ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់ ជូនកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន អង្ករ ៥០ការុង ទឹកបរិសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ០៥កេស ធុងទឹកចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន០១ និងវិទ្យុទាក់ទងចំនួន០១ ប្រគល់ជូនដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ ដែល ជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ ប្រចាំឆ្នាំ២០២៥ ឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យនៅតាមកាស៊ីណូស្របច្បាប់ ជៀសវាងមានការលួចបង្កប់បទល្មើសបច្ចេកវិទ្យា

ប៉ៃលិន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្តចុះធ្វើការត្រួតពិនិត្យទីតាំងកាស៊ីណូ ចំនួន ៣ទីតាំង ដែលមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា៖ ក្រោមគោលនយោបាយនិងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់សាធារណៈ តាមបណ្ដាដងផ្លូវសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់សាធារណៈ តាមបណ្ដាដងផ្លូវសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ប្រគល់លិខិតថ្លែងអំណរគុណ និងការចុះអនុស្សរណៈយោគយល់ (MOU) រវាងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ប្រគល់លិខិតថ្លែងអំណរគុណ និងការចុះអនុស្សរណៈយោគយល់ (MOU) រវាងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅអគារ Fairfield Inn Marriott រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ថោង គឹមថេង ជាអភិបាលរង នៃគណៈអភិបាលស្រុកជាំក្សាន្ត នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត។ ការតែងតាំងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងរដ្ឋបាលសាធារណៈនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ថោង គឹមថេង កន្លងមក ព្រមទាំងបានជំរុញឱ្យលោកអភិបាលរងថ្មី បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ដោយអនុវត្តតាមគោលការណ៍ច្បាប់ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។ លោក ថោង គឹមថេង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្រុកជាំក្សាន្តឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។ ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងកម្មវិធីជួបប្រជុំ ជជែកពិភាក្សា ជាមួយតំណាងស្ថានទូត និងស្ថានកុងស៊ុល ប្រចាំកម្ពុជា

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃ សុក្រ ទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចូលរួមជាអធិបតីក្នុងកម្មវិធីជួបប្រជុំ ជជែកពិភាក្សា និងអាហារសម្រន់ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយតំណាងស្ថានទូត និងស្ថានកុងស៊ុល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ បន្ទប់ បាត់ដំបង។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងផ្ដល់ឱកាសផ្លាស់ប្ដូរព័ត៌មានថ្មីៗពាក់ព័ន្ធការងារអន្តោប្រវេសន៍ និងបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងស្ថានទូត ស្ថានកុងស៊ុល តំណាងភ្នាក់ងារអាកាសចរ សមាគមសណ្ឋាគារ និងមន្ត្រីពាក់ព័ន្ធ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យនាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)ជួបពិភាក្សាការងារ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធកិច្ចសហការប្រតិបត្តិការ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលោក គាន ណារិន ប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ។ ជំនួបនេះមានគោលបំណងសំខាន់គឺពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការសម្ព័ន្ធភាពជាតិដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD) និង ទិសដៅយុទ្ធសាស្រ្តអនុវត្តរួមគ្នា សំដៅការរួមចំណែកលើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦

រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូហ៊្សូម។

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង ជូនគ្រួសារវីរយុទ្ធជនដែលជួបការលំបាក

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីដ៏រឹងមាំ ចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសប្បុរសជនក្នុងស្រុក ជូនដល់គ្រួសារវីរយុទ្ធជនដែលជួបការលំបាក រួមមាន លោកអនុសេនីយ៍ឯក យឹម សុភាព និងនាយចំណង់ ចាន់ សុខណា ប្រចាំទិសថ្មដា មានទីលំនៅក្នុងភូមិពិតត្រង់ និងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ សប្បុរសជន និងប្រជាពលរដ្ឋមួយចំនួនទៀត។ ឯកឧត្តម ខូយ រីដា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកមានសេចក្តីសោមនស្សរីករាយ និងរំភើបឥតឧបមា ដែលបានមកចូលរួមក្នុងពិធីប្រគល់ផ្ទះថ្មីដ៏រឹងមាំ ជូនដល់គ្រួសារវីរយុទ្ធជនរបស់យើងទាំង២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត […]