កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញ ប្រគល់អំណោយជាគ្រឿង ឧបភោគ បរិភោគ ជូនឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ផ្តល់ជូនទ័ពជួរមុខ និងជនភៀសសឹក ។ អំណោយទាំងនេះនឹងត្រូវប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។ ចំពោះសម្ភារដែលប្រគល់ជូនរួមមាន៖ -មី១០០កេស-ឆៃប៉ូវ ៥ធុង-ទឹកសុទ្ធ ១០០០យួរ-ភេសជ្ជៈ ៧០កេស-សាច់ជ្រូក១០០គីឡូក្រាមបន្លែ សរុបចំនួន 669គីឡូក្រាម -ត្រឡាច ៣៧០ គីឡូក្រាម-តាសក់ ១០៩គីឡូក្រាម-ត្រប់ស្រួយ ៥០គីឡូក្រាម-ល្ពៅ ១៤០គីឡូក្រាម។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
Author: bvt
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ពី វិជ្ជាសង្គ្រោះបឋម និងការអប់រំសុខភាព ជូនដល់នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ស៊ុំ សំអន នាយកសាខាកាកបាទ ក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ពីកាកបាទក្រហម វិជ្ជាសង្គ្រោះ បឋម និងការអប់រំសុខភាព ជូនដល់នាយនគរបាល នគរបាលរង និងពលនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងរង លោកនាយ-នាយរងការិយាល័យ ដែលពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ និងលោកនាយប៉ុស្ត៍ការពារទាំង ៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ សរុបចំនួន ១៥៣នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី១០
នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី១០។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។ ប្រភព៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ១ខ្សែ នៅឃុំសណ្តាន់ ស្រុកសណ្តាន់
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១.១០០ម៉ែត្រ នៅភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួមប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទជាមួយសមិទ្ធផលថ្មីនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនាពេលនេះ។ ឯកឧត្តម បានបន្តថា បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួច ឯកឧត្តមនឹងជួយបំពាក់អំពូលសូឡា និងបង្គោលភ្លើងអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ងាយស្រួលក្នុងការធ្វើដំណើរ ដើរហាត់ប្រាណ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកជនខិលខូចទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់វប្បធម៌ប្រើពលរដ្ឋ ដើម្បីកាប់ឆ្ការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ហើយប្រជាពលរដ្ឋដែលពាក់ព័ន្ធត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះនេះគឺជាទង្វើខុសច្បាប់។ លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិជាប្រចាំ ប៉ុន្តែនៅតែមានជនខិលខូចលួចឃុបឃិតគ្នា និងប្រព្រឹត្តបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃដែលជាដីរបស់រដ្ឋដោយខុសច្បាប់។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ
ស្នងការនគរបាលខេត្តសៀមរាប ចុះត្រួតពិនិត្យដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី
សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី ដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ និងបានពិនិត្យគោលដៅគ្រោងសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍ ២៤ម៉ោង/២៤ម៉ោង គោលដៅទី១២ បន្តទៀតផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការ Love in Action លោក ហួត ដារ៉ាវុត កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ព្រមទាំងសហការី ជាគ្រូបង្គោល ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ សាស្រ្តាចារ្យ គ្រូនគរបាលជាតិនៃបណ្ឌិត្យ សភានគរបាលកម្ពុជា នាសាលសន្និសីទ -ព្រះរាម(អគារប្រពៃណី ក – A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូអង្គការ Love in Action ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលដល់គ្រូបង្គោលនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាក់ស្តែង នៅថ្ងៃនេះបានបើកវគ្គថ្មីបន្ថែមទៀត ស្ដីពីជំនាញ «សង្គ្រោះជីវិតក្នុងស្ថានភាពធ្ងន់ធ្ងរ» ដែលនឹងប្រព្រឹត្តទៅរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៨ […]
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ឯកឧត្តម អង មង្គល និងឯកឧត្តម រស់ វរុណ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពង្រឹងអភិបាលកិច្ចនិងប្រព័ន្ធសវនកម្មផ្ទៃក្នុង-អធិការកិច្ច
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ឯកឧត្តម អង មង្គល និង ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពង្រឹងអភិបាលកិច្ចនិងប្រព័ន្ធសវនកម្មផ្ទៃក្នុង-អធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាអគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងមន្ត្រីជំនាញជាច្រើនរូប។ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានមានប្រសាសន៍ស្វាគមន៍ បង្ហាញពីគោលបំណងនៃការបង្កើតអនុគណៈកម្មការចំណុះឱ្យគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ និងតួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់អនុប្រធាន ព្រមទាំងសមាជិកនៃអនុគណៈកម្មទាំងអស់ចូលរួមជាមតិយោបល់ ដើម្បីជាធាតុចូលក្នុងការរៀបចំ និងផ្តល់ជាអនុសាសន៍អំពីគោលនយោបាយ វិធានការ និងយន្តការអភិបាលកិច្ចល្អសម្រាប់អង្គភាពដែលមានកងកម្លាំងនគរបាលជាតិ និងមានវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈម សំដៅបង្កើនប្រសិទ្ធភាពការងារ ពង្រឹងគណនេយ្យភាព សុចរិតភាព និងការគ្រប់គ្រងការអនុវត្តការងារ។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមសហប្រធាន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ»
ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតី យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» នៅសាលសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង មន្រ្តីនគរបាលការិយាល័យជំនាញ អត្តសញ្ញាណប័ណ្ណ សហការជាមួយតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៨ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋ ក្នុងស្រុករលាប្អៀរ ចំនួន ០៣គោលដៅ៖ -គោលដៅ ក្នុងឃុំរលាប្អៀរ -គោលដៅ ក្នុងឃុំស្រែថ្មី -គោលដៅ ក្នុងឃុំប្រស្និប ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងសម្រាប់អ្នកគ្រប់អាយុត្រៀមថតថ្មី ព្រមទាំងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅធ្វើថ្មី និងទុតិយតាសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង










