ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីបើកវេទិកាតុមូល ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី បើកវេទិកាតុមូល ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមមូលបទចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព ប្រារព្ធធ្វេីឡេីងនៅវត្ត ចន្ទស៊ី សាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ មានប្រសាសន៍ បេីកវេទិការខាងលេី ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ក្នុងសង្គ្រាមដែលយោធាថៃបេីកការឈ្លានពានជាលេីកទី២ រំលោភដែនអធិបតេយ្យភាពកម្ពុជា យោងាធាថៃបានប្រេីប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងបំផ្លាញវត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញព្រមទាំងបានបន្សល់ទុកនូវគា្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។ ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមទាំងប្រាជ្ញា ស្មារតី និងកម្លាំងកាយចិត្ត របស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងអំពាវនាវឱ្យការចូលរួម និងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាកបាទក្រហមកម្ពុជា កាន់តែមានសក្តានុពលពេញលេញ ក្នុងបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងមុឹងម័ត ចំពោះការបង្រ្កាបបទល្មើស Online Scams និងបានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចាំបាច់ទូទៅបានយ៉ាងល្អ ទោះបីជាខេត្ដឧត្ដរមានជ័យ កំពុងប្រឈមនឹងការឈ្លានពានរបស់ចោរសៀមក៏ដោយ។   ក្នុងនោះផងដែរ លោកស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ

ខេត្តបាត់ដំបង៖ អង្គភាពប្រឆាំងអំពើពុករលួយសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ។ ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ អង្គភាព ផ្នែកមន្រ្តីរាជការ និងមេឃុំ ចៅសង្កាត់។ ឯកឧត្តម សុខ លូ បង្ហាញការជឿជាក់ថា ការផ្សព្វផ្សាយនាពេលនេះនឹងបានជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្វែងយល់បន្ថែមទៀតអំពីប្រវត្តិគោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានជ្រួតជ្រាប និងច្បាស់លាស់បន្ថែម។ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណចំពោះប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃរៀបចំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅខេត្តបាត់ដំបង។ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តពោធិ៍សាត់ ណែនាំកម្លាំងនគរបាលចុះប្រមូលទិន្នន័យ ជនបរទេសស្នាក់នៅឱ្យបានហ្មត់ចត់ ជៀសវាងការប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវគ្រប់គ្រងស្ថិតិឱ្យបានច្បាស់លាស់ និងចុះប្រមូលទិន្នន័យប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងជៀសវាងការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online)។ ការណែនាំនេះ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការ និងអធិការរងក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ-សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍ក្នុងអង្គប្រជុំ បានបង្ហាញថា ស្ថានភាពបទល្មើសក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានការកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ ស្ថានការណ៍នេះ តម្រូវឱ្យកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ និងអនុវត្តវិធានការណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានណែនាំឱ្យបន្តពង្រឹងសមត្ថភាព និងយកចិត្តទុកដាក់ខ្ពស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ឬនឹងពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងជំនួបដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានានូវសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា មនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើសុំ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមាន អំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។ ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមបណ្ឌិតវិញ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ […]

ព័ត៌មានជាតិ

ឯកឧត្តម ខូយ រីដា ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ច្រាំងស្ទឹងក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍន៍ច្រាំងស្ទឹងចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា យើងត្រូវតែកែប្រែរៀបចំឡើងវិញនៅច្រាំងស្ទឹងអោយប្រែក្លាយសួនច្បារមានផ្កាគ្រប់ពណ៍ចំរុះ បំពាក់អំពូលភ្លើងដើម្បីជាប្រយោជន៍ ទី១៖ កែលំអរសោភណ្ឌភាពក្រុងអោយស្រស់បំព្រង។ ទី២៖ សម្រាប់ពុកម៉ែបងប្អូនដែលរស់នៅតាមមាត់ស្ទឹង ដើរហាត់ប្រាណ និងអង្គុយលេងកំសាន្តលំហែកាយ។ ឯកឧត្តម បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។ ឯឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅលើដីចំណីស្ទឹងក្នុងទីប្រជុំជនខេត្ត សូមរុះរើដោយខ្លួនឯងជាបណ្តើរៗទៅ ដើម្បីរៀបចំអភិវឌ្ឍន៍ខេត្តអោយស្អាតទាំងអស់គ្នា។ ឯកឧត្តម ក៏បានឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ជាយុទ្ធសាស្ត្រក្នុងការទាក់ទាញអារម្មណ៍អ្នកដំណើរ។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតឱ្យ នាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំវីដេអូ Conference ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យ លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) នាយិកាថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។ លោកស្រី យ៉ុងណាន ផាក (Kyung-nan Park) បានលើកឡើងពីគោលបំណងសំខាន់ នៃបេសកកម្ម គឺដើម្បីណែនាំខ្លួន និងបង្ហាញពីការបន្តការប្តេជ្ញាចិត្ត របស់WFP ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើការវាយតម្លៃលើគម្រោងដែលកំពុងអនុវត្ត និងស្វែងរកឱកាសថ្មីៗ ដើម្បីពង្រីកវិសាលភាពការងារ។ លោកស្រីបន្តថា ខេត្តពោធិ៍សាត់ គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលWFP តែងតែយកចិត្តទុកដាក់ ដោយផ្តោតលើ កម្មវិធីផ្តល់អាហារតាមសាលារៀន ជំរុញឱ្យកុមារទទួលបានអាហារដែលមានជីវជាតិ ដើម្បីលើកកម្ពស់ការសិក្សា និងសុខភាព។ លោកស្រី យ៉ុងណាន ផាក បន្ថែមថា ដោយសារពោធិ៍សាត់ ជាខេត្តដែលងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវ

សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យគោលដៅអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវឱ្យចូលរួមគោរពច្បាប់ចររាចរណ៍ផ្លូវគោក បើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារ ការអនុវត្ត តួនាទីភារកិច្ច និងជំនាញ ដល់កងកម្លាំងនគរបាល

មណ្ឌលគិរី៖ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធានមនុស្ស តំណាងលោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី បានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញក្រោមឱវាទអញ្ជើញ បើកកិច្ចប្រជុំពង្រឹងលើការងារការអនុវត្តន៍តួនាទីភារកិច្ច និងជំនាញ ដល់កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាល ស្រុកកែវសីមា។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរង លោកនាយ នាយរងផ្នែកជំនាញ និងលោកនាយនាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលជា ច្រើនរូបទៀត។ លោកស្នងការរង ក៏បានដាក់ផែនការណ៍ការងារចាំបាច់មួយចំនួនដូចខាងក្រោមដល់កម្លាំងអធិការដ្ឋាននគរបាលដូចខាងក្រោម៖ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវវិន័យក្រមសីលធម៌ របស់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារទៅតាមផ្នែកជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់បង្កើននូវការងារផ្តល់នូវអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុនិងខិតខំផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពឱ្យបានប្រើប្រាស់គ្រប់ៗគ្នា ត្រូវយកចិត្តទុកដាក់ និងផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតាមបណ្តាភូមិ ឃុំ បន្តយកចិត្តទុកដាក់បន្តអនុវត្តន៍នៃការរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបពិភាក្សាការងារ និងជម្រាបលា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា

រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលា ជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។