ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីបែបបទនិងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស

ប៉ៃលិន៖ នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ ១៦១ និងលេខ ១៦២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានធ្វើការណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាខ្លឹមសារប្រកាសអន្តរក្រសួងនេះឱ្យ បានច្បាស់លាស់ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ស្របតាមនីតិវិធីច្បាប់ និងធានាបាននូវការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខសង្គម ក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ក៏បានបញ្ជាក់ថា មន្ត្រីនគរបាលពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ឱ្យអនុវត្តតាមបទប្បញ្ញត្តិច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប្រព្រឹត្តល្មើស ដែលអាចនាំឱ្យមានការផាកពិន័យ ឬវិធានការផ្សេងៗតាមច្បាប់ជាធរមាន។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តក្រចេះ​ រៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ

ខេត្ត​ក្រចេះ​៖​ រសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាព និងអភិបាលក្រុងស្រុក ដើម្បីពិនិត្យពិភាក្សានិងដាក់វិធានការ ស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានបញ្ជាក់ថា ៖ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការអនុវត្តថ្លៃលក់ប្រេងឥន្ធនៈមិនតម្លើងថ្លៃខុសប្រក្រតី ជៀសវាការបង្ករភាពចលាចលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ តបតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកូតប្រជែង និងបង្រ្កាបការក្លែងបន្លំ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ស្នើរដល់មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាល ក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចុះផ្សព្វផ្សាយអប់រំ និងណែនាំដល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅ តាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យអនុវត្តថ្លៃលក់ប្រេងឥន្ធនៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម ជាប់ជាប្រចាំ-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីធានាការសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងជៀសវាងដាច់ខាតការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកដោយពុំមានការចាំបាច់ ដែលអាចប្រឈមនឹងការគ្រប់គ្រង និងប្រើប្រាស់ប្រេងឥន្ធនៈ ដែលអាចបង្កឱ្យមានគ្រោះអាសន្ន […]

ព័ត៌មានជាតិ

ស្នាដៃជួយសង្គ្រោះ និងសហការបង្ក្រាបបទល្មើស របស់ នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ ឆ្នាំ២០២៥

នគរបាលទេសចរណ៍ និងនគរបាល ការពារបេតិកភណ្ឌ ឆ្នាំ២០២៥ បានសហការជួយសង្គ្រោះបឋម និងចាត់ចែងដឹកភ្ញៀវទេសចររងគ្រោះថ្នាក់ផ្សេងៗ ក្នុង តំបន់រមណីយដ្ឋាន ទៅកាន់មន្ទីរពេទ្យចំនួន២៥លើក ស្មើនឹងមនុស្សចំនួន២៩នាក់ និងបានសហការបង្ក្រាបបទល្មើសក្នុងតំបន់អង្គរចំនួន ៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធបទល្មើសលួច ជួញដូរគ្រឿងញៀន ដកហូតម៉ូតូចំនួន២គ្រឿង និងរថយន្ត ចំនួន១គ្រឿង៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ សូមជម្រាបជូនថា ការបង្កើតក្រុមការងារនេះឡើង គឺដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការងារផ្តល់សេវាអត្តសញ្ញាណកម្ម ដោយផ្តោតលើគោលដៅសំខាន់ៗ ចំនួន២៖ ទី១-ប្រជាពលរដ្ឋទូទៅ៖ ធានាឱ្យពួកគាត់ទទួលបានអត្តសញ្ញាណបណ្ណ និងឯកសារចាំបាច់នានាបានទាន់ពេលវេលា។ ទី២-ពលករវិលត្រលប់៖ យកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងការរកការងារធ្វើក្នុងស្រុក៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប ចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

សៀមរាប៖ ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងសម្រួលចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំបណ្តោះអាសន្ន នៅវត្តបូណ៌ខ្នាតេជោ ស្ថិតនៅឃុំជន្លាសដៃ ស្រុកក្រឡាញ់ និងវត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប៕ ប្រភព៖ ស្នងការនគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ លើកទី១១៥

ខេត្តកែប៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្ដិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ លោកស្រីអធិការរងនគរបាលក្រុង ស្រុក និងកងកម្លាំងនគរបាលនារី រួមទាំងស្វាមី ភរិយារបស់កងកម្លាំងនគរបាល ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ” នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប។ ក្នុងឱកាសនោះលោកស្រី វរសេនីយ៍ឯក ជុំ ចាន់ធឿន ស្នងការរង ទទួលការងារយេនឌ័រ បានឡើងធ្វើរបាយការណ៏ និងអានព្រះរាជសារជូនពរទាំងស្រុងរបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយជាប់នូវអត្ថន័យខ្លឹមសារជ្រាលជ្រៅប្រកបដោយក្តីនឹករលឹកនិងក្តីស្រឡាញ់ ជូនដល់នារីទូទាំងប្រទេស។ ទន្ទឹមនោះលោកស្រី វរសេនីយ៍ទោ លឹម ជីវអៀន នាយការិយាល័យ ទទួលការងារយេនឌ័រ ក៏បានអញ្ជើញឡើងអានសារលិខិតជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលនារី ក្នុងឱកាសខួបលើកទី១១៥ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អញ្ជើញក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងលោកជំទាវអគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសរុបចំនួន ៣០០ នាក់ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រូចឆ្មារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារ ព្រមទាំងបាននាំយកអំណោយរួមមាន មី ទឹកដោះគោ ត្រីខ ទឹកក្រូច ទឹកត្រី ទឹកសុីអុីវ សៀង សាប៊ូ ថ្នាំពេទ្យ ទឹកសុទ្ធ នំ ភួយ មុង និងថវិកាមួយចំនួន ចែកជូនមន្ត្រីរដ្ឋបាលស្រុក កងកម្លាំងទាំង ៣ប្រភេទ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបមានចំនួន ៣០០នាក់ ព្រមទាំងបាននាំយកទេយ្យវត្ថុគ្រឿងឧបភោគ […]

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងវេទិកា “ពិភាក្សាជាមួយយុវជន”

មណ្ឌលគិរី៖ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងវេទិកា “ពិភាក្សាជាមួយយុវជន” ក្រោមអធិបតីភា ពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រមាណ ចំនួន ៤៥០រូប។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រះវិហារ អញ្ជេីញចូលរួម ពិធីរត់ដេីម្បីសន្តិភាព អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

ខេត្តព្រះវិហារ៖ នៅព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអញ្ជេីញចូលរួម ពិធីរត់ដេីម្បីសន្តិភាព អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង លោកជំទាវ សុខា គងពិសី នៅរមណីយដ្ឋានទំនប់៩៥ ខេត្តព្រះវិហារ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ប៉ៃលិន៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យមើលការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវ រាល់ការលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើមហើយបច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែមនិងការថែទាំព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាននិងសុខភាពក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបាន កាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋនិងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះនិងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួនឱ្យបានជាប្រចាំជាពិសេស អាជីវករលក់ដូរនៅតាមទីសាធារណៈនិងតាមសួនច្បារត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។ ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន