ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ លោកអគ្គនាយករង លោក ប្រធាននាយកដ្ឋានលិខិតឆ្លងដែន និងក្រុមការងារ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ។ ការរៀបចំទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុនេះ គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សំដៅបង្កើនការផ្ដល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋឱ្យកាន់តែជិត និងមានភាពងាយស្រួល ស្របទៅតាមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
Author: bvt
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរ លទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គវគ្គផ្តាច់ព្រ័ត្រនៅបណ្ឌិត្យសភានគរបាលកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតី បិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គវគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជាលើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កលក្ខណៈឱ្យនិស្សិត និងសិស្សនគរបាលបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពស្របតាមលក្ខណៈបច្ចេកទេស។ ឯកឧត្តមប្រធានបណ្ឌិត្យសភាបានបន្តថា ក្នុងដំណើរការដំបូង មានកីឡាករ កីឡាការិនី មកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពមន្ត្រីនគរបាលស្រុកកៀនស្វាយ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
កណ្ដាល៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងនោះ ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។ លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី»
នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» ព្រមជាមួយពិធីកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ និងកម្មវិធីផ្សេងៗនេះឡើងរហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រនិងធ្វើពិធីបិទនាពេលនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងឱ្យដឹងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ រៀបចំឡើងក្នុងគោលបំណងឱ្យអ្នកសិក្សា-ហ្វឹកហាត់ បានចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាពតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមនេះការរៀបចំនេះជាការចូលរួមលើកកម្ពស់សកម្មភាពនៃការហ្វឹកហាត់ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីបណ្តុះ បណ្តាលដល់អ្នកសិក្សា-ហ្វឹកហាត់បែបកងកម្លាំង និងជាការបណ្តុះស្មារតីស្រឡាញ់កីឡា ពង្រឹងសុខភាព រឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងយុវជននៃសាលានគរបាលជាតិទាំង៧ទីតាំង និងអង្គភាពបណ្តុះបណ្តាលដែលស្ថិតក្នុងបរិវេណនៃបណ្ឌិត្យសភាផ្ទាល់ផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ បន្ថែមថា ជាការពិតវិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការបង្កើនចំណងសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងវិញទៀត កីឡាក៏បានរួមចំណែកជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ […]
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការបែងចែកប្រេកង់ ការកំណត់ស្តង់ដាបច្ចេកទេសស្ដីពីការប្រើប្រាស់បន្ទារប្រេកង់់វិទ្យុ ការផលិត កានាំចូល-នាំចេញ និងការកំណត់ស្ដង់ដាបច្ចេកទេសស្ដីពីការប្រើប្រាស់សម្ភារ បរិក្ខារ ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ។
អភិបាលខេត្តបាត់ដំបង បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការដឹកនាំមន្រ្តីរាជការ បន្តកៀរគរធនធានជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីខិតខំបន្តកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខបន្ថែមទៀត។ ការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រគល់អំណោយជាថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានា ឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅបរិវេណសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវកោតសរសើរ និងផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន និងយកអាយុជីវិតទៅការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា អំណោយដែលនាំយកមកផ្ដល់ជូនដល់កងកម្លាំងជួរមុខនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង និងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។ ឯកឧត្តម អភិបាលខេត្ត រំលឹកថា ការរៀបចំរូបព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដើម្បីឱ្យប្រជាពលរដ្ឋបានសរសេរសារជូនពរ លើកទឹកចិត្ត និងសម្ដែងការដឹងគុណដល់កងកម្លាំងជួរមុខ គឺដើម្បីចង់បង្ហាញឱ្យឃើញថា ប្រទេស […]
ពីរខែនាដើមឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក
រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ ប្រភពដដែល បានបន្តថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។ សារលិខិតខាងលើ បានបន្តថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិត ទោះបីជា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិ ដែលបង្កការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប […]
ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រសើរជាងមុនបន្តិច ក្រោយគង់ប្រថាប់ ដើម្បីព្យាបាលព្រះរោគនៅទីក្រុងប៉េកាំង
ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះបានចេញសេចក្តីប្រកាសព័ត៌មានថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិច ជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយលោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញ ពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ បំផុត ពីក្រុមវេជ្ជបណ្ឌិតគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេស ខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរ ពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបន្តថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេក្ខព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាម ពេលវេលាកំណត់ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ប្រភពដដែល បានបន្ថែមថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀ ដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ថាការបង្កើតការងារ គឺផ្អែកលើអភិក្រម គុណភាព និងបរិមាណ។ រាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់បរិយាកាសបរិស្ថានការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានា និងរៀបចំកន្លែងធ្វើការប្រកបដោយផាសុខភាព និងគោរពច្បាប់។ ព្រមជាមួយគ្នានេះ, កម្មករនិយោជិតទាំងអស់ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម ពិសេសជំនាញរឹង ដើម្បីអាចនឹងមានលទ្ធភាពទទួលបានការអភិវឌ្ឍខ្លួន និងប្រាក់បៀវត្សរ៍ខ្ពស់។ ជាបន្ត, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃរបបសន្តិសុខសង្គម (បសស) ដែលរាជរដ្ឋាភិបាលបានរៀបចំ និងផ្តល់ជូនប្រជាជនកម្ពុជា ពិសេសកម្មករ-កម្មការិនី ដែលសបញ្ជាក់អំពីការគិតគូរសុខភាពសាធារណៈ។ រាជរដ្ឋាភិបាលបានដាក់ចេញការគិតគូរលើវិស័យសុខុមាលភាពប្រជាជន គឺមិនផ្តោតលើការចំណេញអ្វីនោះទេ តែជាការខិតខំក្នុងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងគ្រប់ៗគ្នា ពិសេសកាត់បន្ថយចំណាយ និងទទួលបានសុខភាពកាន់តែរឹងមាំ តាមរយៈការទទួលបានការពិនិត្យ, តាមដាន និងព្យាបាលទៀងទាត់។ ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការ ចូលបំពេញកាតព្វកិច្ចយោធា […]
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍គន្លឹះជូនមន្ត្រីមូលដ្ឋានខេត្តត្បូងឃ្មុំ «មន្ត្រីជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ»
(ត្បូងឃ្មុំ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីរាជការសរុប ៨៨៩នាក់ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការណែនាំ និងក្រើនរំលឹកសំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ សម្តេចតេជោបានរំលឹកយ៉ាងដាច់អហង្ការថា មន្ត្រីត្រូវតែជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ហើយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់អំណាចបុណ្យស័ក្តិក្នុងគ្រួសារ (ប្ដីស័ក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥) ដែលបង្កបញ្ហាដល់សង្គម និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន «លឿន និងរហ័ស»។ ត្រូវចៀសវាងរាល់ភាពអសកម្ម ឬការបង្កការលំបាកនានាដែលនាំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់មហាជន។ ក្រៅពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្តេចបានបញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាប «អំពើឆបោកតាមអនឡាញ (Online Scam)» ដែលជាបញ្ហាប្រឈមថ្មី ព្រមទាំងបទល្មើសគ្រឿងញៀន និងចោរកម្ម។ សម្តេចបានជំរុញឱ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ «ក្រៅប្រព័ន្ធតុលាការ» ដោយឈរលើគោលការណ៍យុត្តិធម៌ និងមិនលម្អៀង។ អាជ្ញាធរត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ដើម្បីថវិកាជាតិ ព្រមទាំងរួមគ្នាការពារធនធានធម្មជាតិក្នុងមូលដ្ឋាន កុំឱ្យមានការបំផ្លិចបំផ្លាញ។ ជាកិច្ចបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន […]










