នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក Ramprakash Sethuramasubbu អ្នកឯកទេសជាន់ខ្ពស់ផ្នែកឯកជននៃធនាគាពិភពលោក និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) និងការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការនាពេលអនាគត នៅទីស្តីការក្រសួងមហាផ្ទៃ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិគ្រោះយោបល់លើការត្រៀមអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលវិនិយោគរបស់អង្គការពាណិជ្ជកម្មពិភពលោកសម្រាប់ការអភិវឌ្ឍ (WTO-IFDA) នៅកម្ពុជា និងការបង្កើតកិច្ចសហការពាក់ព័ន្ធនឹងការសម្រួលការវិនិយោគផ្នែកឯកជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
Author: bvt
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការបន្ស៊ី ភារកិច្ចរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ និងនាយកដ្ឋានកិច្ចការព័ត៌មាននិងទំនាក់ទំនងសាធារណៈ
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការបន្ស៊ី ភារកិច្ចរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ និងនាយកដ្ឋានកិច្ចការព័ត៌មាននិងទំនាក់ទំនងសាធារណៈ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ម៉ោង៩:០០នាទីព្រឹក បន្ទប់ប្រជុំជាន់ទី១ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់ នៃតួអង្គស្រ្តីនៅគ្រប់វិស័យការងារ របស់បុរស
ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។ នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខ ទាំងកងទ័ព និងនគរបាល គឺស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ទាំងការផ្ដល់កម្លាំងចិត្ត ការទទួលរាប់រងដោះស្រាយបន្ទុកគ្រួសារ ក្នុងពេលបុរសជាស្វាមី ត្រូវបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ដែលពេលខ្លះ ស្ទើរតែពុំមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ។ ឆ្នាំនេះ ពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ […]
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពីការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណ ផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងពលរដ្ឋខ្មែរដែលទើប វិលត្រលប់ ពីប្រទេសថៃ
សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ដឹកនាំសហការីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សមាសភាពសេចក្ដីសម្រេច លេខ១៣២០០ សសរ ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចលេខ០០៥/២៦ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពី ការចាត់តាំងក្រុមការងារសម្របសម្រួលសហការគាំទ្រ តាមដាន ជំរុញ និងអនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ នៅបន្ទប់ប្រជុំធំ សាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារភូមិភាគ៤ និងឯកឧត្ដម លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕ ប្រភព៖ ស្នងការនគរបាលខេត្តសៀមរាប
ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវកៅស៊ូDBST ផ្លូវលេខ៥២០ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូDBST ផ្លូវលេខ៥២០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមានការយោគយល់អធ្យាស្រ័យអត់ធ្មត់ខ្ពស់អំឡុងពេលជួបការលំបាកក្នុងការធ្វើដំណើរកន្លងមកដោយសារផ្លូវរងការខូចខាតព្រោះការជីកគាស់កាយសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់។ ឯកឧត្តម គូសបញ្ជាក់ថា ក្រោយពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ផ្លូវនៅក្នុងក្រុងបាត់ដំបងនឹងត្រូវបន្តជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់។ បើតាមផែនការផ្លូវចំនួន៣៧ខ្សែក្នុងនោះផ្លូវ១៦ខ្សែជាគម្រោងរបស់រាជរដ្ឋាភិបាល និង២១ខ្សែជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាននិងកំពុងសាងសង់ឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៅក្នុងឆ្នាំ២០២៦នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋបើកផ្លូវឱ្យបានធំទូលាយ រៀបចំដាក់សឡាបំភ្លឺផ្លូវនិងចុះណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តចុះតាមដាន ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការងារនគរបាលសហគមន៍ នៅស្រុកកណ្ដៀង
ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងការងារនគរបាលសហគមន៍ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦ ក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។ សកម្មភាពចុះតាមដានពង្រឹងការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេឃុំ, លោកនាយ-នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការ អធិការរងទទួលការងារកិច្ចការប៉ុស្តិ៍, លោកនាយ-នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។ គោលបំណងចម្បងនៃសកម្មភាពនេះ គឺដើម្បីពង្រឹងយន្តការសន្តិសុខ ជំរុញឱ្យកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តលក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ការងារនគរបាលនិងសហគមន៍ ពង្រឹងទំនាក់ទំនងរវាងនគរបាល និងប្រជាពលរដ្ឋ ដើម្បីបង្កើនទំនុកចិត្ត។ លោកស្នងការរងមានប្រសាសន៍ថា លោកអធិការ អធិការរង លោក លោកស្រីមេឃុំ លោកមេប៉ុស្តិ៍ ត្រូវបន្តជម្រុញ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវតែមានផែនការសកម្មភាពសម្រាប់ឱ្យបណ្តាប៉ុស្តិ៍អនុវត្ត […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ“
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ“។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តមសន្តិបណ្ឌិត លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានក្រុមការងារយេនឌ័រ តាមបណ្ដាអង្គភាព អភិបាលរង រាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី មន្ត្រីរាជការសុីវិល កងកម្លាំងនគរបាលជាតិ មន្រ្តីពន្ធនាគារ ជាស្រ្តីជាច្រើនរូបទៀតផងដែរ។ […]
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
សៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅបន្ទប់ប្រជុំលេខ១សាលាខេត្ត ។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរង ស្នងការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនិងសិក្ខាកាមដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនិងសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ – វគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម – វគ្គគ្រប់គ្រងច្រកទ្វារអន្តជាតិ – វគ្គប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន – វគ្គឋានានុក្រមកម្រឹត១ ជំនាន់ទី៣ -វគ្គសន្តិសុខពន្ធនាគារ សរុបជិត៥០០នាក់ នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។










