ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ទទួលជួបគណៈប្រតិភូវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

បាត់ដំបង៖ គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ទ្រុងគៀន ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនៃក្រសួងការបរទេសវៀតណាម និងឯកឧត្តម ត្រឹន ទួនអាញ់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត។ ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។ ប្រតិភូវៀតណាម បានលើកឡើងថា ទំនាក់ទំនងវៀតណាម និងកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មហិមាសម្រាប់ប្រទេសទាំងពីរ ហើយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសមានតួនាទីក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា។ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តមួយចំនួននៃប្រទេសវៀតណាម ប៉ុន្តែបច្ចុប្បន្នវៀតណាមបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ដូច្នេះរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរួចជាស្រេចក្នុងការចងសម្ព័ន្ធមេត្រីភាពឡើងវិញជាមួយភាគីវៀតណាម។ ជាការឆ្លើយតបភាគីវៀតណាមបានឯកភាពនិងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយបណ្ដាខេត្តនៃប្រទេសវៀតណាម ដែលការចងសម្ព័ន្ធមេត្រីភាពនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ បន្ថែមពីនេះ ភាគីវៀតណាមបានលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងជាពិសេសអង្ករបាត់ដំបង និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ភាគីវៀតណាមបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបងដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងបង្កលក្ខណៈងាយស្រួលជូនចំពោះជនជាតិវៀតណាម។ ភាគីវៀតណាមបានលើកឡើងពីការយកសំណាកដីនៅខេត្តបាត់ដំបងទៅពិសោធន៍វិភាគគុណភាពនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមដើម្បីពិនិត្យលទ្ធភាពរកមើលដំណាំដែលមានសក្ដានុពលអាចដាំដុះនៅខេត្តបាត់ដំបងដើម្បីជំរុញការវិនិយោគ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រោះ​ព្រំសិរីសួស្តី ដល់អង្គភាពនិងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង

បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណ ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងសហការី និមន្តព្រះ​សង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះ​ព្រំសិរីសួស្តី សូមសេចក្តីសុខ សេចក្តីចម្រើន ដល់អង្គភាព​ ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម​មី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងចូលមកដល់នាថ្ងៃខាងមុខ។ ក្នុងពិធីនេះបានប្រគេនទេយ្យទាន​ មានចង្ហាន់និងបច្ច័យជាដេីមផង ចំពោះព្រះសង្ឃចំនួន ០៧អង្គ និមន្តមកពីវត្ត ប្រាបច្ចាមិត្ត ហៅវត្តក្តុល ស្ថិតក្នុងសង្កាត់​ ក្តុលដូនទាវ ក្រុងបាត់ដំបង។ ក្នុងវេលាដ៏វិសេសវិសាល ឧត្តុង្គឧត្តមនេះ សូមឧទ្ទិសបុណ្យដែលកើតឡើងដោយសទ្ធាជ្រះថា្លបំផុតនោះ ក៏សូមឧទ្ទិសបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធវីរកង​ទ័ព វីរនគរបាលជាតិ ដែលលោកបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ នាពេលកន្លងទៅ សូមលោកទទួល​យកនូវឥដ្ឋមនុញ្ញផល ដែលបានរៀបចំធ្វើនៅថ្ងៃនេះបានចំណែកស្មើៗគ្នា និងសូមដួងវិញ្ញាណក្ខន្ធរបស់លោក​ បានបដិ​សន្ធិក្នុងសគតិភពកុំបីអាក់ខានឡើយ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់វីរកងកម្លាំងនគរបាលការពារព្រំដែន ទិសភូមិភាគទី៤ ខេត្តព្រះវិហារ

ព្រះវិហារ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអំណោយរបស់ក្រសួងមហាផ្ទៃ ជូនវីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរកងកម្លាំងនគរបាល នាឱកាសនោះ រួមមាន ៖ អាវក្រោះ ចំនួន ១ ៣៣៧អាវ និងមួកដែក ចំនួន ១ ២៩៤មួក។ អំណោយក្រសួងមហាផ្ទៃ ដែលបានប្រគល់ជូនវីរកងកម្លាំងនគរបាល រួមមាន ៖ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីសូត្រមន្តលើករាសី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងមន្ត្រីនគរបាលទូទាំងស្នងការដ្ឋានយ៉ាងច្រើនកុះករ។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឱ្យដឹងថា ការរៀបចំពិធីនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ថែរក្សាប្រពៃណី លើកកម្ពស់ទំនៀមទម្លាប់សាសនា និងវប្បធម៌ខ្មែរដ៏ថ្លៃថ្លា បង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ។ បួងសួងសុំសេចក្តីសុខក្នុងការចេញប្រតិបត្តិការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឆ្លៀតឱកាសនេះ ជូនពរដល់កងកម្លាំងនគរបាលទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលចរាចរណ៍ និងការពារសន្តិសុខតាមបណ្តាវត្តអារាម និងរមណីយដ្ឋាននានាក្នុងខេត្តពោធិ៍សាត់ ដើម្បីឲ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលពោធិ៍សាត់

ព័ត៌មានជាតិ

ឯកឧត្តម យុន ឈុន្នី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំត្រីមាស១ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានសម្រាប់គាំទ្រអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់សុវត្ថិភាព(គ.ភ.ឃ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅបន្តត្រីមាស ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានលេខាធិការដ្ឋាន (គ.ភ.ឃ.ស) ប្រធានផ្នែក អនុប្រធានផ្នែក និងលោក លោកស្រី ជាសមាជិកនៃលេខធិការដ្ឋានទាំងអស់។ កិច្ចប្រជុំនេះដែរ មានគោលបំណងពិនិត្យបច្ចុប្បន្នភាពលទ្ធផលនៃការអនុវត្តការងារសម្រេចបានរបស់លេខាធិការដ្ឋាន គ.ភ.ឃ.ស. និងបញ្ហាប្រឈមនានា ព្រមទាំងដាក់ទិសដៅការងារបន្តសម្រាប់ ខែបន្ទាប់។

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល នាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងម៉ូតូចំនួន១៥គ្រឿង ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែន

មណ្ឌលគិរី៖ លោកឧត្តមសេ នីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌល គិរី ព្រមទាំងលោក លោកស្រីស្នងការរងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលេខ៦២១ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីនេះធ្វើឡើងនៅទីបញ្ជាការរវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ នៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៣០៣ និង៦២១ ដែល កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឱ្យមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។ ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តម សេនីយ៍ទោស្នងការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចែកជូនរួមមាន៖ ម៉ូតូ ១៥គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់ សណ្តាប់ធ្នាប់ ឬការរំខានណាមួយឡើយ ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសំណេះ សំណាល ផ្តល់ជូនឯកសណ្ឋាន និងសម្ភារការងារសន្តិសុខដល់ប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានស្ម័គ្រចិត្ត លះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជាមួយអាជ្ញាធរដែនដី ដើម្បី បង្ក្រាបរាល់បទល្មើសនានា ធ្វើឱ្យភូមិឃុំសង្កាត់របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលការរៀបចំត្រៀមសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

ប៉ៃលិន៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល ការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភណភាព ដើម្បីបង្ក បរិយាកាស សប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ព្រមទាំងបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជាពិសេសទទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញមានស្ថិរភាពរឹងមាំកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំកម្ម វិធីបុណ្យ ទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនិងសុខដុមរមនា។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រៅពីការរៀបចំតុបតែងកែរលម្អសោភ័ណភាពដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មកលេងកម្សាន្តគឺយើងត្រូវផ្ដោតសំខាន់លើការងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោងដោយត្រូវចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជា ប្រចាំ ឱ្យមានរបៀបរៀបរយល្អប្រសើរខណៈចាប់ពីថ្ងៃនេះតទៅរហូត […]

ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុង-ស្រុកទាំង១៣ខេត្តសៀមរាប បន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន

សៀមរាប ៖ ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន។ ក្នុងនោះផងដែរក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទីវត្តអារាម និងបានចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងជំរុញបន្ថែមដល់ប្រជាពលរដ្ឋ ដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ព្រមទាំងបានប្រគល់ជូនសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តម គង់ កៃដូ នាំយកអំណាយរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ និងក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននាំយកអំណាយរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ ទៅប្រគល់ជូនអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អំណោយដែលបានប្រគល់ជូនអធិការខណ្ឌទាំង១៤ នាឱកាសនោះ ក្នុងមួយខណ្ឌៗ ទទួលបាន ៖ អាវក្រោះ ចំនួន ២០អាវ អាវចរាចរណ៍ ចំនួន ៥០អាវ និងខ្សែក្រវ៉ាត់ ចំនួន ២០ឈុត។