ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាលប្រជុំវិមានរដ្ឋសភា៕
Author: bvt
អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។ ពិធីនេះក៏មានការអញ្ជេីញចូលរួម លោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ យុវជន ប្រារព្ធ ធ្វេីនៅអគារបច្ចេកទេសក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋ ដោយមិនពលរដ្ឋណាម្នាក់រងទុក្ខដោយអត់អាហារនោះទេ ពោលគឺកាកបាទក្រហមកម្ពុជាតែងតែជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនជានិច្ច។ […]
អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ
កំពត៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕ ប្រភព៖ រដ្ឋបាលខេត្តកំពត
អភិបាលខេត្តកំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជានិងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សមិទ្ធផលនានារបស់មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច និងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។ ការលើកឡើងដូច្នេះធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្រោមការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វិស័យទេសចរណ៍វត្តអារាមនាពេលបច្ចុប្បន្នកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែលចង់ស្គាល់និងឈ្វេងយល់បានកាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយនិងវិស័យទេសចរណ៍វត្តអារាម មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាដែលបាននិងកំពុងសាងសង់លើផ្ទៃដីប្រមាណជាង២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង១៤លានដុល្លា ស្ថិតក្នុងសួនកុសមៈគីរីរម្យក៏បានក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនានេះផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះក៏នឹងបន្តរួមចំណែកមួយក្នុងការស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានជំនឿមុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។ ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសង្កត់ធ្ងន់ផងដែរថាការរៀបចំមជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនានៅលើខ្នងភ្នំគីរីរម្យដែលបម្រើឱ្យវិស័យទេសចរណ៍សាសនា មិនមែនសំដៅតែលើព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅកម្ពុជា។ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវទេសចរនិងអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺបានទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែងបានប្រមាណជិត២លាននាក់រួចមកហើយ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
អភិបាលខេត្តប៉ៃលិន អញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប៉ៃលិន៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ប៉ាង សន ភេទ ប្រុសអត្តលេខ RA07001062 រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និង ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេច មហាបវរបតី ហ៊ុន ម៉ាណែត […]
អភិបាលខេត្តកំពត ផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ “អ្នកចេះ គឺជាប់”
កំពត៖ ឯកឧត្តមអភិបាលខេត្តកំពត បានធ្វើការផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ព្រោះបច្ចុប្បន្ន ការប្រឡងនីមួយៗគឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាត សំខាន់ “អ្នកចេះ គឺជាប់”។ ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមណ្ឌលប្រឡង វិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង ក្រុងកំពត ខេត្តកំពត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅក្នុងវិស័យពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។ ឯកឧត្ដមបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្រោមការដឹករបស់សម្តេចអិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការរៀបចំប្រឡងទាំងអស់ ត្រូវអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹង ដោយគោរពគោលការណ៍តម្លាភាព ស្មើភាព និងយុត្តិធម៌ ដើម្បីធានាថា […]
អភិបាលខេត្តតាកែវ ៖ ការប្រឡងមន្រ្តីពន្ធនាគារអ្នកចេះគឺជាប់ដោយសារមានសមត្ថភាពពិតប្រាកដ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជន បេក្ខនារី ដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។ នៅក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីមតាកែវ ដោយមានការចូលរួមពីឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ការប្រឡងធ្វើឡើងតាមគោលការណ៍អ្នកចេះគឺជាប់ អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើរភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិមាតុភូមិ។» ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ប្អូនៗ ក្មួយៗដែលជាបេក្ខជនប្រឡងទាំងអស់គ្នាត្រូវខិតខំប្រែងក្នុងការប្រឡងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីលើកមុខមាត់គ្រួសារផង និងបានជាប់ជាមន្រ្តីក្របខណ្ឌ បម្រើការងារជាមន្រ្តីពន្ធនាគារ នៅតាមខេត្តរបស់ខ្លួន។ សូមជម្រាបផងដែរថា សម្រាប់មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ មាន១៧បន្ទប់ មានបេក្ខជន បេក្ខនារី ប្រឡងសរុបចំនួន ៣៩៦ […]
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦
(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តព្រៃវែង ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ និងស្មារតីឱ្យបានមុតមាំ និងត្រូវអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់»។ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនទាំងអស់ សូមឱ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងដ៏សំខាន់មួយនេះ ដើម្បីមានឱកាសបានបម្រើជាតិ មាតុភូមិ និងប្រជាជន។ បើតាមរបាយការណ៏របស់គណៈកម្មការប្រលងបានឱ្យដឹងថា សម្រាប់កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ចែកចេញជា ១០បន្ទប់ មានបេក្ខជនសរុបចំនួន ៦៤០នាក់ ស្រី ៣០៩នាក់ ក្នុងនោះបានចូលរួមប្រឡងចំនួន ៦៣០នាក់ ស្រី ៣០៣នាក់ […]
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦
ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងខេត្តពោធិ៍សាត់ ដែលមានបេក្ខជនត្រូវប្រឡងប្រជែង ចំនួន ១៩១នាក់ មកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ លោក ហាក់ ហាន់ណារី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងខេត្តពោធិ៍សាត់ មានបេក្ខជនសរុបចំនួន ១៩១ នាក់ ស្មើនឹង ៩ បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យ នៅពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន ១១៦នាក់ ស្រី ៨៨នាក់, ពន្ធនាគារខេត្តកំពង់ឆ្នាំង ចំនួន ៥៦នាក់ ស្រី៣៧នាក់, មណ្ឌលអប់រំកែប្រែទី៤ ចំនួន ១៩នាក់ ស្រី ០០នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ។ សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ […]










