ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញទទួលស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជេីញមកទស្សនកិច្ច និងសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ កិច្ចជំនួបពិភាក្សាសួរសុខទុក្ខនេះដែរ ក៏មានការអញ្ជេីញអមដំណេីរដោយគណៈប្រតិភូខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឡេ វ៉ាន់ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងលោក លោកស្រីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុជាច្រេីនរូបទៀត។ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ ក្នុង ក្រុងសំពៅពូន អញ្ជើញមកទទួលបណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង) នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកទទួលបណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)របស់បងប្អូន នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០៩ភូមិ សរុបចំនួន ៤៦៨២បណ្ណ នៅភូមិជ្រោយស្នោ ភូមិព្រែកជ្រៃ ភូមិខ្នារតាំងយូ ភូមិព្រែកជ្រៃក្រៅ ភូមិខ្នាតាំងយូត្បូង ភូមិព្រែកទន្លា សង្កាត់ព្រែកជ្រៃ, ភូមិកំពង់ថ្កុល ភូមិកប៉ាល់គឿង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅសាលាក្រុងសំពៅពូន។ ឯកឧត្តម គួច ចំរើន […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំជាមួយអនុណៈកម្មការពិធីការ អំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលេីកទី២៩
នារសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំជាមួយអនុណៈកម្មការពិធីការ អំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលេីកទី២៩ (DGICM 29th) ដោយមានការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ប្រធានអនុគណៈកម្មការពិធីការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អនុប្រធានអនុគណៈកម្មការពិធីការ ទទួលដឹកនាំក្រុមការងារបដិសណ្ឋារកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អនុប្រធានគណៈកម្មការពិធីការ ទទួលដឹកនាំក្រុមការងារ មន្ត្រី LO និងមធ្យោបាយធ្វេីដំណេីរ ព្រមទាំងសមាជិក សមាជិកា មួយចំនួន នៅបន្ទប់ប្រជុំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹកក្នុងខេត្តព្រះវិហារ
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូអមដំណើរ នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត (ហៅវត្តថ្នល់បែក) ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងឱកាសនៃបេសកកម្មមនុស្សធម៌នេះ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីរាជការ និងកងកម្លាំង បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព ក្នុងស្មារតី “សាមគ្គីភាព និងការចែករំលែក” ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម […]
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល ក្នុងកងជួរនៃទីលានគោរពទង់ជាតិ
នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាល ក្នុងកងជួរនៃទីលានគោរពទង់ជាតិក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា។ ការសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ ក្នុងកងជួរនៃទីលានគោរពទង់ជាតិនាពេលនេះ ដើម្បីឱ្យអ្នកសិក្សាកាន់តែជ្រាបច្បាស់អំពីបណ្ឌិត្យសភានគរបាលកម្ពុជា ដូចជា ការសិក្សា -ហ្វឹកហាត់ វិន័យផ្សេងៗ ជាដើម ព្រមទាំងការថែទាំសុខភាពឱ្យបានល្អជាប្រចាំ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦
រតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ ដោយមានសមាសភាពចូលរួម លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការរងក្រុង-ស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។ បន្ទាប់ពីបានស្តាប់ការអានរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី អ៉ឹម ផានី ស្នងការរងផែនការងារសន្តិសុខ ក្នុងនោះជារួមបានធ្វើការវាយតម្លៃខ្ពស់ក្នុងកម្រិតអតិបរមាសម្រាប់កិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្ត តាមរយៈការយកចិត្តទុកដាក់របស់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋានខេត្តរតនគិរី ធ្វើការចុះបង្រ្កាប ការល្បាត ការចុះផ្សព្វផ្សាយអប់រំ និងការងារបំរើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពគួរអោយកត់សម្គាល់។ បន្ទាប់មកលោកស្នងការរងបានបន្តអាននូវផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់ខាងមុខនេះ ក្នុងទិសដៅធានាអោយបានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នូវបរិយាកាសសប្បាយរីករាយនៅគ្រប់រម្មណីយដ្ឋាន វត្តអារាម និងទីកន្លែងកម្សាន្តនានាទាំងអស់ក្នុងភូមិសាស្ត្រខេត្តរតនគិរីប្រកបដោយសុខមាលភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឡើងថ្លែងធ្វើការថ្លៃងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចជាពិសេសទិន្នន័យបទល្មើសមានការថយចុះដែលបានបង្ហាញពីស្នាដៃរបស់កងកម្លាំងនគរបាលយើង […]
អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអាជ្ញាធរឃុំ ត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីចៀសវាងប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ។ ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង ២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដោយប្រើប្រាស់មូលនិធិឃុំភ្នំសំពៅ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរក្នុងឃុំទាំង៨ នៃស្រុកបាណន់ ត្រូវបន្តអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាអនាម័យបរិស្ថាន ចៀសវាងការដុតសំរាម និងដុតជញ្ជ្រាំងជាដើម ដោយរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមដាំដើមឈើឱ្យបានច្រើនតាមលំនៅឋានទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ ឬទិញប្រេងឥន្ធនៈស្តុកទុកនៅផ្ទះនោះទេ អាចបង្កហានិភ័យផ្សេងៗ ហើយបច្ចុប្បន្នកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈពេលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេង ដែលនេះមិនមែនប៉ះពាល់នៅតែកម្ពុជានោះទេ នេះជាបញ្ហាសកល។ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកចំពោះបងប្អូនឱ្យយកចិត្តដាក់ថែរក្សាសុខភាព ខណៈពេលកើនឡើងកម្តៅ […]
ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមចុះពិនិត្យទីតាំងត្រៀមបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជំហានទី២ នៅស្រុកបូរីជលសារ
តាកែវ ៖ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក្នុងដំណាក់កាលទី២។ ទីតាំងដែលត្រូវបានចុះពិនិត្យនេះ ស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្ត តាកែវ ដែលជាចំណុចយុទ្ធសាស្ត្រសម្រាប់ពិធីបើកការដ្ឋាននាពេលឆាប់ៗខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង បានមានប្រសាសន៍ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានស្រេចបាច់និង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងរៀបចំ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានហ្មត់ចត់ និងធានាបាននូវសុវត្ថិភាពខ្ពស់ជូនថ្នាក់ដឹកនាំ និងអ្នកចូលរួមក្នុងថ្ងៃរៀបចំកម្មវិធីជាផ្លូវការ ឱ្យដំណើរការទៅបានដោយរលូន រហូតចប់កម្មវិធីដោយជោគជ័យ ។ សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងខេត្តតាកែវ មានប្រវែងសរុបប្រមាណ ៥៨ គីឡូម៉ែត្រ ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន ៦ រួមមាន […]
លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចប្រជុំការងារធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍
នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញចូលរួមកិច្ចប្រជុំការងារធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅសាលប្រជុំ “ខ” អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះ បានរៀបចំឡើង ក្រោមសហធិបតី ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Patrical Ongpin នាយិកាអង្គការUNAIDS ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងលោក លោកស្រីមន្ត្រីជំនាញបច្ចេកទេស ក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ នៃក្រសួងមហាផ្ទៃ តំណាងគ.ជ.អ.ប. មជ្ឈមណ្ឌលជាតិ NCHADS មូលនិធីសកល (Global Fund) ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៥៧រូប ស្រី ១៨រូប។ កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាវឌ្ឍនភាពដែលបានសម្រេចកន្លងមក និងការបង្កើននូវប្រសិទ្ធភាពមាត្រដ្ឋាននៃសន្ទុះឆ្ពោះទៅរកការសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះស្រាយប្រចាំសប្តាហ៍ របស់អគ្គាធិការដ្ឋាន
នាព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះស្រាយប្រចាំសប្តាហ៍ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ ៕ ប្រភព៖ អគ្គាធិការដ្ឋាន










