ក្នុងរយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨៦ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរសុយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ របាយការណ៍បានឱ្យដឹងទៀតថា ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប និងខេត្តបន្ទាយមានជ័យ។ គួររម្លឹកថា ក្នុងរយៈពេល១០ខែ […]
Author: bvt
មន្រ្តីនគរបាលជំនាញខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះអប់រំផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងបញ្ហាក្មេងទំនើង ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមមូលដ្ឋាន និងសាលារៀននានា ក្នុងខេត្តកំពង់ឆ្នាំង។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីបន្ថែមការយល់ដឹងជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស អំពីការគោរពច្បាប់ និងការពារខ្លួនពីហានិភ័យនានា ព្រមទាំងបង្កើតស្មារតីចូលរួមសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ នឹងអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ » នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឱ្យដឹងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកជំទាវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការយាងនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ តំណាងសាសនានានា នៅកម្ពុជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាល អភិបាលរង រាជធានី ខេត្ត ខណ្ឌ សង្កាត់ កងកម្លាំង […]
លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ រួមទាំងបញ្ហាប្រឈមនានា នៅតំបន់ផាប់ស្រ្ទីត (PUB STREET)
សៀមរាប ៖ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រួមទាំងបញ្ហាប្រឈមនានា នៅតំបន់ផាប់ស្រ្ទីត (PUB STREET) ក្រុងសៀមរាប នៅយប់ថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុនតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលជាតិ
រសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុនតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងគ្រប់រូប លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ឯកឧត្តម ឆេង វឌ្ឍនៈ អញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា
ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ GIZ និងអ្នកពាក់ព័ន្ធចំនួន ៤៥រូប (ស្រី ២០រូប)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ចំណេះដឹងរួមអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងស្វែងយល់អំពីការភ្ជាប់សកម្មភាពកិច្ចគាំពាសង្គមទៅនឹងសកម្មភាពប្រែប្រួលអាកាសធាតុ។ គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិតឈលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់គឺ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ បន្ថែមពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលត្រូវបានរៀបចំឡើងដើម្បីធានានិរន្តរភាពនៃការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដែលអាចគ្របដណ្ដប់ហានិភ័យនៃវដ្ដជីវិត និងឆ្លើយតបនឹងគ្រោះអាសន្ន ឬវិបត្តិនានាជាយថាហេតុ។ […]
ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងបានលេីកឡេីងថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ពិតជាមានសារ:សំខាន់ណាស់ដេីម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងបទល្មេីស ងាយស្រួលទប់ស្កាត់ការប្រព្រឹត្តបទល្មេីស ព្រមទាំងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ការណែនាំតម្រង់ទិសដល់អង្គប្រជុំ ក្នុងការរៀបចំ SOP សម្រាប់ដំណើរការប្រព័ន្ធ Hotline រួម ដើម្បីទទួលបានលទ្ធផលទាន់ពេលវេលា។បន្ទាប់មក ឯកឧត្តមបណ្ឌិតបានអនុញ្ញាតឱ្យអង្គប្រជុំចូលរួមមតិយោបល់និងពិភាក្សាបន្ថែម។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានឌីជីថលបានបង្ហាញជូនអង្គប្រជុំនូវកម្មវិធីនិងគម្រោងពាក់ព័ន្ធដែលបាននិងកំពុងរៀបចំ ដើម្បីទទួលមតិដឹកនាំបន្ថែមពីឯកឧត្តមប្រធានអង្គប្រជុំ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងថ្លែងអំណរគុណចំពោះ ឯកឧត្តម សមាជិក សមាជិកា ក្រុមការងារទាំងអស់ដែលបានចូលរួមផ្តល់នូវគំនិតយោបល់យ៉ាងផុសផុល ដើម្បីធានាថាការកសាងប្រព័ន្ធបច្ចេកវិទ្យា […]
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានថ្លែងថាការអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋធ្វើឱ្យប្រជាពលរដ្ឋ កាន់តែពេញចិត្តនូវសេវា និងរបៀបផ្តល់សេវាដែលរដ្ឋបាលខេត្តកំពុងផ្តល់ជូនពួកគាត់។ ការលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ គឺ ៖ ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឱ្យនៅកន្លែងតែមួយបានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។ ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឱ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ […]
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការទទួលខុសត្រូវក្នុងការរៀបចំពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់អ្នកសិក្សាជ័យលាភី នៅបណ្ឌិត្យសភា
នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការទទួលខុសត្រូវក្នុងការរៀបចំពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រដល់និស្សិត សិស្សនគរបាល និងសិក្ខាកាមនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយនិងបែកចែកភារកិច្ចដល់អនុគណៈកម្មការនានា ឱ្យអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងទាន់ពេលវេលា៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ប៊ុន ហុន អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន
ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ប្រធាននាយកដ្ឋាននីតិកម្ម អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មាន សុខាភិបាល តំណាងអង្គការ Vital Strategies ព្រមទាំងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណង គឺដេីម្បី ពិនិត្យ និងសម្រេច ទៅលេីសេចក្តីព្រាង ប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ដេីម្បីដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដេីម្បីចេញសេចក្តីប្រកាសជាអន្តរក្រសួង ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល […]










