ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តក្រចេះ​ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត

ខេត្តក្រចេះ​៖​ ព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ។ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៧ នាយកទីចាត់ការ ប្រធានអង្គភាពទាំង២ និងមន្ត្រីពាក់ព័ន្ធ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំ ដល់រដ្ឋបាល ក្រុង ស្រុក ក្នុងការរៀបចំសង្រ្កាន្តចូលឆ្នាំថ្មី នៅតាមវត្តអារាម ឬទីកន្លែងផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន មិនអោយយកឡានពន្លត់អគ្គីភ័យ ទៅបាញ់ទឹកតាមកន្លែងធ្វើសង្រា្កន្តទេ ក្នុងន័យនេះ ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក សហការជាមួយស.ស.យ.ក នាំយកផលិតផលដែលមានសក្ដានុពលនៅតាមបណ្ដាក្រុង ស្រុករបស់ខ្លួនមកតាំងបង្ហាញ និងលក់ជូនដល់ភ្ញៀវក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំនេះ។ ឯកឧត្តមបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។ ឯកឧត្តម ណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តបាត់ដំបង។ សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៦ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាពេលខាងមុខ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌នៅតំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង។ […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋ ចំនួន១៨៨គ្រួសារ

ពោធិ៍សាត់៖ ក្នុងស្មារតីចែករំលែក និងក្តីស្រឡាញ់ចំពោះបងប្អូនអ្នកជិតខាងក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋជាភូមិផងរបងជាមួយ ចំនួន ១៨៨គ្រួសារ មកពីភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងសមាជិកាសមាគមនារីជាច្រើនរូបទៀត។ សម្ភារដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ ត្រូវទទួលបាន៖ អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេសតូច, មុង១, កន្ទេល១, ភួយ១ និងថវិកា២ម៉ឺនរៀល។ ឯកឧត្តម ខូយ រីដា បានសម្តែងនូវក្តីរីករាយ ដែលបានជួបជុំបងប្អូនអ្នកភូមិផងរបងជាមួយ ក្នុងឱកាសត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី […]

ព័ត៌មានជាតិ

កម្លាំងនគរបាលចរាចរណ៍ ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកមួកការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅសំខាន់ៗ ក្នុងក្រុងសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងឡាយ ឱ្យបានយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនដើម្បីសំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះផងដែរមន្រ្តីនគរបាលចរាចរណ៍ ក៏បានចែកជូននូវសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណជំនួយស្មារតី មួកការពារសុវត្ថិភាពចំនួន ៥០០មួក រួមទាំងបានណែនាំអំពីវិធានការនានា ដើម្បីបញ្ចៀសពីហានិភ័យដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តម នៅ លក្ខណា អនុញ្ញាតទទួលជួបថ្នាក់ដឹកនាំសមាគមអ្នកលក់ឱសថកម្ពុជា និងសមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា មកសម្ដែងការគួរសមនិងពិភាក្សា លើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអនុញ្ញាតទទួលជួបថ្នាក់ដឹកនាំសមាគមអ្នកលក់ឱសថកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហ៊ុល រឿន នាយកប្រតិបត្តិ និងសមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា ដឹកនាំដោយលោក ចាន់ ស៊ី នាយកប្រតិបត្តិ មកសម្ដែងការគួរសមនិងពិភាក្សា លើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមអ្នកលក់ឱសថកម្ពុជា និងថ្នាក់ដឹកនាំសមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា ជាច្រើនរូប៕

ព័ត៌មានជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិស្សនគរបាលនៅតាមបណ្តាសាលានគរបាលជាតិភូមិភាគទាំង៦

នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិស្សនគរបាលនៅតាមបណ្តាសាលានគរបាលជាតិភូមិភាគពីបណ្ឌិត្យសភានគរបាលកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom Meeting) ទៅកាន់សិស្សនគរបាលនៃសាលានគរបាលជាតិភូមិភាគទាំង៦ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនិងលោកនាយកសាលាទាំង៦ ភូមិភាគផងដែរ។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីណែនាំតម្រង់ទិសដល់សិស្សនគរបាលទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព សុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ព្រមទាំងចូលរួមបង្កលក្ខណៈសប្បាយរីករាយ ថ្លៃថ្នូរ នៅភូមិស្រុករបស់ខ្លួន តាមទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីនេះ។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ៖ កម្ពុជា-វៀតណាមនៅតែបន្តមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិតស្ថេរយូរអង្វែង

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវតែពង្រឹងបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជនកម្ពុជា-វៀតណាម។ ការលើកឡើងដូច្នេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួសមរបស់ប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលដល់នាពេលដ៏ខ្លីខាងមុខនៅសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្ថែមថា សាមគ្គីភាពជាប្រវត្តិសាស្ត្រ នៅតែបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងយុគសម័យថ្មី។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគោរពគ្នាទៅវិញទៅមកចំពោះ​អធិបតេ​យ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រ​ចំពោះ​ស្ថិរភាព​នយោបាយ និងមាគ៌ានៃការអភិវឌ្ឍជាតិរៀងៗខ្លួន។ ចំពោះមុខបរិបទផ្ទៃក្នុង និងសកលលោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ​កំពុងមាន​សន្ទុះរីក​ចម្រើនយ៉ាងស្វាហាប់លើគ្រប់វិស័យ។ កម្ពុជា​និងវៀតណាម​បានឯកភាពថា ការពង្រឹងនិងការលើកកម្ពស់​ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មានសារៈសំខាន់ជាសារវន្តសម្រាប់​ប្រជាជាតិ​ទាំង​ពីរ។ ជារួមគោលនយោបាយការបរទេសដែលប្រទេសទាំងពីរអនុវត្តចំពោះគ្នា បានឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​នូវភាពរឹងមាំ​និងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគីនេះ។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់បន្ថែមថាទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំង​ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយរក្សា​បាននូវភាពរឹងមាំលើគ្រប់វិស័យដែល​ជាផលប្រយោជន៍​យុទ្ធសាស្ត្ររួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយ​បញ្ហាប្រឈម​ជាសកល ពង្រីកកិច្ចសហការនៅគ្រប់​កម្រិតនិងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នា​ឱ្យកាន់តែស៊ីជម្រៅ ដែលនឹងអនុញ្ញាតឱ្យប្រទេស​ទាំងពីរ​សម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ទាំងក្នុង​ក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ។មិនតែប៉ុណ្ណោះប្រទេសទាំង២ នៅតែជាដៃគូពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក ហើយពិសេសជាងនេះគឺរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងការសម្របសម្រួលបញ្ហាព្រំដែន […]

ព័ត៌មានជាតិ

ជនបរទេស៣៩៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបោសសម្អាតបទល្មើសអនឡាញស្កេម នៅភ្នំពេញ កែប និងបន្ទាយមានជ័យ

កម្ពុជាគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ ! យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១នៅថ្ងៃទី៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤ គ្រឿង ទូរសព្ទដៃ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន៤សន្លឹក។ យោងតាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានសន្និដ្ឋានថាទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ទទួលជួបគណៈប្រតិភូវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប៉ៃលិន៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ផាម តឹនហ្វា អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្តនៃសាធារណរដ្ឋសង្គម និយមវៀត ណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៉ៃលិន។ ក្នងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តតៃនិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាមដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរ មកកាន់ទឹកដីខេត្តប៉ៃលិន ហើយវត្តមានរបស់គណៈប្រតិភូ នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តប៉ៃលិន និងខេត្តតៃនិញនិយាយដោយឡែក។ លោកជំទាវ […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនខេត្តពោធិ៍សាត់។ ការលើកទឹកចិត្តនេះធ្វើឡើងនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សរុបជាង២០០នាក់ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលជិតឈានចូលមកដល់ខាងមុខនេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់។ ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខ បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តពោធិ៍សាត់ យ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ និងអន្តរាគមន៍ជួយជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន។ ត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ជាពិសេសការងាររដ្ឋបាល និងការសរសេរអក្ខរាវិរុទ្ធខ្មែរ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានានូវសេចក្តីថ្លៃថ្នូរ […]