ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ

ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលជាកិច្ចសហប្រតិបត្តិការរវាង អង្គការមូលនិធិសប្បុរសធម៌ឆឺជី (Tzu Chi) និង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ក អនុប្រធានប្រតិបត្តិសមាគម TYDA តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA លោកវេជ្ជបណ្ឌិត SHYU RONG YUAN អនុប្រធានមន្ទីរពេទ្យឆឺជី តៃប៉ិ តំណាងអង្គការមូលនិធិសប្បុរសធម៌ឆឺជី។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត-ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថា យុទ្ធនាការពិនិត្យសុខភាពខ្នាតធំនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៣ថ្ងៃពេញ ចាប់ពី ថ្ងៃសុក្រ ទី២៧ ដល់ថ្ងៃអាទិត្យ ទី២៩ ខែមីនា […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងជួសជុលកែលម្អសួនសម្តេចក្រឡាហោម ស ខេង

បាត់ដំបង៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងជួសជុលកែលម្អសួនសម្តេចក្រឡាហោម ស ខេង៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកលើកទី២០ នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍វិស័យឯកជន។ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ […]

ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន

សៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនបានជាប់ជាប្រចាំ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីកាត់វិញ្ញាសា ប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មណ្ឌលប្រឡខេត្តបន្ទាយមានជ័យ នៅពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ស្ថិតនៅភូមិចក់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការនិមន្តអញ្ជេីញចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ ខេត្តបន្ទាយមានជ័យ (គណៈមហានិកាយ) ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ (គណៈធម្មយុត្តិកនិកាយ) ព្រះមេគណខេត្តសៀមរាប បាត់ដំបង និងព្រះមុនីសីលវន្ត មុំ ឫទ្ធី ប្រធានប្រតិភូក្រសួងធម្មការនិងសាសនា ព្រមទាំងមានកាចូលរួមថ្នាក់ដឹកនាំក្រុង អាជ្ញាធរមូលដ្ឋាន សមណសិស្ស បេក្ខជន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នាឱកាសឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសសន៍ថា ការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា ដែលជាមូលដ្ឋានសំខាន់ ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យមានទាំងចំណេះដឹង […]

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធដោយផ្ទាល់ នាសាលប្រជុំ-ព្រះគណេស (អគារ ក- A) និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សម្រាប់ថ្នាក់ដឹកនាំ គ្រូ និងមន្ត្រីនៃសាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា- វៀតណាម នៅតាមបណ្តាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានថ្លែងកោតសរសើរដល់គ្រប់អង្គភាពចំណុះនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការ សាមគ្គីភាពរឹងមាំ ឆន្ទៈមោះមុត ទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ជាប្រចាំ រហូតសម្រេចបាននូវលទ្ធផលការងារសំខាន់ៗជាច្រើន គួរជាទីមោទនៈ ក្នុងរយៈពេលមួយត្រីមាសនេះ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានណែនាំតម្រង់ទិសដល់អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ ត្រូវបន្តទទួលខុសត្រូវចំពោះភារកិច្ចដែលប្រគល់ជូន ដោយធានាលើការអនុវត្តតួនាទី ភារកិច្ច ស្របតាមផែនការ មានភាពជាគំរូក្នុងការដឹកនាំ មានការទទួលខុសត្រូវ ជំរុញនិងអភិវឌ្ឍសមត្ថភាព(មន្រ្តី […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន”

ខេត្តកែប៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២៥ ក្រោមប្រធានបទ“ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកែប។ ទិវាជាតិ ដ៏មានសារៈអត្ថន័យថ្លៃថ្លា និងប្រកបដោយសារៈសំខាន់នាឱកាសនេះ ត្រូវបានប្រារព្វឡើងនៅសាលប្រជុំសេះសសលាខេត្តកែប និងត្រូវបានអញ្ជើញចូលរួមជាគណៈអធិបតី និងភ្ញៀវកិត្តិយសរួមមាន​ ។ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តគ្រប់ប្រភេទ លោកឧត្តមអគ្គានុរក្សប្រធានពន្ធនាគារខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ដ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយក – នាយិកា ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន […]

ព័ត៌មានជាតិ

ឯកឧត្តម កៅ ខុនដារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កៅ ខុនដារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារនិងសម្ភារបច្ចេកទេស (និរោធ)។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធាន-នាយការិយាល័យចូលរួមជាសមាជិកផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ ស្នើឱ្យបន្តយកចិត្តទុកដាក់ផ្គត់ផ្គង់សម្ភារ និងស្បៀងអាហារ ក៏ដូចជាប្រចាំការពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់កងកម្លាំងជួរមុខការពារតាមបន្ទាត់ព្រំដែន។ ជាកិច្ចបញ្ចប់ ឯកឧត្តម […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គនាយករង តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវិដេអូZoom ផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលជួបជាមួយគណៈប្រតិភូវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម ជាមួយឯកឧត្តម ផាម វ៉ាន់អាន អនុលេខាបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ក្នងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានសម្តែងក្តីរំភើប និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរ មកកាន់ទឹកដីខេត្តពោធិ៍សាត់។ វត្តមានរបស់គណៈប្រតិភូ នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ និយាយដោយឡែក។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់