ព័ត៌មានជាតិ

«ការទូតព័ត៌មាន» ជាមុំអាទិភាពមួយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានសម្រាប់អាណត្តិទី៧

«ការទូតព័ត៌មាន» ជាមុំអាទិភាពមួយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានសម្រាប់អាណត្តិទី៧។ ការទូតព័ត៌មាននាំមកនូវកិច្ចសហប្រតិបត្តិការ​ជាមួយដៃគូ និងការពង្រីកកេរ្តិ៍ឈ្មោះកម្ពុជាលើវិស័យព័ត៌មាននិងសោតទស្សន៍។ កម្ពុជាបានផ្តួចផ្តើមគំនិតជាច្រើនក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងតំបន់ជាពិសេសគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ និងការបង្កើតយន្តការតំបន់ប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដើម្បីផ្តល់នូវសន្តិសុខព័ត៌មាន ដែលរួមមានការធានាបានសិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជនប្រើប្រាស់។

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ វិវាទអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ត្រូវបានក្រសួងព័ត៌មានសម្របសម្រួល ផ្សះផ្សាដោយជោគជ័យ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះថា គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ។ ការសម្របសម្រួលដោះស្រាយវិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ «សម្រាប់រាល់បណ្តឹងទាំងអស់ដែលក្រសួងបានទទួលការស្នើសុំឱ្យជួយដោះស្រាយ គណៈកម្មការបានពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទាំងលើអង្គហេតុ និងអង្គច្បាប់ ហើយបានអញ្ជើញភាគីពាក់ព័ន្ធក្នុងសាច់រឿងមកចូលរួម ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល ដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីរបបសារព័ត៌មាន និយាមវិជ្ជាជីវៈ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាតព្វកិច្ចក្នុងក្របខណ្ឌកិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងលិខិតបទដ្ឋានពាក់ព័ន្ធ» ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់ទៀតថា៖ «ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល កំហុសវិជ្ជាជីវៈសារព័ត៌មាន ទង្វើខុសក្រមសីលធម៌ ត្រូវបានវែកញែក វិភាគដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីផ្សះផ្សាបញ្ចប់វិវាទដោយមានសេចក្តីសន្និដ្ឋាន របាយការណ៍ច្បាស់លាស់ដែលភាគីពាក់ព័ន្ធក្នុងវិវាទបានព្រមព្រៀងទទួលយក។ រីឯកំហុសខ្លឹមសារផ្សាយត្រូវបានកែតម្រូវ និងផ្សាយឡើងវិញជាមួយព័ត៌មានត្រឹមត្រូវ មានប្រភព និងយោងគ្រប់គ្រាន់ ដែលភាគីវិវាទបានទទួលយករៀងៗខ្លួនហើយអ្នកសារព័ត៌មានបានទទួលការតម្រង់ទិសលើការប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដើម្បីបន្តអនុវត្តការងារឱ្យបានប្រសើរដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ» ។ យ៉ាងណាក៏ដោយ សម្រាប់ករណីវិវាទមួយចំនួន […]

ព័ត៌មានជាតិ

ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីកនៅចុងឆ្នាំ២០២៥នេះ

ភ្នំពេញ ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមដំណើរការជីកនៅ ចុងខែវិច្ឆិកាឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ នៅតាមទីតាំងដែលរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានការប្រែប្រួលនោះទេ ដោយកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ ខណៈព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តទៀតថា នៅពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។ ឯកឧត្តម បានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ […]

ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០ភាគ

ឆ្លើយតបទៅនឹងការផ្សព្វផ្សាយដែលបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជារបស់បរទេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០ភាគ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន OCIC ៩០ភាគរយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១០ភាគរយដែលតំណាងឱ្យរដ្ឋ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា«ចឹងមិនមែនដូចការផ្សព្វផ្សាយខ្លះថា ព្រលានយន្តហោះនេះជារបស់បរទេស ប្រទេសនេះប្រទេសនោះទេ គឺជារបស់ខ្មែរ១០០ភាគរយ វិនិយោគដោយកូនខ្មែរ ហើយអ្វីដែលជាពិសេសនោះទៀត លោក ឧកញ៉ា ពុង ឃាវសែ បានបង្ហាញខ្ញុំ ចាប់តាំងពីបើកការដ្ឋានរហូតដល់ការកសាង ស្ថាបត្យករ វិស្វករ និងអ្នកសាងសង់៩០ភាគរយជាកូនខ្មែរ»។ សម្ដេចធិបតី បានទាំងជំរុញបន្ថែមឱ្យប្រើប្រាស់ធនធានមនុស្សជាកូនខ្មែរ១០០ភាគរយតែម្ដងសម្រាប់ជំហានបន្ទាប់ ដែលនេះជាការពង្រឹងសមត្ថភាព។ សូមជម្រាបជូនថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី១) មានចំនួន ២,៣០០ លានដុល្លារអាម៉េរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយអ្នកដំណើរពិសេស (VVIP Terminal) […]

ព័ត៌មានជាតិ

សម្តេចបរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមសំខាន់ចំនួន២

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហា ដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។ អភិក្រមទី២ គឺកន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ ពីបិធីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ៕ ដោយ៖ កន ចំណាន

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC)

ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា និងថៃ។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ ពីពិធីខាងលើ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានស្នើអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការ ការពារបូរណភាពទឹកដីរបស់កម្ពុជា។ តាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលបីខែនេះ កម្ពុជាស្ងាត់តែមិនស្ងៀម ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការគ្រប់បែបយ៉ាង ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែន កម្ពុជា និងថៃ និងខិតខំដោះស្រាយបញ្ហាជួយឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីថៃ មានការងារធ្វើ និងជំរុញការបង្កើត ផលិតផលក្នុងស្រុក៕ដោយ៖ កន ចំណាន

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT) ជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន

អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT) ជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ គួរជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។  អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul […]

ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (AKP កណ្តាល) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្បោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport – TIA) ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា។ សូមរម្លឹកថា អាកាសយានដ្ឋាននេះ ត្រូវបានបើកប្រតិបត្តិការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រឹមតែជាអាកាសយានដ្ឋាននោះទេ ប៉ុន្តែ គឺជាមោទនភាពជាតិខ្មែរទាំងមូល! គឺជាសាក្សីនៃកំណើនសេដ្ឋកិច្ចជាតិ! ហើយស្ថាបត្យកម្ម និងការសាងសង់គឺដោយកូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 […]

ព័ត៌មានជាតិ

លេខាធិការដ្ឋាននៃ គ.វ.រ. រៀបចំកិច្ចប្រជុំលើកទី៩របស់ខ្លួន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល

តាមរយៈការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលហៅកាត់ថា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីដាក់អនុវត្តនូវលទ្ធផលនៃការងារកែទម្រង់ដែលសម្រេចបានទាំងអស់នោះ។ ដើម្បីពិនិត្យ និងបន្តនូវការកែលម្អមុខតំណែងវិជ្ជាជីវៈសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ អនុក្រឹត្យនេះ រៀបចំឡើងក្នុងគោលបំណងសម្រាប់មន្រ្តីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការជ្រើសរើសមន្រ្តីសម្រាប់បំពេញការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ការរៀបចំលក្ខខ័ណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារ ការអភិវឌ្ឍសមត្ថភាព ការវិវិត្តអាជីព និងការរៀបចំផែនការធនធានមនុស្សស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន។ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងផែនការធនធានមនុស្សតាមវិស័យ ជាពិសេសជំរុញប្រសិទ្ធភាពនៃការជ្រើសរើស ការតែងតាំង និងការពង្រាយមន្ត្រីតាមវិស័យ ស្របតាមអភិក្រមរបស់ សម្ដេចធិបតី “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។ ទន្ទឹមនេះ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ នឹងកំណត់បានយ៉ាងច្បាស់ពីតម្រូវការ និង គុណវុឌ្ឍិមន្ត្រីសម្រាប់បំពេញការងារក្នុងអង្គភាពដែលធ្វើឱ្យការជ្រើសរើសមន្ត្រីទៅកាន់មុខតំណែងស្របតាមតម្រូវការជាក់ស្ដែងនៃមុខតំណែងតាមវិស័យ ហើយមន្ត្រីក៏បានយល់ច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាការបង្កើនសមត្ថភាពជំនាញឱ្យឆ្លើយតបទៅនឹងមុខតំណែង និងការអភិវឌ្ឍអាជីពក្នុងវិស័យរបស់ខ្លួន។

ព័ត៌មានជាតិ

អភិបាលខេត្តកែប ៖ ឆ្នេរតេជោសន្តិភាពកែប កំពុងពន្លឿនការស្ថាបនាលេចចេញជារូបរាងបណ្តើរៗ តាមគម្រោងប្លង់

ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។ ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍បែបនេះ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដោយមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំ អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា ខេត្តកែបគឺជាខេត្តមួយ ដែលបានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមុនគេបង្អស់ក្នុងចំណោមរាជធានី ខេត្ត ទាំង២៥ […]