ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តបទុមវតីរាជវរារាម

រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    

ព័ត៌មានជាតិ

សារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើត។

សារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើត។

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International)

ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឩត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលទសវត្សរ៍ ដែលផ្តោតលើគម្រោងរថភ្លើងល្បឿនលឿន និងការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និហឯកជន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយចីរភាព និងបន្ថយការបំភាយឧស្ម័ន។  

ព័ត៌មានជាតិ

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា

ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។ Spokesperson for the Ministry of National Defense of the Kingdom of Cambodia: On the morning of […]

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាខេត្តអមដំណើរជាមួយ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ នៅឃុំព្រៃពោន និងគ្រួសារក្រីក្រ ១គ្រួសារ នៅឃុំអន្សោង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន […]

ព័ត៌មានជាតិ

ច្រករបៀង ប៉ុស្តិ៍ស្ពានស្រុត បើកដៃឲ្យឈ្មួញ ដឹកទំនិញគេចពន្ធ គ្មានច្បាប់ ចេញចូលទាំងយប់ទាំងថ្ងៃ

(បន្ទាយមានជ័យ)÷ តាមសេចក្តីរាយការណ៍មកថា កម្លាំងកងការពារព្រំដែនគោកលេខ៥០៣ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  កំពុងតែ​ឃុបឃិតគ្នាលួចបើកច្រករបៀងខុសច្បាប់បើកដៃឲ្យឈ្មួញរកសុីដឹកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទចេញចូលតាមច្រករបៀង ប៉ុស្ត៍ស្ពានស្រុតគ្រប់គ្រងដោយលោករឿន សារិទ្ធ ជាមេបញ្ជាការ កងអនុសេនាការពារព្រំដែនគោកលេខ៥០៣ បាននឹងកំពុងតែបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចេញពីប្រទេសថៃ ចូលមកប្រទេកម្ពុជា យ៉ាងពេញច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗដូចគេហែរកឋិន ដោយផ្គើនអនុសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង សារចរាចរណ៍នែនាំរបស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ បណ្ដាលឲ្យបាត់ចំណូលពន្ធចូលរដ្ឋ។ * ប្រមុខថ្នាក់ដឹកនាំ បានចាត់តាំងឱ្យអស់លោកមកធ្វើការបម្រើជាតិ ការពារបទល្មើសតាមតាមខ្សែបន្ទាត់ព្រំដែន  តែអស់លោកបែជាបង្កើតបទល្មើសទៅវិញ? ដោយឃុបឃិតគ្នាជាមួយឈ្មួញ នាំទំនិញគេចពន្ធ ចេញតាមច្រករបស់លោកគ្រប់គ្រងទៅវិញ ដោយ មិនខ្វាយខ្វល់ពីការបាត់បង់ចំណូលរដ្ឋ។ តើអស់លោកមានបានដឹងទេថា? អស់លោកធ្វើការសុីប្រាក់របស់រដ្ឋ  រដ្ឋបានលុយពីការប្រមូលពន្ធ  តែអស់លោក កំពុងតែធ្វើឱ្យបាត់បង់ចំណូលពន្ធទៅវិញ? ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ស្ពានស្រុតគ្រប់គ្រងដោយទាហាន៥០៣ ស្ថិតក្នុង ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ដ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំ នឹងអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

  ផ្សាយចេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤រថយន្តដឹកទំនិញហ្នឹងម៉ូតូអត់ពន្ធឬបង់ពន្ធមិនគ្រប់ កំពុងនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកបឹងត្រកួនសេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹនត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់យប់កំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់។   ប្រភពបន្ថែមថា រថយន្តដឹកទំនិញហ្នឹង ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថារទំនិញគ្រប់មុខដឹកដាក់រថយន្តសំពីងសំពោង ហ្នឹង ម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសរថយន្តដឹកទំនិញធុនធំហ្នឹង ម៉ូតូស៊េរីទំនើប ម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។ ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោក កែវ សារ៉ាត់ ទេ រថយន្តដឹកទំនិញ និងម៉ូតូថៃទាំងនោះ មិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់ជើងទា, គ្រឿងក្នុងជ្រូកបង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញគយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។ ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ី ណាស៊ី លោក ជា យូឈាង លោក ប៉ាន់ ខែមវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ផ្នែកក្នុងក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការងារស្នូលសំខាន់ៗដូចជាការផ្តល់សេវាតម្រូវការ​ និងសាធារណៈនានា​ ជាពិសេសអរគុណដល់កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបង្ក្រាបបទល្មេីសនានាបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព ដែលបានផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងការអនុវត្តបានយ៉ាងល្អប្រសេីរចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យក្រុមការងារបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យការជួសជុលផ្លូវបេតុងដែលខូចខាតនៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ចុះពិនិត្យការជួសជុលផ្លូវបេតុងដែលខូចខាត ចំនួន២កន្លែង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជាការយកចិត្តទុកដាក់ពី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរភូមិ សង្កាត់ ក្រុង បន្តជួសជុលផ្លូវបេតុង ផ្លូវគ្រោះថ្មមិច និងរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ ដែលផ្លូវបេតុង ផ្លូវគ្រោះថ្មមិច មួយចំនួនត្រូវបានខូចខាតកាលពីខែវស្សាកន្លងមក។ ឯកឧត្តបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ អ្វីដែលជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរក្រុងប៉ោយប៉ែត តែងតែចុះដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ឯកឧត្តបណ្ឌិតបញ្ជាក់ថា៖ ជាក់ស្តែងក្រោយពីរដូវវស្សាកន្លងផុតទៅ ផ្លូវដែលរងការខូចខាតបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ និងមានសំំណូមពរសុំជួយជួលជុលសម្រួលផ្លូវផងនោះ អាជ្ញាធរ រួមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត […]

ព័ត៌មានជាតិ

អបអរសាទរ ទូកងអុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ទទួលបានចំណាត់ថ្នាក់ផែនលេខ២ ក្នុងពិធីប្រណាំងទូកង ទូក​មួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

នេះជាកិត្តិយស និងជាការលេីកមុខមាត់ថ្មីមួយបន្ថែមទៀតសម្រាប់មន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដែលឯកឧត្តមបានដឹកនាំបង្កេីតឱ្យមានទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ដេីម្បីចូលរួម ក្នុងពិធីប្រណាំងទូក ង ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ ទោះបីជាការបង្ហាញខ្លួនក្នុងឆ្នាំ២០២៤ ជាការបង្ហាញខ្លួនលេីកដំបូង ក៏ប៉ុន្តែទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” បានធ្វេីឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលេី ល្បឿន និងឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ។ លេីសពីនេះទៅទៀត […]