ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់សប្បុរសជន ជនជាតិចិន ចែកជូនដល់ជនភៀសសឹក

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់សប្បុរសជន ជនជាតិចិន មាន អង្ករ គ្រឿង ឧបភោគ បរិភោគ ចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់បណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ប្រមាណ ៣,០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរសជនចិន ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយស្បៀងជូនបងប្អូនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដី ធ្លី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ បន្លាលួស ហ៊ុំព័ទ្ធ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា កាលពីសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃកន្លង ក្រោយពេលបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២និង០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដល់បងប្អូនភៀសសឹកថា ការរៀបចំផ្ទះអតីតយុទ្ធជននេះ ដែលរដ្ឋ ភិបាលផ្តល់ជូនសម្រាប់បងប្អូនបណ្តោះអាសន្ននេះ ពុំមានការយកថវិកាពីអង្គការក្រៅរដ្ឋាភិបាលណា មកសាងសង់នោះទេ គឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន […]

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់»

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់» នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត គ្រូឧទ្ទេសថ្នាក់ជាតិ នៃក្រសួងមហាផ្ទៃ គ្រូបង្គោលថ្នាក់ខេត្ត និងសិក្ខាកាមមកពីបណ្តាឃុំ-សង្កាត់ ទាំង៦៧ ប្រារព្ធធ្វើឡើងសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណង សំខាន់ៗ ដូចជា ៖ ១-ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកលិខិតបទដ្ឋានគិតយុត្តិ និងបទដ្ឋានបច្ចេកទេសថ្មីៗ។ ២-ដើម្បីលើកកម្ពស់ និងតម្រង់ទិសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ៣-ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក និងឈានទៅរកការអនុវត្តឱ្យមាន ការឯកភាពគ្នាលើប្រព័ន្ធតែមួយក្នុងក្របខណ្ឌទូទាំងប្រទេស។ ៤-ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក មានការយល់ដឹងកាន់តែច្បាស់ និងចេះតាមដាន កែលម្អនូវ ការអនុវត្តថវិកាសេវាសង្គម និងអនាម័យបរិស្ថាន ក្នុងប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងឱ្យមន្ត្រីនៅ ថ្នាក់ឃុំ សង្កាត់ ចេះប្រើប្រាស់ និងបញ្ចូលទិន្នន័យតាមប្រព័ន្ធឌីជីផលបានច្បាស់លាស់ផងដែរ៕ ប្រភព៖ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។ ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានអនុញតិឱ្យថ្នាក់ដឹកនាំស្នងការរង ផែនជំនាញ នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរ នាយប៉ុស្តិ៍រដ្ឋបាល លើកយកបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តន៍ តួនាទី ភារកិច្ច មកដាក់លើតុជជែកគ្នា ដើម្បីរកដំណោះស្រាយ ប្រយោជន៍ដើម្បីឱ្យការងារជំនាញកាន់តែមានភាពប្រសើរឡើង។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលតាមក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឱ្យបានល្អ, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសស្រុក/ក្រុងជាប់ព្រំដែន, ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយនាយនគរបាលជាតិ ចំនួន ២រូប ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសសិង្ហបុរី

រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជួបសំណេះសំណាលជាមួយនាយនគរបាលជាតិ ចំនួន ២រូប រួមមាន ៖ លោកវរសេនីយ៍ត្រី ស លីសាន់ និងកញ្ញាអនុសេនីយ៍ត្រី ចៅយាន ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសសិង្ហបុរី។

ព័ត៌មានជាតិ

ឯកឧត្ដម រស់ វរុណ អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្ដម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីពាក់ព័ន្ធ៕ ក្នុងគោលបំណងនៃកិច្ចប្រជុំនេះដែរ ផ្តោតសំខាន់លើដោះស្រាយប្រឈមមួយចំនួនក្នុងការចុះបំពេញបេសកកម្មធ្វើសវកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមផែនការ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងណែនាំបន្ថែមទៀត ទាំងការបំពេញការងាររដ្ឋបាល និងការងារសវនកម្ម ត្រូវយកចិត្តទុកដាក់លើ លិខិតច្បាប់បទដ្ឋាន វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាសវករផងដែរ។ ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត

ភ្នំពេញ៖​ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថានជាដើម។   ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នារសៀលថ្ងៃទី២៤ ខែមេសា​ ឆ្នាំ​២០២៦នេះ នៅសាលារាជធានីភ្នំពេញ។   ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការកោតសរសើរ ពីថ្នាក់ដឹកនាំ ពិសេសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានបង្ហាញពីការខិតខឱប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា៖«មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ»។យើងពិតជាអនុវត្តការងារបានល្អ។ ជាក់ស្តែង សម្រាប់ «នគរសង្ក្រាន្តឆ្នាំថ្មី »ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថាន […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត

មណ្ឌលគិរី៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នង ការរង លោកនាយ នាយ រងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេ ភាគីទាំង៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ឃុំ សង្កាត់។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដាក់ផែនការ និងទិសដៅការងារចាំបាច់មួយចំនួនសំរាប់គ្រប់តាមបណ្តាការិយាល័យជំនាញនិងតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ ដេីម្បីយកទៅអនុវត្តការងារបន្តនាខែខាងមុខមានដូចខាង ក្រោម៖ អធិការនគរបាលក្រុងស្រុកទាំង៥ បន្តជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវខិតខំជំរុញនូវការងាររបស់នគរបាលក្នុងសហគមន៍បន្តចុះសហការជាមួយអជ្ញាធរមូល ដ្ឋានក្នុងការចូលរួមធ្វើវេទិការសាធារណៈនិងលក្ខណ:សម្បត្តិទាំង៥ ស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋាន។ នៅតាមបណ្តាអធិការក្រុងស្រុកទាំង៥ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវខិតខំបន្តនិងពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុផ្តល់អត្តសញ្ញណ្ណប័ណ្ណឱ្យបានប្រើប្រាស់ទាំងអស់គ្នានិងខិតខំផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណ្ណប័ណ្ណដែលហួសសុពល ភាព ត្រូវផ្តល់អត្តសញ្ញាណ្ណប័ណ្ណថ្មីឱ្យពួកគាត់បាន យកទៅប្រើប្រាស់គ្រប់ៗគ្នា។ តាមបណ្ដាផែនឬការិយាល័យជំនាញត្រូវជំរុញនិងផ្សព្វផ្សាយតាមបណ្ដាគ្រឹះស្ថានមន្ទីរអប់រំសាលារៀន ដើម្បីកាត់បន្ថយឈានទៅដល់ការលុបបំបាត់ក្មេងទំនើងដែលបណ្ដាលឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។ សូមឱ្យបណ្ដាអធិការក្រុង ស្រុកទាំង៥ ជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យ ដែលរៀបចំឡើងនៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ)។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញត្រូវជំរុញនិងពន្លឿនគម្រោងផែនការថវិកា ឆ្នាំ២០២៧ ឱ្យបានទាន់ពេលវេលា ក៏ដូចជាការចុះបញ្ជី និងជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ។ ជាងនេះទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក ក៏បានស្នើឱ្យបន្តជំរុញការងារជួសជុល និងសាងសង់អគារប៉ុស្តិ៍នគរបាល និងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានទាន់ពេលវេលាផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តម […]

ព័ត៌មានជាតិ

ឯកឧត្តម សួស អង្គារ៍ អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

កំពង់ធំ៖ ព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៦ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) ស្ថិតនៅសាលប្រជុំសាលាខេត្ត ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការ បទបញ្ជារបស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ […]

ព័ត៌មានជាតិ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងឯកឧត្តម កែវ វណ្ណថន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការងារសន្តិសុខ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំ ត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការងារសន្តិសុខ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គស្នងការរង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ