ព័ត៌មានជាតិ

ឯកឧត្តម សរ សិទ្ធិ អញ្ជើញជួបឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាព

ភ្នំពេញ៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួប និងរាយការណ៍ជូន ឯកឧត្តម ង្វៀន មិញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីដំណើរប្រព្រឹត្តទៅ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅទីលានវឌ្ឍនៈហ្គោលរីសត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អនុញ្ញាតឱ្យគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក វ៉ាង ជីហួ ដឹកនាំគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិស្វាគមន៍គណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណានយ៉ាងកក់ក្តៅ ដែលបានអញ្ជើញមកពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនៅកម្ពុជា។ លោក វ៉ាង ជីហួ បានរាយការណ៍ជូន ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អំពីជំនាញរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន ក្នុងការស្រាវជ្រាវផ្នែកកសិកម្មជាពិសេសលើការបង្កាត់ពូជ និងការដាំដុះដំណាំជាច្រើនមានដូចជា ដំណាំស្វាយចន្ទី ដំណាំដំឡូងមី ដំណាំចេក ដំណាំពោត និងដំណាំកាហ្វេផងដែរ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានស្នើឱ្យលោក វ៉ាង ជីហួ ពិនិត្យលទ្ធភាពសិក្សាលើការដាំដំណាំពោតជំនួសដំណាំស្រូវនៅខេត្តព្រៃវែង ព្រោះថាដំណាំពោតបានផ្តល់ទិន្នផលច្រើនជាងដំណាំស្រូវដែលអាចជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើង។ លោក វ៉ាង […]

ព័ត៌មានជាតិ

ឯកឧត្តម ម៉ក់ ជីតូ អញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា

តាកែវ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ និងដាក់បទបញ្ជាអាជ្ញាធរក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ ជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។ ឯកឧត្តម អភិបាល បន្ដថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្ម […]

ព័ត៌មានជាតិ

ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ (Top 5) ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលចុងក្រោយ

សាលាភូមិន្ទរដ្ឋបាល៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងក្នុងនាមជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចូលរួមវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់អនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាលសម្រាប់មណ្ឌលសុខភាព ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ។ ការអនុវត្តការវាយតម្លៃចុងក្រោយនេះ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើលើ២ផ្នែកគឺ ការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការវិនិច្ឆ័យលើការធ្វើបទបង្ហាញ។ គ.វ.ជ. នឹងធ្វើការវាយតម្លៃជ្រើសសម្រាំងយកបេក្ខភាពដែលផ្តល់សេវាសាធារណៈបានល្អជាងគេ និងលេចធ្លោជាងគេ ដើម្បីធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីពីលេខ១ ដល់លេខ៥ សម្រាប់អង្គភាព ៣កម្រិត មានអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព។ ការវាយតម្លៃសម្រេចដំណាក់កាលចុងក្រោយនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម និងដាក់ពិន្ទុដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងថ្នាក់ដឹកនាំជា សមាជិក សមាជិកា នៃ គ.វ.ជ.។ មុនចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធផលនានារបស់អតីតយុទ្ធជន កំពុងរស់នៅឃុំព្រងិល

ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធផលនានារបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធផលនានា ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមគ្នាប្រែក្លាយតំបន់នេះឱ្យមានការអភិវឌ្ឍ និងមានសណ្តាប់ធ្នាប់ល្អ។ ឯកឧត្តម សង្ឃឹមថា នាពេលអនាគត ភូមិនេះនឹងការកែប្រែមុខមាត់ទាំងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងសេដ្ឋកិច្ច នឹងអាចក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តពោធិ៍សាត់។ គួរជម្រាបជូនថា ភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច […]

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបប្រជុំពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការរៀបចំរបាយការណ៍បិទបញ្ចប់ ការអនុវត្តកម្មវិធីការធ្វើវិមជ្ឈការ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍវិស័យគ្រប់គ្រងហិរញ្ញវត្ថុ

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បាន អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោក សូ សេយ៉ាម៉ា ប្រធានក្រុមដឹកនាំបេសកកម្មនិងជាអ្នកជំនាញវិស័យសាធារណៈ នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រីមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបចំនួន ១៥នាក់។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីការរៀបចំរបាយការណ៍បិទបញ្ចប់កម្មវិធីនេះដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រណាមួយនៅពេលអនាគត ធនាគារអភិវឌ្ឍន៍អាស៊ីមានបំណងសិក្សា និងស្វែងយល់បន្ថែមអំពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយផ្ដោតលើតួនាទី ភារកិច្ច និងការសម្របសម្រួលរបស់អគ្គនាយកដ្ឋានរដ្ឋបាលជាមួយក្រសួង ស្ថាប័ន គាំទ្រដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធាន និងការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៖ វឌ្ឍនភាព និងបញ្ហប្រឈម។ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី […]

ព័ត៌មានជាតិ

លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥

ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារកិច្ចស្នូលសំខាន់ៗ របស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។ បើតាមអ្នកនាំពាក្យរង ភារកិច្ចសំខាន់ៗទាំង១៥ចំណុចនោះ រួមមាន ដូចខាងក្រោម។ ទី១.មន្ត្រីនគរបាលជាតិត្រូវគោរព និងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ព្រមទាំងតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំប្រកបដោយសុចរិតភាព ទី២.ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា និងឥរិយាបថល្អ ប្រកបដោយសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌ និងភាពមិនលម្អៀងក្នុងពេលបំពេញភារកិច្ច ទី៣.ត្រូវរក្សាកិត្តិយស ឥស្សរភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញភារកិច្ច ទី៤.ត្រូវរក្សាការសម្ងាត់របស់ជាតិ ក្រសួង និងអង្គភាពខ្លួន ទាក់ទងនឹងហេតុការណ៍ ឯកសារ និងព័ត៌មានដែលខ្លួនបានដឹង ទី៥.ត្រូវមានអព្យាក្រឹត្យភាពជានិច្ច ក្នុងការបំពេញតួនាទី និងភារកិច្ច ទី៦.បញ្ចេញមតិយោបល់ដោយប្រុងប្រយ័ត្ន ព្រមទាំងគិតដល់ការប្រតិកម្មតបតមកវិញនូវរាល់ទង្វើ និងពាក្យសម្តីរបស់ខ្លួនពីសំណាក់សាធារណជន ទី៧.ត្រូវបំពេញភារកិច្ចក្នុងការផ្តល់សេវា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល

​ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលក្រុង ស្រុក ទាំង១៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ត្រីបច្ចេកទេស ព្រមទាំងលោក-លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្តយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងចុះវាស់វែង កំណត់និយាមកា និងដោះស្រាយវិវាទព្រំប្រទល់នានាដោយជោគជ័យ និងទទួលបានការឯកភាពគ្នាយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។ ​ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា៖ មកដល់ពេលនេះក្នុងចំណោម១២៧ឃុំ សង្កាត់នៅក្នុងខេត្តកណ្តាលរបស់យើងដែលសំរេចបាន៩០ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាលឃុំសង្កាត់ និងនៅសល់ ៣២ឃុំ […]

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៧៥គ្រួសារ នៅស្រុកត្រាំកក់

តាកែវ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សុខ កែវ ច័ន្ទសារុន រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា មន្រ្តីប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៧៥គ្រួសារ  មានចំនួន ២ឃុំ ក្នុងនោះឃុំតាភេម ចំនួន៧១ គ្រួសារ និងឃុំត្រពាំងធំខាងត្បូង ចំនួន ៤គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជានិច្ចអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម វ៉ី សំណាង […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដេីម្បីពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ

មណ្ឌលគិរី៖ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការនគរបាលខេត្ត និងផ្សព្វផ្សាយផែនការ ការងារក្រុមប្រឹក្សាវិន័យ ទៅដល់លោកស្នងការរងនៅតាមបណ្តាផែន និងតាមបណ្តាការិយាល័យជំនាញនិងតាមបណ្តា អធិការនគរបាលក្រុងស្រុកទាំង៥ ព្រមទាំងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ផងដែរ ដេីម្បីពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី