កំពត៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំ «វិថីអាហារ» ដើម្បីធានាឱ្យទាន់ពេលវេលានៃការបើកដំណើរការ ទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទឹក-អគ្គិសនី និងការរៀបចំស្តង់លក់ដូរឱ្យមានសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពទាក់ទាញ និងមានផាសុខភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វិថីអាហារនេះ មិនត្រឹមតែជាកន្លែងសម្រាប់លក់ដូរអាហារចម្រុះមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសោភណភាពទីក្រុងកំពតឱ្យកាន់តែស្រស់បំព្រង។ ប្រភព៖ រដ្ឋបាលខេត្តកំពត
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា
ភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានអង្គភាព ព្រមទាំងលោក-លោកស្រី នាយ-នាយរង ការិយាល័យក្រោមចំណុះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ក្រាញ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងបើកកម្មវិធីធ្វើបឋកថា
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ក្រាញ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងបើកកម្មវិធីធ្វើបាឋកថាផ្សព្វផ្សាយ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. ស្តីពី «ការចូលរួមចំណែករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សារជាតិ និងសន្តិភាពនៅកម្ពុជា» នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B)នៃបណ្ឌិត្យ សភានគរបាលកម្ពុជា។ ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមនិងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញធ្វើបាឋកថាផ្សព្វផ្សាយដល់មន្ត្រីនគរបាលនិងនិស្សិតនគរបាលស្តីពី «ការចូលរួមចំណែករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សារជាតិ និងសន្តិភាពនៅកម្ពុជា» នាឱកាសនេះ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាននបណ្ឌិត្យសភា ក៏បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការនិងអង្គពិធីទាំងមូលជ្រាបដែរថា កន្លងមក បណ្ឌិត្យសភាធ្លាប់បានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញវិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធល្អៗលើប្រធានបទនានា ដែលជាតម្រូវការនិងភាពចាំបាច់របស់បណ្ឌិត្យសភាឬអ្នកសិក្សា ក្នុងគោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹងដល់ថ្នាក់ដឹកនាំ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ តាមដានបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ” ប្រចាំឆ្នាំ២០២៦
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ តាមដានបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ” ប្រចាំឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គលេខធិការង លោក-លោកស្រី ប្រធានអង្គភាព ព្រមទាំងលោក-លោកស្រី ប្រតិភូ-ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ជាពិសេសប្រតិភូ-ប្រតិភូរង ព្រមទាំងគ្រូបង្វឹក-គ្រូជំនួយ ត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាពកីឡាករ-កីឡាការិនី ដែលនឹងត្រូវចេញទៅប្រមូលផ្ដុំជម្រើសជាតិ ដោយត្រូវសហការគ្នាឱ្យបានស្និតរមួតជាមួយសហព័ន្ធកីឡាជាតិតាមប្រភេទរៀងៗខ្លួន។ ឯកឧត្តមអគ្គលេខាធិការក៏បានណែនាំ ប្រតិភូ-ប្រតិភូរង និងគ្រូបង្វឹក-គ្រូជំនួយ ត្រូវពិនិត្យ និងដោះស្រាយរាល់សំណូមពររបស់កីឡាករ-កីឡាការិនី ដើម្បីការប្រមូលផ្ដុំរបស់ពួកគេ ប្រព្រឹត្តទៅដោយរលូន និងនាំមកនូវគុណផលល្អ ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការប្រកួតប្រជែងមេដាយនៅលើឆាកអន្តរជាតិ ជូនមាតុភូមិ ក៏ដូចជាអង្គភាព។ ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត […]
ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃ អង្គារ៍ ទី ២៤ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ចតុម្មុខមង្គល ទីស្តីការក្រសួង ព័ត៌មាន។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរាជធានី ខេត្ត សរុបចំនួន ២៤៣ នាក់ ស្រី៦២នាក់ ។ ការផ្សព្វផ្សយគោលនយោបាយនេះ មានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យ បានកាន់តែទូលំទូលាយ […]
ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង ៦ផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមក និងលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព។ ជាកិច្ចបន្តក្នុងកិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងរាយការណ៍ស្តីពីការចុះត្រួតពិនិត្យកម្លាំង បញ្ជីវត្តមាន ឯកសណ្ឋាន និងពង្រឹងបទវិន័យនគរបាលជាតិកម្ពុជា នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ។ […]
រដ្ឋបាលរាជធានីភ្នំពេញ៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។ ការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន សុរិទ្ធី បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ខណៈដែលឯកឧត្ដមនិងឯកឧត្ដម ឆាយ វីរៈ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញជាធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ហ៊ុន សុរិទ្ធី បានលើកឡើងទៀយថា ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ០៣ […]
អភិបាលខេត្តតាកែវ អំពាវនាវដល់យុវជន ផ្សព្វផ្សាយមរតកវប្បធម៌ដែលបន្សល់ទុកពីដូនតារបស់យើង ឱ្យកាន់តែទូលំទូលាយថែមទៀត
តាកែវ៖ ថ្លែងនៅចំពោះមុខយុវជន យុវនារីជាច្រើនរូប ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៨ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវទៅដល់យុវជន យុវនារីខ្មែរទាំងអស់ សូមបន្តការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត អំពីមរតកវប្បធម៌ដ៏ល្អផូរផង់ដែលបន្សល់ពីដូនតារបស់យើង ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្មួយៗយុវជនទាំងអស់ គឺជាអ្នកបន្តវេណដ៏មានសក្តានុពល និងជាឆ្អឹងខ្នងនៃព្រលឹងវប្បធម៌ជាតិ។ ការដែលយើងរៀបចំទិវាវប្បធម៌ជាតិក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅថ្ងៃនេះ គឺជាការដាស់រំលឹកថា វប្បធម៌មិនមែនជារបស់បុគ្គលណាម្នាក់ ឬគ្រាន់តែជាវត្ថុបុរាណនៅក្នុងសារមន្ទីរនោះទេ ប៉ុន្តែវប្បធម៌គឺជាដង្ហើម និងជាអត្តសញ្ញាណដែលរស់រវើកនៅក្នុងខ្លួនយើងគ្រប់ៗគ្នា។ ឯកឧត្តមបានរំលឹកថា បើទោះបីជាដូនតារបស់យើងបានបន្សល់ទុកនូវប្រាសាទបុរាណដ៏ស្កឹមស្កៃ សិល្បៈតន្ត្រី និងទំនៀមទម្លាប់ដ៏ល្អផូរផង់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើយុវជនជំនាន់ក្រោយមិននាំគ្នាថែរក្សា មិននាំគ្នាផ្សព្វផ្សាយទេនោះ វត្ថុទាំងនោះនឹងក្លាយជាគ្រាន់តែជាថ្ម ឬជារឿងរ៉ាវក្នុងប្រវត្តិសាស្ត្រដែលគ្មានវិញ្ញាណ។ ដូច្នេះ ក្មួយៗត្រូវចងចាំថា «ការថែរក្សាវប្បធម៌ គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប»។ ឯកឧត្តមបានជំរុញឱ្យយុវជនប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងបណ្ដាញសង្គមក្នុងដៃឱ្យមានតម្លៃ។ ក្មួយៗត្រូវក្លាយជា «អ្នកផ្សព្វផ្សាយវប្បធម៌» តាមរយៈការផលិតមាតិកាល្អៗ […]
ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ក្រុង ស្រុក នៃខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង (អ.ន.ក.ខេត្ត) និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយស អ.ន.ក.ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង ស្រុក នៃខេត្តបាត់ដំបង ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្នុងនាមគណៈកម្មាធិការ អ.ន.ក.ខេត្ត បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយក្ដីស្មោះស្ម័គ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់នូវជំនឿទុកចិត្តទទួលស្គាល់លោក លោកស្រីជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក នៃខេត្តបាត់ដំបង នាពេលនេះដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់ អ.ន.ក ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តម […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ ដែលមានការអញ្ជើញចូលរួមពី លោក លោស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វេីឡេីងគឺ ដេីម្បីជជែកពិភាក្សាមតិយោបល់ និងស្វែករកធាតុចូលបន្ថែមសម្រាប់រៀបចំការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពី ប្រទេសថៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឆ្លៀតឱកាសនេះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត បានមានប្រសាសន៍បន្ថែមឱ្យនាយកដ្ឋានពាក់ព័ន្ធត្រូវរៀបចំចងក្រងឯកសារទាក់ទងនិងអត្តសញ្ញាណបណ្ណដែលហួសសុពលភាពឬបាត់ផងដែរ ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










