ប៉ៃលិន
Author: bvt
ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយ ពី វិជ្ជាសង្គ្រោះបឋម និងការអប់រំសុខភាព
សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ និងលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយ ពីកាកបាទក្រហម វិជ្ជាសង្គ្រោះបឋម និងការអប់រំសុខភាព ជូនដល់នាយនគរបាល នគរបាលរង និងពលនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ ដែលពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ និងលោកនាយប៉ុស្ត៍ការពារទាំង ៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ សរុបចំនួន ១៥៣នាក់ផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
រសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម(Zoom) ជាមួយរដ្ឋបាលរាជធានី ខេត្ត ផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ស្នងការនគរបាលខេត្តកែប ចុះត្រួតពិនិតាមគោលដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម
ខេត្តកែប៖ ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០០៣ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំចុះត្រួតពិនិត្យតាមគោលដៅឈរជើងរបស់កងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដែលដាក់ពង្រាយតាមដងផ្លូវសំខាន់ៗ តំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងខេត្ត និងគោលដៅងាយរងគ្រោះ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងអញ្ជើញមកសំរាក លំហែកំសាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នៅខេត្តកែប ។ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ នាឱកាសនេះមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរ និងចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំ “ស្តីពីការពង្រឹងការងារសមាគមកីឡាវាយសីក្រសួងមហាផ្ទៃ”
ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ស្តីពីការពង្រឹងការងារសមាគមកីឡាវាយសី”។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីសំណាក់អគ្គលេខាធិការរងទទួលផែន និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង កីឡាករ-កីឡាការិនី នៃសមាគមកីឡាវាយសី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរ ដែលសមាគមកីឡាវាយសីក្រសួងមហាផ្ទៃ តែងតែដណ្តើមបានចំណាត់ល្អ ពីការប្រកួតនានា ជាពិសេសការប្រកួតក្នុងក្របខណ្ឌថ្នាក់ជាតិនាពេលកន្លងមក។ដើម្បីបន្តកិច្ចការកាន់តែមានប្រសិទ្ធភាព ឯកឧត្តមអគ្គលេខាធិការ បានជំរុញដល់ថ្នាក់ដឹកនាំទទួលផែន ព្រមទាំងប្រតិភូ ប្រតិភូរង នៃសមាគមកីឡាវាយសីក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាព កីឡាករ-កីឡាការិនី ឱ្យបានជាប់ជាប្រចាំ ទាំងការហ្វឹកហាត់ ទាំងវិន័យក្នុងនាមជាកងកម្លាំង និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការរបស់កីឡាករ-កីឡាការនី។ ឯកឧត្តម យិត ភីរៈ បានណែនាំកីឡាករ និងកីឡាការិនី បន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាថែទាំសុខភាពឱ្យបានរឹងមាំ ជៀសឱ្យឆ្ងាយពីការប្រើប្រាស់សារធាតុប៉ូវកម្លាំង ដែលខុសនឹងច្បាប់កីឡា ដើម្បីត្រៀមឱ្យរួចរាល់សម្រាប់ការប្រកួតនានាដែលនឹងឈានមកដល់នាពេលខាងមុខ ជាពិសេសជាមួយគម្រោងនៃការប្រកួតកីឡាវាយសី ជើងឯកនគរបាលអាស៊ីអាគ្នេយ៍ នាពាក់កណ្ដាលឆ្នាំ២០២៦ […]
ក្រសួងមហាផ្ទៃ បន្ដបើកវគ្គបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី-ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី-ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន ជូនដល់មន្ត្រីបង្គោលមកពី រាជធានី-ខេត្តចំនួន៧ រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ, តាកែវ,កំពត, កែប, និងព្រះសីហនុ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោក ឆាយ វីរៈ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង […]
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ និងឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ និងឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជាអគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ ជាអគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូប។ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានមានមតិស្វាគមន៍ និងបង្ហាញពីគោលបំណងនៃការបង្កើតអនុគណៈកម្មការចំណុះឱ្យគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ និងតួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់អង្គប្រជុំចូលរួមជាមតិយោបល់ដើម្បីជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិ លើកកម្ពស់វប្បធម៌វិជ្ជាជីវៈ វិន័យ ក្រមសីលធម៌ និងការបំពេញភារកិច្ចដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធទិន្នន័យនិងបច្ចេកវិទ្យាឌីជីថល និងកំណត់នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) គោលការណ៍ជ្រើសរើស តែងតាំង ផ្លាស់ប្តូរឬផ្ទេរ និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ។ ឯកឧត្តមបណ្ឌិត […]
អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីពិនិត្យវឌ្ឍនភាព និងសក្កានុពលអភិវឌ្ឍន៍ខេត្ត
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ មាន សំអាន គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មការងារ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញវិស័យពាក់ព័ន្ធចូលរួមផងដែរ ដែលរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងសក្កានុពលដ៏សម្បូរបែបរបស់ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នកំពុងប្រែក្លាយខ្លួនជាប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៃការកើនឡើងនូវចំនួនរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់យ៉ាងច្បាស់នូវវឌ្ឍនភាពលើវិស័យអាទិភាពចំនួន ៤ ដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា ររួមមាន វិស័យសុខាភិបាល -វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ – វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង […]
លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ ជូនកងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោក
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ទឹកបរិសុទ្ធ អារុណា ចំនួន ៣០០កេស ភេសជ្ជៈ បាកាស ៥០កេស និងនំមួយចំនួន ប្រគល់ ជូន ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ និង ៧០២ ជួរមុខ នៅទិស ប្រាសាទ តាក្របី ប្រាសាទ ខ្នា ថ្មរដូន និង ប្រាសាទ តាមាន់ធំ ខេត្ត ឧត្តរមានជ័យ ដែលជាអំណោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា ។ ក្នុងឱកាសនោះដែរ កងកម្លាំងនគរបាលជួរមុខខេត្តឧត្តរមានជ័យ បានគោរព […]
សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល១ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈ ១ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាហេរញ្ញឹកលេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា នាយិកា នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ៣៥នាក់ ដែលប្រារព្ធធ្វើនៅសាលប្រជុំ យឹម សុខុមសាលាខេត្ត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរួមទាំងមន្ត្រីក្រុមប្រតិបត្តិសាខា ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេលពេញ១ឆ្នាំ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខា -ការថែទាំសុខភាពសហគមន៍ -ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក […]










