បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២និងការបើកគម្រោងថ្មីដំណាក់កាលទី៣គាំទ្រហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ុស៊ិ (UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ តាមរយៈរបាយការណ៍ស្វាគមន៍ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដោះមីនដទៃទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ជាពិសេសក្នុងភូមិសាស្ត្រទឹកដីនៃខេត្តបាត់ដំបង រួមជាមួយនឹងដៃគូអភិវឌ្ឍន៍ដទៃទៀតបានជួយបោសសម្អាតមីន និងធ្វើការអភិវឌ្ឍយ៉ាងសកម្មបំផុតតាមបណ្តាស្រុកមួយចំនួនដូចជា៖ ស្រុករតនមណ្ឌល ស្រុកបវេល ស្រុកបាណន់ ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគិរីជាដើម ដែលទទួលការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ […]
Author: bvt
ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តឧត្តរមានជ័យ និងនាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ពិធីប្រកាសនេះ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ២៤០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាប្រជុំខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការតែងតាំងមន្ត្រីរាជការចំនួន ២រូប ដូចខាងក្រោម៖ ១. លោក រិទ្ធី ប៉ាក់ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ផៃ ប៊ុនវណ្ណៈ។ ២.លោក ប៉ិច រតនៈ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ […]
អភិបាលខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកចំការលើ
(កំពង់ចាម)៖ នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានអនុសាខាស្រុក រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៧៣គ្រួសាររស់នៅក្នុង១២ភូមិ ក្នុងឃុំចំនួន ៤ រួមមាន: ឃុំស្វាយទាប ៦ភូមិ ឃុំស្ពឺ ១ភូមិ ឃុំល្វាលើ ៣ភូមិ និងឃុំជយោ ២ភូមិ ក្នុងស្រុកចំការលើ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច […]
ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅក្រសួងផែនការ
នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៅសាលប្រជុំ ទីស្តីការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការងអគ្គនាយករង អគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន- អនុប្រធានការិយាល័យ និងមន្ត្រី សរុបចំនួន ២៣៣នាក់ ស្រី ៧៦នាក់ ។ ការផ្សព្វផ្សាយគោលនយោបាយនេះ មានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនាម័យបរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការទប់ស្កាត់នូវគ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ […]
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីន
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមប្រតិភូអគ្គនាយកស៊ីម៉ាក់ (CMAC) ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ឯកឧត្តមលោកជំទាវ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការអន្តរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តី-បុគ្គលិក CMAC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២.០៤២ រូប។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់ […]
ឯកឧត្តម នេត្រ ភក្ត្រា៖ យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦– សេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន បានលើកឡើងថា ប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសដែលបច្ចេកវិទ្យាមានការ វិវត្តយ៉ាងរហ័ស យុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រម សុវត្ថិភាពព័ត៌មាន» ដែលទាមទារឱ្យចេះ គិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មាន ជំនួសឱ្យទម្លាប់នៃការ ទទួលយកព័ត៌មានដោយអកម្ម។ ទិដ្ឋភាពទាំងនេះជាផ្នែកនៃការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងក្របខណ្ឌនៃយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលត្រូវបាន ប្រកាសបើកនិងដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានរបស់ ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងព័ត៌មាន តំណាងនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រង […]
ឯកឧត្តម ឆេង វឌ្ឍនៈ អញ្ជើញដឹកនាំសិក្ខាសាលាចាប់ផ្ដើមអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣
ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា (UNCDF/UNDP/UNV Resident Representative) បានអញ្ជើញជាគណៈអធិបតីដឹកនាំសិក្ខាសាលាចាប់ផ្ដើមអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣។ សិក្ខាសាលានេះរៀបចំឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេងពីចម្ងាយ (Zoom) ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជាផ្លូវការដល់រដ្ឋបាលខេត្តគោលដៅចំនួន០៣គឺ ពោធិ៍សាត់ បាត់ដំបង និងព្រះវិហារ រដ្ឋបាលស្រុកគោលដៅចំនួន២៥ និងអ្នកពាក់ព័ន្ធនានាអំពីការចាប់ផ្ដើមអនុវត្តគម្រោង LGCC-3 ដែលមានរយៈពេល៥ឆ្នាំ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងត្រូវសម្រេចឱ្យបាននូវសមិទ្ធផលរំពឹងទុកសំខាន់ចំនួន០២រួមមាន ១). ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាប ក្នុងដំណើរការកសាងផែនការ និងការរៀបចំថវិកាប្រកបដោយបរិយាបន្នរបស់រដ្ឋបាលមូលដ្ឋាន និង ២). ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង សុខភាព ទឹក បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី […]
ឯកឧត្តម នេត្រ ភក្ត្រា៖ ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦–ក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលមានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំជាង ២៥០០នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់វា។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា ដើម្បីចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព គឺសូមកុំចែករំលែកព័ត៌មានក្លែងក្លាយ ដោយក្នុងករណីដែលប្អូនៗយល់ថាព័ត៌មានមួយនេះវាមិនត្រឹមត្រូវទេ សូមកុំចែករំលែកបន្តឱ្យសោះ ព្រោះថាកាលបើយើងចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយអាចនាំឱ្យយើងប្រឈមមុខនឹងផ្លូវច្បាប់ ដែលសិស្សានុសិស្សយើងត្រូវតែចៀសវាងការប្រឈមនឹងផ្លូវច្បាប់ព្រោះយើងកំពុងតែសិក្សាត្រូវប្រឹងសិក្សារៀនសូត្រ និងនាំគ្នាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទី១.ត្រូវមានដែលមានប្រភពច្បាស់លាស់ ទី២.ត្រូវមើលថាព័ត៌មានមួយនេះមានគេផ្សព្វផ្សាយច្រើនគ្នាដែរទេ ទី៣.ត្រូវគិតថាវាពិតជាត្រឹមត្រូវដែរឬទេមុននឹងជឿ តែយកល្អយើងត្រូវជឿទៅលើប្រភពផ្លូវការ ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលមានការដកស្រង់ព័ត៌មានពីប្រភពច្បាស់លាស់មកធ្វើការចុះផ្សាយ សូមកុំឱ្យមើលព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់ដែលអាចជាព័ត៌មានមិនពិត តែបើមកពីប្រភពផ្លូវការ គឺជាព័ត៌មានដែលត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះនឹងត្រូវធ្វើនៅតាមសាលារៀននៅទូទាំងប្រទេសបន្ទាប់ពីយុទ្ធនាការនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំនាពេលនេះ ដែលជាការជួបជុំដ៏សំខាន់ពីសំណាក់តំណាងមន្ទីរព័ត៌មានរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធសម្រាប់យកទៅរៀបចំបន្តនៅតាមបណ្តាសាលារៀននានានៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីអក្ខរកម្មព័ត៌មាន […]
អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា មកទស្សនាកម្សាន្តនៅភ្នំសំពៅ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងក្រុមគ្រួសារដែលបានមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅដែលជាគោលដៅទេសចរណ៍ដ៏ប្រណីតប្រចាំខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលសម្រេចបានកន្លងមក ជាពិសេសសួនច្បារថ្មីដែលទើបសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវអង្គុយទស្សនាហ្វូងសត្វប្រចៀវ និងផែនការអភិវឌ្ឍបន្ថែមសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើប្រណីតភាព ភាពទាក់ទាញ និងទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានភ្នំសំពៅ។ បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅបានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំគោលដៅទេសចរណ៍មួយនេះបានកាន់តែស្រស់ស្អាតប្លែក និងមានភាពទាក់ទាញមកទស្សនាហើយចង់មកទស្សនាម្ដងទៀតដោយមិនជិនណាយ។ សូមជម្រាបថា ភ្នំសំពៅជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាបេះដូងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ភ្ញៀវទេសចរដែលមកលេងខេត្តបាត់ដំបងគឺកម្ររំលងទីតាំងនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅនេះណាស់ដោយសារតែនៅទីនេះគឺមានសក្តានុពលយ៉ាងទាក់ទាញដ៏សម្បូរបែប។ សូមបញ្ជាក់ថា ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់មានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ អ្វីដែលពិសេសនោះគឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។ ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គតគឺជាពេលវេលាដ៏ជាក់លាក់ដែលហ្វូងសត្វប្រចៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃនិងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងឃាត់ខ្លួនជនជាតិ០៧នាក់ ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams)
ប៉ៃលិន៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន០៧នាក់និងវត្ថុតាងមួយចំនួនដែលសង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស […]










