចូលរួមពីឯកឧត្តម John Brandolino នាយកប្រតិបត្តិស្តីទីនៃការិយាល័យអង្គការ សហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ឯកឧត្តមValdecy Urquiza អគ្គលេខាធិការINTERPOL និងឯកឧត្តម Rt Hon Lord Hanson of Flint រដ្ឋលេខាធិការក្រសួងមហាផ្ទៃចក្រភពអង់គ្លេស។ គោលបំណងចម្បងនៃសន្និសីទខាងលើ គឺដើម្បីប្តូរពីការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោក។ ក្នុងសុន្ទរកថាបើករបស់អគ្គលេខាធិការINTERPOL បានបង្ហាញឱ្យឃើញពីការកើនឡើងករណីពាក់ព័ន្ធឆបោកប្រមាណ៥៤% នៃសំណើរបស់ប្រទេសជាសមាជិក ហើយតួលេខនៃការខាតបង់ប្រាក់ដោយសារការឆបោកក្នុងឆ្នាំ២០២៥ មានរហូតដល់ប្រមាណ៤៤២ពាន់លានដុល្លាអាមេរិក។ ជាមួយគ្នានេះ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាទ្វេរភាគីជាមួយនគរបាលជប៉ុន ដឹកនាំដោយឯកឧត្តម TACHIKAWA Koichi អគ្គស្នងការរងនគរបាលជាតិជប៉ុន។ […]
ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំប្រព័ន្ធគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ
ទីស្តីការក្រសួងមហាផ្ទៃ ៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំប្រព័ន្ធគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការដែលជាអនុប្រធានក្រុមការងារ និងឯកឧត្តម តំណាងក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងារ សរុបចំនួន ១៨រូប ដើម្បីធ្វើការប្រកាសសមាសភាពក្រុមការងារ និងពិនិត្យពិភាក្សាលើតួនាទីភារកិច្ចរបស់ក្រុមការងារ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពបង្កើត និងប្រគល់ភារកិច្ចជូនក្រុមការងារបច្ចេកទេសផ្ទៃក្នុងមួយដែលមាន តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីធ្វើការសិក្សាលើប្រព័ន្ធបច្ចេកទេសជាមុនសិន។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ ក្នុងក្រុងកំពត
កំពត៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។ តាមការបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។ រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើងក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ ១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ ដែលមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ។ ចំណែកឯវិថីអាហារដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ ដែលផ្សារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករលក់ដូរក្នុងវិថីអាហានេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា សម្រាប់អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារនេះ គឺតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ជាតិ ដល់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរក្រុងកំពត ត្រូវចុះត្រួតពិនិត្យការលក់ដូររបស់អាជីវករជាប្រចាំ ពិសេសធ្វើការណែនាំឱ្យអ្នកលក់ទាំងអស់គោរពតាមការណែនាំរបស់អាជ្ញាធរខេត្ត និងរក្សាបរិស្ថានអនាម័យឱ្យបានស្អាតជាប្រចាំ។ តាមការរំពឹងទុក សមិទ្ធផលទេសចរណ៍ថ្មីនេះ […]










