ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលើការងាររៀបចំគម្រោងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល ២០២៧-២០២៩ និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើការងាររៀបចំគម្រោងផែនការយុទ្ធសាស្ត្រថវិកា ៣ ឆ្នាំរំកិល ២០២៧-២០២៩ និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។ ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ស្នេីឱ្យ​ពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម​ បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់​ ។ ការថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែមិនា​ ឆ្នាំ​២០២៦​ ។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុង នោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព​ ។ ​ ឯកឧត្តមអភិបាលខេត្ត​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស […]

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមក្នុង ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់នៅក្នុងអង្គភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សេចក្តីសុខ សេចក្ដីចម្រើន ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ៖សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម បង្ហាញពីសុខសន្តិភាពពេញលេញ ក្រោមការគិតគូររបស់រាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ សមិទ្ធផលរូបវ័ន្តជាច្រើនដែលកើតមានឡើងនៅក្នុងមូលដ្ឋានពីភូមិរហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនា បានបង្ហាញឱ្យឃើញពីសក្ខីភាពដ៏ពិតប្រាកដមួយដែលកើតចេញកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាមបច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលានិងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាក្រោមម្លប់សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សមិទ្ធផលរូបវន្តជាច្រើនត្រូវបានកសាងនៅតាមភូមិស្រុកទូទាំងប្រទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើននៃរោងចក្រសហគ្រាស។ ការអភិវឌ្ឍទាំងនេះគឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាក់ស្តែងខេត្តកំពង់ស្ពឺបច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃមានប្រមាណ១៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីជាង៣០ម៉ឺនកំពុងធ្វើការ។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះជាសក្ខីភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់មូលដ្ឋាន ហើយសមិទ្ធផលទាំងនេះក៏បាននិងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនធូរធាផងដែរ។ជាមួយនិងការរីកចម្រើនលើវិស័យអាណាចក្រ ក្រោមសុខសន្តិភាពនេះ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងតម្រង់ទិសការងារដល់តួអង្គពាក់ព័ន្ធមួយចំនួន

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងតម្រង់ទិសការងារដល់តួអង្គពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅសាលប្រជុំសម្តេចក្រឡាហោម នៃទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គស្នងការនគរបាលជាតិ និងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀតនៅក្នុងដំណាក់កាលទី២

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ ជំរុញដូច្នេះនៅក្នុងឱកាសឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦នេះ បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការគ្រប់គ្រងបានល្អប្រសើរទៅលើទីតាំងដែលបានបិទសៀល និងបានគ្រប់គ្រងត្រួតពិនិត្យ ធ្វើឱ្យមិនមានការលួចលាក់ប្រព្រឹត្តបទល្មើស Scam online ថ្មីៗកើតឡើងបានទៀត នេះគឺជាភាពជោគជ័យមួយរបស់ខេត្តកណ្ដាលក្នុងការបង្ក្រាបបទល្មើស Scam online ក្នុងដំណាក់កាលទី១នេះ ។ ពាក់ព័ន្ធនិងបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សូមជួយត្រួតពិនិត្យ តាមដានចំពោះការសុំភ្ជាប់អ៊ីនធឺណិតធំៗ ចាប់ពី ១០០មេឡើង ពីបណ្ដាកន្លែងស្នាក់នៅ […]

ព័ត៌មានជាតិ

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា​ ឆ្នាំ២០២៦ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិកា​រ​ប្រចាំការ​ ក្រសួងមហាផ្ទៃ បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ​ រដ្ឋលេខាធិកា​រ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គនាយក​រង​ អគ្គស្នងការ​រង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ ព្រមទាំង​លោក​ លោកស្រី​ ជាមន្ត្រី​ពាក់ព័ន្ធ​តំណាង​អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជារូបផងដែរ​ ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយ ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់អង្គការ ហាន់ឆាន់ខាំ រួមមាន អង្ករ នំ សម្ភារៈ និងថវិកាមួយចំនួន ប្រគល់ជូនដល់ កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។ ពិធីនេះក៏មានអញ្ជេីញចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណចំពោះលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ដែលបាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈផ្តល់ ជូនដល់មណ្ឌលសម្រាប់ប្រើប្រាស់ ដេីម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចការងារសង្គម។ ឯកឧត្ដម ក៏បានបញ្ជាក់ថា ជានិច្ចកាលអង្គការ តែងតែចូលរួមចំណែកគ្រប់សម្មភាព ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ជាដេីម។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់ក្មួយៗ កុមារៗ ដែលកំពុងស្នាក់នៅមណ្ឌល ត្រូវខិតខំរៀនសូត្រ […]

ព័ត៌មានជាតិ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការប្រើប្រាស់សុីមដោយជនបរទេស

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមកាងារជំនាញបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការប្រើប្រាស់សុីមដោយជនបរទេស ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅសាលប្រជុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។   កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយករងអន្តោប្រវេសន៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញបើកកម្មវិធីបាឋកថាចែករំលែកបទពិសោធ និងចំណេះដឹងស្តីពី «ការរៀបចំកម្មវិធីសិក្សា»

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាវាគ្មិនកិត្តិយសបើកកម្មវិធីបាឋកថាចែករំលែកបទពិសោធនិងចំណេះដឹងស្តីពី «ការរៀបចំកម្មវិធីសិក្សា»។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលមហោស្រព (អគារ-H) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត វាគ្មិនកិត្តិយស បានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបាឋកថាចែករំលែកបទពិសោធនិងចំណេះដឹង ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាពេលនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពជម្រាបជូន ឯកឧត្តមបណ្ឌិត និងអង្គពិធីទាំងមូលជ្រាបផងដែរថា កន្លងមក បណ្ឌិត្យសភាបានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញ វិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធល្អៗនិងចំណេះដឹងថ្មីៗលើប្រធានបទនានា ដែលជាតម្រូវការនិងភាពចាំបាច់របស់បណ្ឌិត្យសភាឬអ្នកសិក្សា ក្នុងគោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹងដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលជាតិ ព្រមទាំងនិស្សិត […]