ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យលទ្ធភាពសាងសង់ និងស្ថាបនាផ្លូវថ្នល់ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយការងារស្ថាបនាផ្លូវនឹងត្រូវអនុវត្តនៅគ្រប់ក្រុង ស្រុកទូទាំងខេត្ត មិនមែនធ្វើតែនៅក្នុងក្រុងបាត់ដំបងប៉ុណ្ណោះនោះទេ។ ការណែនាំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ ១៥៧០ ដោយក្រាលកម្រាលកៅស៊ូប្រភេទ DBST ប្រវែង ២,៦០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានចិញ្ចើមផ្លូវទទឹង ០.៥ម៉ែត្រ សងខាង និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយ ព្រមទាំងលុបបំបាត់ការសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវ ដែលអាចបង្កឱ្យមានការកកស្ទះ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន និងបញ្ឈប់ការដុតសំរាម ឬដុតជញ្ជ្រាំង ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ […]
Author: bvt
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។ កិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ប្រសាសន៍បើកកិច្ចប្រជុំ ២. ពិនិត្យកូរ៉ុម ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ […]
អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានមនុស្សស្លាប់មកដាក់ផ្ដន្ទាទោសតាមច្បាប់កំណត់មិនឱ្យរួចខ្លួនឡើយ
ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត មកផ្ដន្ទាទោសតាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ជាងនេះទៅទៀតសូមកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំកោនសាជីនៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស scam online ក្នុងមូលដ្ឋានខេត្តកណ្តាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ពិសេសត្រូវគ្រប់គ្រងទីតាំងដែលបានត្រួតពិនិត្យរួច ដោយត្រូវធានាថាមិនមានបទល្មើសម scam online កើតមានជាបន្តទៀតនៅទីតាំងនេះទៀតឡើយ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវថែរក្សាទុកឱ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធទាំងអស់ […]
នគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប បន្តដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្តចុះដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក នៅលេីផ្លូវជាតិលេខ៣៣ ខាងលិចរង្វង់មូលសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកចំការលើ
(កំពង់ចាម)៖ នារសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំស្វាយទាប ស្រុកចំការលើ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ១២គ្រួសារ ដែលបានកើតឡើងល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង របើកទាំងដំបូលផ្សារហើយធ្វើអោយផ្ទះ ១០ខ្នង ក្នុងភូមិថ្នល់បែកកើត -ភូមិថ្នល់បែកលិច- ភូមិ ថ្នល់បែកជើង និងភូមិស្វាយទាប ត្រូវ របើកដំបូលសង្កសីជាបន្តបន្ទាប់ រងផលប៉ះពាល់កម្រិតមធ្យម ៤ខ្នងនិងកម្រិតស្រាល ៦ខ្នង។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ […]
ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែកផ្លូវលេខ៥៣០ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែកផ្លូវលេខ៥៣០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៣៨០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិចំការសំរោង១សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំរំដោះយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅគ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តបាត់ដំបង ដើម្បីបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរលើដងផ្លូវទៀតទេត្រូវលក់ដូនៅក្នុងផ្ទះចៀសវាងបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។ ឯកឧត្តម បានពន្យល់ប្រជាពលរដ្ឋអំពីការខិតខំរបស់អាជ្ញាធរក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋគឺដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការររៀបចំការអភិវឌ្ឍនានាទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ដែលបានចូលរួមរុះរើកាត់សំយាបដែលសង់លើដីចំណីផ្លូវដើម្បីរដ្ឋបាលខេត្តអាចបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយ។ ឯកឧត្តម សុខ លូ បានរំលេចពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែល ឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំការដាក់សឡាបំភ្លឺផ្លូវសាធារណៈ នៅពេលផ្លូវបានស្ថាបនារួច។ ឯកឧត្តម ក៏បានណែនាំអាជ្ញាធរបន្តអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាម និងជំរុញប្រជាពលរដ្ឋឱ្យចេះចូលរួមរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរសព្ទដៃApp NoDrug […]
រដ្ឋបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ
ខេត្តកែប៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអរគុណដល់មន្រ្តីរាជការមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តីទាំងអស់ដែលបានខិតខំចូលរួម សហកាអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីលើកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល សមទ្ធិផលការងារតាមបណ្តាទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត។ ជាមួយនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនមន្រ្តីរាជការ មន្រ្តីកិច្ចសន្យាជាស្រ្តីទាំងអស់បន្តចូលរួមសហកាអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវបន្តទៀត ដើម្បីលើកកម្ពស់កិត្តិយសស្រ្តី ដែលមានន័យថាអ្វីដែលបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបាន។ ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភនូវ ហូល ១ក្បិនម្នាក់ និងថវិកាមួយចំនួនផងដែរ។ ប្រភព៖រដ្ឋបាលខេត្តកែប
រដ្ឋបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ
ខេត្តកែប៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអរគុណដល់មន្រ្តីរាជការមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តីទាំងអស់ដែលបានខិតខំចូលរួម សហកាអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីលើកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល សមទ្ធិផលការងារតាមបណ្តាទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត។ ជាមួយនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនមន្រ្តីរាជការ មន្រ្តីកិច្ចសន្យាជាស្រ្តីទាំងអស់បន្តចូលរួមសហកាអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវបន្តទៀត ដើម្បីលើកកម្ពស់កិត្តិយសស្រ្តី ដែលមានន័យថាអ្វីដែលបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបាន។ ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភនូវ ហូល ១ក្បិនម្នាក់ និងថវិកាមួយចំនួនផងដែរ។ ប្រភព៖រដ្ឋបាលខេត្តកែប
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្ត របស់ក្រុមការងាររដ្ឋាភិបាល ឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្ត របស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តំណាងអគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១តំណាងអគ្គនាយកដ្ឋានពន្ធនាគារ លោកឧត្តមសេនីយ៍ឯក តំណាងអគ្គលេខាធិការដ្ឋាន លោក ឧត្តមសេនីយ៍ឯក តំណាងបណ្ឌិត្យសភានគរបាលកម្ពុជា លោក ឧត្តមសេនីយ៍ឯក តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ទោ តំណាងអគ្គនាយកដ្ឋានភស្ភុភារ និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ទោ តំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោកប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារបន្ត របស់ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អនុញ្ញាតដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ចូលជួបសំណេះសំណាល សម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអនុញ្ញាតដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ ចំនួន៦រូប នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលជាមន្ត្រីនគរបាលចំណុះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រៀមចេញទៅចូលរួមការប្រកួតក្នុងកម្មវិធី “អបអរសាទរខួបនគរបាល” នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (LAO PDR POLICE ANNIVERSARY) ចូលជួបសំណេះសំណាល សម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។ ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ស្រ៊ឺ ស្រេង អនុប្រធានប្រចាំការ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាប្រតិភូដឹកនាំការចូលរួមប្រកួត ព្រមទាំងគ្រូបង្វឹកផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ បានមានប្រសាសន៍ណែនាំដល់កីឡាករទាំងអស់ ត្រូវរក្សាឱ្យបានជាចម្បងនូវការគោរពវិន័យ និងសីលធម៌ ក្នុងនាមជាកីឡាករតំណាងជាតិផង និងជាកងកម្លាំងនគរបាលជាតិផង។ បន្ថែមលើនេះ ឯកឧត្តម បានក្រើនរម្លឹកដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពស្របតាមគោលការណ៍យុត្តិធម៌។ ជាទីបញ្ចប់ […]










