ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម ដែលនឹងជួយ សម្រួលដល់ការតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូន ប្រកបដោយភាពប្រទាក់ក្រឡា និងជាកាលានុវត្តភាពថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម និយាយដោយឡែក, និងនិយាយជារួម មកកាន់ប្រទេសកម្ពុជា។ ក្នុងពិធីដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ក្រចេះ, ស្វាយរៀង, កំពង់ឆ្នាំង, និងខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកយាយ លោកតា អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម […]
Author: bvt
មានអាជីវកម្មរកស៊ីរាប់លុយខុសច្បាប់ច្រើនកន្លែងនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ទីតាំង ជា ច្រើន កន្លែង នៅ គោលដៅ ក្នុង ទី រួម ខេត្តស្ទឹងត្រែង ត្រូវ គេ សង្ស័យ ថា កំពុង ដំណើរការ លើ អាជីវកម្ម ដាក់ លុយរាប់ ប្រចាំ ថ្ងៃ និង ប្រចាំ ស ប្តា ហ៍ ដែល មិន បាន ចូលរួម អនុវត្ត កាតព្វកិច្ច ស្របច្បាប់ ជាមួយ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ហើយ ជា គោ ល ការណ៍ គឺ តម្រូវ ឲ្យ អតិថិជន តម្កល់ សំបុត្រ បញ្ជាក់ កំណើត ( ហ្ស៊ី […]
ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។ គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក […]
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញ ប្រារព្ធពិធីសាសនាក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើកតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះហើយ! គម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ មានសោភ័ណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានាផងដែរ។ គូសបញ្ជាក់ថា គម្រោងកសាងសង់កំពង់ផែទេសចរណ៍ក្នុង ក្រុងកំពង់ចាម គឺជាភាពទាក់ទាញ ដែលអាចឲ្យ នាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំអោយមាន កន្លែងសម្រាប់សំរាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរណ៍ ប្រកបដោយមានផាសុភាពល្អទៀតផង៕
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ១.០១៩គ្រួសារ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង
ឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃអណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។ ពិធីជួបសំណេះសំណាលនិងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២ គឺ៖ ពេលព្រឹកនៅទីតាំងទី១ ក្នុងមណ្ឌលសុខភាពតាឡាត សម្រាប់ប្រជាជន ៦៩៤គ្រួសារ មកពីភូមិចំនួន៥ នៃឃុំក្បាលរមាស និងឃុំតាឡាត ស្រុកសេសាន ចំណែកឯពេលរសៀល ទីតាំងទី២នៅក្បែរប្រាសាទព្រះគោ ស្ថិតក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ […]
ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជូនឱសថទៅខេត្តក្រចេះ អន្តរាគមន៍ការឆ្លើយតបគ្រោះទឹកជំនន់
ក្រុងក្រចេះ៖ ស្របពេលរដ្ឋបាលខេត្តក្រចេះ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកទន្លេមេគង្គ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្ដម នេត្រ ភក្ត្រា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ប្រកាសបញ្ជូនថ្នាំពេទ្យទៅកាន់ទីតាំងរងគ្រោះ ដើម្បីចែកជូនពលរដ្ឋ…។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដម នេត្រ ភក្ត្រា បានបង្ហោះសេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គក្នុងខេត្តកំពុងកើនឡើង ដោយលោកភ្ជាប់ជាមួយសារអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខសុវត្ថិភាព។ លោករដ្ឋមន្ត្រីគូសរំលេចថា៖«[..]នៅថ្ងៃនេះ ខ្ញុំបានបញ្ជូនឱសថមួយចំនួនជូនទៅរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់[..]»។ តាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤តុលា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន២២ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់២៣ម៉ែត្រ។ ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលងាយរងគ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រួតពិនិត្យធនធានថវិកា សម្ភារ ទូក អូប័រ កាណូត រថយន្ត និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះ។ ចំពោះរដ្ឋបាលក្រុង ស្រុក […]
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត
ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងផ្តល់អនុសាសន៍ដ៏សំខាន់ទៅកាន់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលមកអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហការ និងការគោរពច្បាប់ ក្នុងការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត អនុវត្តតួនាទី និងភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ។ ចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រ និងថតរូបអនុស្សាវរីយ៍ផងដែរ។ សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំវគ្គបណ្តុះបណ្តាលខាងលើ ចំនួន៣វគ្គ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ដ ក្នុងនោះ វគ្គបណ្តុះបណ្តាលទី២នេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ២០២៥ សម្រាប់ក្រុមប្រឹក្សាខេត្ត ចំនួន៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ […]
អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ
កណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំដែលត្រូវរួមគ្នាដោះស្រាយ ដោយត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។ ការក្រើនរំលឹករបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសលោកស្រី តាំង សេរីពេជ្ឈរ៉ា ជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាស្រុកមុខកំពូល។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន បានចូលរួមអបអរសាទរ ចំពោះលោកស្រី តាំង សេរីពេជ្យវ៉ា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកមុខកំពូលជាមួយថ្នាក់ដឹកនាំស្រុក សំដៅជួយរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកស្រីអភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ត្រូវរៀនសូត្រពីការងារជាក់ស្ដែង […]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានប្រគល់បណ្ណកម្មសិទ្ធិលើកទី២ ជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ចំនួន ១៤៥បណ្ណ បន្ថែមទៀត ដែលសរុបទាំងពីរលើក ក្រសួងបានប្រគល់បណ្ណជូនចំនួន ១ ២៤២ បណ្ណរួចហើយ។
សូមគូសបញ្ជាក់ជូនថា ការដោះស្រាយបញ្ហាលក់ទិញក្នុងគម្រោងនេះ ក្រសួងត្រូវចំណាយពេលច្រើនក្នុងការកែសម្រួលនិងផ្ទៀងផ្ទាត់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរីទាំងអស់ឡើងវិញ ព្រោះម្ចាស់បុរីបានរៀបចំប្លង់មេដោយមិនគោរពតាមលក្ខខណ្ឌនគរូបនីយកម្ម ហើយបានចុះកិច្ចសន្យាលក់ឡូត៍ជូនអតិថិជនដោយមិនបានផ្ទៀងផ្ទាត់ជាមួយផែនទីក្បាលដីដែលខ្លួនបានរៀបចំ បណ្តាលឱ្យអតិថិជនទិញឡូត៍ជាន់គ្នា ទំហំឡូត៍ក្នុងកិច្ចសន្យាខុសពីទំហំឡូត៍លើទីតាំងដីជាក់ស្តែង និងឡូត៍ដែលបានលក់ជូនអតិថិជនខ្លះទៀតមិនមានក្នុងប្លង់មេរបស់បុរីថែមទៀតផង។ ជាងនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អតិថិជនដែលនៅខ្វះឯកសារ សូមអញ្ជើញយកទៅប្រគល់ជូនមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ ឱ្យបានរួសរាន់ផងដែរ។ ពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង។ ១០ កញ្ញា ២០២៥










