ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១៣២៩គ្រួសារ

កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៣២៩គ្រួសារ មកពីស្រុកថ្ពង ស្រុក ឱរ៉ាល់ ស្រុកសាមគ្គីមុនីជ័យ និងក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ។ មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អនុសាសន៍រៀបចំពិធីចែកអំណោយដល់ជនងាយរងគ្រោះនេះឡើង។ ឯកឧត្តមបណ្ឌិតពុំអាចបំភ្លេចបានឡើយ នូវគុណូបការៈរបស់ សម្តេចតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា អញ្ជើញជាអធិបតីនៃអង្គមិទ្ទីងថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ ព្រមទាំងទុកជាមរតកជូនអ្នកជំនាន់ក្រោយនូវស្មារតីនៃវប្បធម៌ចែករំលែក […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM) និងសន្និសីទនៃភាគីអាត់មែរ លើកទី១៤ (COP to AADMER) និងកិច្ចប្រជុំពាក់ព័ន្ធ

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM) និងសន្និសីទនៃភាគីអាត់មែរ លើកទី១៤ (COP to AADMER) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​បាត់ដំបង​ ប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ឆ្នាំ

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានថ្វាយកម្រងផ្កានៅចំពោះព្រះភ័ក្ត្រព្រះបរមឆាយាលក្ខណ៍ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី […]

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់​ សោភ័ណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប

នារសៀល​ ថ្ងៃទី១៤ ខែតុលា ឆ្នាំ2025 វេលាម៉ោង ១៤ និង ៣០ នាទីរសៀល នៅវីដេអូខនហ្វឺរិន សាលាខេត្ត​ ឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី លោក​ អភិបាលក្រុងសៀមរាប​ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យ សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធនានា​។ ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានធ្វេីការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់សញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍​ និងគំនូសចរាចរណ៍បន្ថែម។ និងបានណែនាំដល់រដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ពិនិត្យការងារសណ្ដាប់ធ្នាប់ការលក់ដូរលើកដីចំណីផ្លូវ ពិសេសត្រូវសហការ និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ និងអ្នកវិនិយោគ​ ដើម្បីដាក់លូអមផ្លូវតុលាការ សម្រាប់រៀបចំគម្រោងសាងសង់ផ្លូវនាពេលខាងមុខ។ ឯកឧត្តម​ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ

នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំអគារ គ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រសួងមហាផ្ទៃ ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត គឹម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕ ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់ ដោយបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងបញ្ហាទឹកជំនន់រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត។  ប្រសាសន៍នេះ បានលើកឡើងក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧  អាណត្តិទី៤ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យមើលដំណើរការជួសជុល កែលម្អសាលប្រជុំអគារ S អគារចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធបរិវេណ នៃទីស្តីការក្រសួងមហាផ្ទៃ

នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលដំណើរការជួសជុល កែលម្អសាលប្រជុំអគារ S អគារចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធបរិវេណ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HUNTER McGee មន្រ្តីទំនាក់ទំនងទទួលបន្ទុកការងារតំបន់ នៃស្ថាប័នព័ត៌មានស៊ើបអង្កេតអូស្រ្តាលី ACIC ប្រចាំនៅទីក្រុងបាងកក ដោយមានវត្តមានចូលរួមពី ឯកឧត្តម អគ្គនាយករង លោកលោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លេខាទូត និងមន្រ្តីទទួលបន្ទុកកិច្ចការបរទេសប្រចាំស្ថានទូតអូស្រ្តាលី ។ កិច្ចពិភាក្សា គឺផ្តោតសំខាន់លើការស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័ន ACIC  អូស្រ្តាលី និងពិភាក្សាអំពីលទ្ធភាពសហប្រតិបត្តិការលើការងារជំនាញរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ស្ថាប័ន ACIC អូស្រ្តាលី ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ ជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តម នី គឹមសាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី២

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងឯកសារផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២(២០២៦-២០៣0) ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ខាន គ.ជ.អ.ប. ដោយាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ប្រធាន គ.ក.ស.ក លោក លោកស្រីប្រធានមន្ទីរជំនាញ លោក លោកស្រី ប្រធានក្រុមប្រឹក្សាអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ សរុប១១៥រូប ស្រី៣២រូប។ ដោយមានការគាំទ្រពីគម្រោងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ(ISD/GIZ) និងអង្គការទស្សនៈពិភពលោកអន្តរជាតិ(World Vision) សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករដ៏សំខាន់នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(កជទី២) នៃកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ […]