ពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីឡូតិ៍ ជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចេញពីបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ដើម្បីមកតាំងទីលំនៅថ្មី ក្នុងតំបន់អភិវឌ្ឍន៍ «ភូមិសន្តិភាពបឹងយា» ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ការរៀបចំឱ្យបងប្អូនផ្លាស់ប្តូរទីលំនៅពីមាត់ស្ទឹង (ចាប់ពីចំណុចស្ពានថ្ម ផ្លូវជាតិលេខ៥ រហូតដល់ស្ពានដែក ផ្លូវរថភ្លើង) មកកាន់ទីតាំងថ្មីនេះ គឺជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»។ ឯកឧត្តមបានលើកឡើងពីហានិភ័យខ្ពស់ នៃការរស់នៅតាមដងស្ទឹង ដែលងាយប្រឈមនឹងគ្រោះថ្នាក់បាក់ច្រាំង បញ្ហាសុខភាព ដោយសារបរិស្ថានមិនស្អាត និងកង្វះហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅទីតាំងថ្មី «ភូមិសន្តិភាពបឹងយា»នេះ បងប្អូនមិនត្រឹមតែទទួលបានដីឡូតិ៍សម្រាប់សង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលជាទ្រព្យសម្បត្តិដ៏រឹងមាំ សម្រាប់កូនចៅតទៅមុខ។ រដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច នូវប្រព័ន្ធលូ ទឹកស្អាត ភ្លើងបំភ្លឺតាមដងផ្លូវ និងអគ្គិសនី ពិសេសគឺមានដីសម្រាប់ដាំដុះ […]
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ចុះដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង
តាកែវ ៖ នាសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ជូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងឱកាស នៃការចុះជួបប្រជាពលរដ្ឋ រស់នៅភូមិស្វាយ ភូមិគ្រាំងធំ និងភូមិរវៀង បានលើកឡើងនូវសំណូមពរ ការទាមទារសំណង ក៏ដូចជា បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការស្នើសុំវាស់វែងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ផលប៉ះពាល់ដីនៅចំគម្រោងព្រែកជីកហ្វូណនតេជោ លើផ្ទៃដីសរុបប្រមាណជាង ១៣,៣៦៥,៧១០ ម៉ែត្រការ៉េ ដែលពាក់ព័ន្ធនឹងគម្រោងប្រវត្តិសាស្ត្រមួយនេះ។ បន្ទាប់ពីបានស្តាប់នូវមតិលើកឡើង និងកង្វល់របស់ប្រជាពលរដ្ឋ ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនូវសំណូមពរទាំងនោះ។ ឯកឧត្តម ក៏បានមានប្រសាសន៍ប្រាប់ឲ្យប្រជាពលរដ្ឋ ចាំជួបជាមួយមន្ត្រីបច្ចេកទេសជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ និងធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។ ចំពោះបញ្ហាផលប៉ះពាល់ដីធ្លីដែលស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត នឹងបន្តនីតិវិធីដោះស្រាយសំណងជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងយុត្តិធម៌បំផុត នៅពេលដែលក្រុមការងារចុះអនុវត្តការវាស់វែងជាក់ស្តែងនៅនឹងកន្លែង។ សូមជម្រាបជូនថា សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានរបស់ថ្នាក់ដឹកនាំខេត្តតាកែវ នាពេលនេះ […]
អភិបាលខេត្តក្រចេះ ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំណុះសាលាខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តក្រចេះ៖ រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំណុះសាលាខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលជិតឈានចូលមកដល់ខាងមុខនេះ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខ រួមទុក្ខ បំពេញភារកិច្ចបម្រើជាតិ និងប្រជាជន យ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ និងអន្តរាគមន៍ជួយជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព។ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត សូមជូនពរជ័យសិរីសួស្តី ដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ សូមឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសសម្រាកកម្សាន្តបុណ្យចូលឆ្នាំថ្មី […]
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីដើម្បីអភិវឌ្ឍន៍កម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីសុំសិរីសួស្តីជ័យមង្គល និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។ ក្នុងពិធីសាសនានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបោសសម្អាតឧបទ្រពចង្រៃឆ្នាំចាស់ និងទទួលពរជ័យសិរីសួស្តីពីទេវតា ឆ្នាំថ្មី ព្រមទាំងជាឱកាសដ៏វិសេសវិសាល ក្នុងការជួបជុំសំណេះសំណាលសួរសុខទុក្ខ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋទូទាំងខេត្តនាពេលកន្លងមក។ បន្ទាប់ពីពិធីសូត្រមន្តរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍សំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ឱ្យមានការរីកចម្រើនជាលំដាប់។ ក្នុងឱកាសនោះដែរ […]
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី) ដែលសម្រេចបានប្រមាណ ៨៥%
(កំពង់ចាម)៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលសម្រេចបានប្រមាណ៨៥%។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ប្រកបដោយស្តង់ដារបច្ចេកទេស ជាពិសេសត្រូវរៀបចំរចនាបទ និងសោភណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួនឱ្យបានឆាប់រួចរាល់តាមផែនការ។ គួរបញ្ជាក់ផងដែរថា អាគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុងភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
ឯកឧត្ដម អ៊ូច ចាន់ណូរ៉ា អញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សានិងផ្តល់យោបល់លើឯកសារទស្សនាទាននិងសេចក្តីព្រាងប្រកាសរួម ស្តីពីការបង្កើតសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធបច្ចេកវិទ្យា
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀល ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សានិងផ្តល់យោបល់លើឯកសារទស្សនាទាន និងសេចក្តីព្រាងប្រកាសរួម ស្តីពីការបង្កើតសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គលេខាធិការដ្ឋាន តំណាងក្រុមប្រឹក្សានីតិកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនផងដែរខាង។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តបាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ពិធីសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់រូបដែលបានបំពេញភារកិច្ចយ៉ាងសកម្ម មិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ថ្វីត្បិតតែស្ថានភាពការងារប្រចាំថ្ងៃ និងកម្មវិធីរបស់រដ្ឋបាលខេត្តបាត់ដំបងមានភាពមមាញឹកច្រើនក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តបានខិតខំបំពេញការងារ មានស្មារតីសាមគ្គីភាពខ្ពស់ មានឆន្ទៈរួមគ្នា និងសហការគ្នាយ៉ាងល្អសម្រេចរាល់កិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូន។ លោក យ៉ូវ សេងគុណ គូសបញ្ជាក់ថា ក្រោមការដឹកនាំដោយផ្ទាល់ពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត រួមទាំងគណៈអភិបាល ថ្នាក់ដឹនាំ មន្ត្រីរាជការទាំង ព្រមទាំងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងគ្រប់សមាសភាព បានធ្វើឱ្យខេត្តបាត់ដំបងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានលំនឹងផ្នែកសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ គ្រប់គ្រងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានល្អព្រមទាំងទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តជាដើម។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ […]
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុល
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុល បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានផុសផុលដើម្បីទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានច្រើនកុះករ។ ការជំរុញរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមក្នុងខេត្តបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជំនួបនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាសូមចូលរួមផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ចរាចរណ៍ អនាម័យបរិស្ថាន និងបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ដឹងពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។ ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម គូសបញ្ជាក់ពីការរៀបចំសង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ព្រមទាំងកៀរគរធនធានដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ។ ឯកឧត្តម រំលេចបន្ថែមថា សង្ក្រាន្តបាត់ដំបងឆ្នាំនេះ មានរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល […]
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជន ចំនួន ២១ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ2026 នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ចំនួន ២១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគិតត្រឹមថ្ងៃទី៨ មេសា នេះ សំណង់ខាងលើសម្រេចបានប្រមាណ៧០% ហើយដោយគ្រោងនឹងប្រគល់ជូន គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនឱ្យចូលស្នាក់នៅជាបន្តបន្ទាប់ឆាប់ៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាសមាគមខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ ហើយតាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោល នយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្តបន្តថា ការកសាងផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ […]
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាស និងលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍
កំពង់ឆ្នាំង៖ ក្រោមការចង្អុលដឹកនាំដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ “គ.៨” សាលាខេត្ត ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឈឹម សារុន ស្នងការរងទទួលផែន ការងារអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំលោកស្នងការរង អធិការនគរបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រ.ក និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ និងជនភៀសខ្លួន ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រតិភូតំណាងក្រសួង លោក លោកស្រីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង










