ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឆ្នាំ២០២៦នេះ គឺមិនមែនតែ នៅទីតាំង “នគរសង្ក្រាន្ត” ៦ទីតាំងដែលរៀបចំឡើងដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះទេ។ ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៦មេសា ឆ្នាំ២០២៦នេះ ខណៈឯកឧត្តម អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងអង្គប្រជុំពិភាក្សាស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសាលារាជធានីភ្នំពេញនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឌី វិជ្ជាសមាជិកគណៈអចិន្ត្រៃយ៌សហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកការងារសន្តិសុខ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា នៅរាជធានីភ្នំពេញ មានវត្តអារាមចំនួន១៥១វត្ត ប្រជាពលរដ្ឋ ក្រៅពីមកដើរលេងកំសាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងតំបន់សប្បាយភាព៥ទីតាំងទៀតដែលរៀបចំឡើងដោយ (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញហើយ នោះពួកគាត់អាចដើរលេងកំសាន្តនៅតាមបណ្តាវត្តអារាមទាំងនេះឬនៅកន្លែងសប្បាយភាពផ្សេងទៀត។ […]
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីលើកយកបញ្ហាធំៗចំនួន៣ មកពិនិត្យពិភាក្សា
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយកិច្ចប្រជុំបានពិនិត្យពិភាក្សា ស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ខណ្ឌ ក្រុង ស្រុក ក្រោយពីសន្និបាតរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញដល់ការិយាល័យប្រជាពលរដ្ឋបានដំណើរការទៅបានល្អបន្ថែមទៀត ជាពិសេសបញ្ហាតម្លៃទឹកស្រោចស្រពស្រែប្រាំង បញ្ហាអគ្គិសនី និងបញ្ហាក្មេងទំនើង។ លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តយកទៅអនុវត្ត។ លោកបានជំរុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ត្រូវធ្វើការគ្រប់គ្រង និងអនុវត្តឱ្យខាងតែបាននូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ។ ជាពិសេស សូមបន្តលើការងារបរិស្ថាន អនាម័យក្នុងក្រុងស្រុក ដើម្បីលើកនូវសោភណភាពខេត្តឱ្យកាន់តែទាក់ទាញដល់ភ្ញៀវ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី សំរិទ្ធ បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបានប្រចាំខែមីនា ឆ្នាំ២០២៦ ព្រមទាំងសូមឱ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និងពិនិត្យអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយនោះ នៅតាមក្រុមនីមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន […]
ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈមនានា
នារសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈមនានា ជំរុញការអនុវត្តតាមផែនការសកម្មភាពនិងការងារសំខាន់ៗជាអាទិភាពមួយចំនួនទៀត របស់អគ្គនាយកដ្ឋានធនធានមនុស្ស នៅបន្ទប់ប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោក អគ្គនាយរង និងលោកប្រធានយកដ្ឋានជាច្រើនរូបផងដែរ៕ ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស
អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីឆ្លើយតបរាល់តម្រូវការរបស់ប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវពិនិត្យនិងដោះស្រាយបន្ទាន់នូវរាល់ចំនុចអសកម្មដែលបាននិងកំពុងកើតមានក្នុងស្ថាប័ន មន្ទីរ ជំនាញមួយចំនួន ធ្វើយ៉ាងណាបញ្ជៀសរាល់បញ្ហាដែលកើតមានឡើងរហូតទទួលទោសទណ្ឌតាមផ្លូវច្បាប់។ ការលើកឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំណូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ […]
អភិបាលខេត្តកំពត ណែនាំមន្ត្រីបន្តពង្រឹងការផ្តល់សេវាជូនពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព
កំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំមន្ត្រីរាជការទាំងអស់ បន្តពង្រឹងការអនុវត្តតួនាទី និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា និងទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតី ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា មន្ត្រីរាជការមានកិត្តិយស និងសេចក្តីថ្លៃថ្នូរខ្ពស់ នៅក្នុងសង្គម ដូច្នេះត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ថា មន្ត្រីគ្រប់រូប ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងក្លាយជាមន្ត្រីគំរូ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស មន្ត្រីបម្រើការនៅ “ច្រកចេញចូលតែមួយ” ត្រូវអនុវត្តការងារឲ្យបានច្បាស់លាស់ រហ័ស និងត្រឹមត្រូវ ដោយមិនអនុញ្ញាតឲ្យមានអ្នករត់ការឯកសារខុសច្បាប់ ឬសកម្មភាពដែលប៉ះពាល់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋឡើយ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានា ត្រូវបន្តរក្សា និងលើកកម្ពស់វប្បធម៌កត្តញ្ញូ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណ:កម្មការខ្លឹមសារ និងឯកសារ នៃគណ:កម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២៩ (29th DGICM)
នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណ:កម្មការខ្លឹមសារ និងឯកសារ នៃគណ:កម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២៩ (29th DGICM) ដែលគ្រោងរៀបចំនាពេលខាងមុខ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ។ កិច្ចប្រជុំត្រួតពិនិត្យ បានប្រព្រឹត្តទៅដោយមានវត្តមានចូលរួមពី ឯកឧត្តម អគ្គនាយករង លោកលោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៃអនុកណ:កម្មការខ្លឹមសារ និងឯកសារ ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការរៀបចំដាក់អំពូលសូឡា នៅក្រុងពោធិ៍សាត់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យការផ្លាស់ប្ដូរបង្គោលភ្លើងចាស់ចេញ ជំនួសដោយបង្គោលភ្លើងថ្មី និងដាក់អំពូលសូឡាបំភ្លឺ ប្រភេទ Solar LED នៅលើស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់សម្រាប់ប្រជាពលរដ្ឋ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធ របស់អតីតយុទ្ធជន នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តព្រះវិហារ
ព្រះវិហារ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បានចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់អតីតយុទ្ធជន នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តព្រះវិហារ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦៕
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលជាមួយ អតីតយុទ្ធជន និវត្តជន ចំនួន៥០គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរ អង្គភាព ក្រុង ស្រុក បានចូលរួមសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារចំនួន ៥០គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom)
ឮសៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការីដែលពាក់ព័ន្ធ ចូលរួមជាមួយ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ សុីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប










