រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ SOMTC-កម្ពុជា តំណាង ឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទសិក្ខាសាលា ស្ដីពី ការរាយការណ៍ស្របតាមលិខិតតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធកែច្នៃ និងគ្រាប់រំសេវ សហការរៀបចំដោយ SOMTC-កម្ពុជា និងស្ថាប័នស្រាវជ្រាវ UNIDIR នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside ដោយមានការចូលរួមពីតំណាងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ស្នងការរងមកពីតាមបណ្ដាខេត្តជាប់ព្រំដែន និងមន្រ្តីពាក់ព័ន្ធមួយចំនួន៕
Author: bvt
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី និងដាក់លូអមសងខាងផ្លូវ នៅសង្កាត់បារុង ក្រុងអរិយក្សត្រ
កណ្ដាល ៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថា រដូវប្រាំង ឬរដូវវស្សា និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ប្រវែង ៧,៧៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ២,៩០០ម៉ែត្រ ពីភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ទៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ហៀង ស៊្រុន ប្រធានក្រុមការងារចុះមូលដ្ឋានជួយសង្កាត់បារុង។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា តំបន់នេះបន្ទាប់ពីមានផ្លូវនឹងក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះមានឱកាសច្រើនក្នុងការធ្វើការងារនៅទីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពធូរធារ និងមានសេដ្ឋកិច្ចខ្ពស់ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ នៅពេលដែលការដ្ឋានចាប់ផ្ដើមសាងសង់នឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ […]
ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម អញ្ជើញជាអធិបតីក្នុងប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងត្រីមាសទី១ របស់អគ្គាធិការដ្ឋាន
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ និងឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត រួចមក ឯកឧត្តម រដ្ឋលេខាធិការ និងជាសហជាប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ […]
អភិបាលខេត្តបាត់ដំបង អញ្ជើញប្រគល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ចំនួន៣៩៥គ្រួសារ
បាត់ដំបង៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៥៤៩បណ្ណ ជូនប្រជាពលរដ្ឋចំនួន៣៩៥គ្រួសារ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពន្លឿនការចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ច បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះត្រូវថែរក្សាបណ្ណឱ្យបានល្អ ខណៈដីធ្លីជាអាយុជីវិតរបស់ប្រជាពលរដ្ឋព្រោះមនុស្សចេះតែបន្តកើនឡើងតែដីធ្លីមិនកើតថ្មីនោះទេ។ អំឡុងពេលវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកលនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ទិញប្រេងស្តុកទុកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ព្រោះបច្ចុប្បន្ននេះកម្ពុជានៅតែបន្តនាំប្រេងចូលមិនខ្វះប្រេងសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ ឯកឧត្តម លើកទឹកចិត្តឱ្យមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រេងដោយសន្សំសំចៃទោះបីជាកម្ពុជាមិនខ្វះប្រេងក៏ដោយ។ អំឡុងពេលរដូវប្រាំងនេះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ទោះបីជាប្រភពទឹកធំៗនៅក្នុងខេត្តបាត់ដំបងមានទឹកគ្រប់គ្រាន់។ ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា ការផ្ដល់ជូនបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះពុំមានការបង់ថ្លៃសេវាក្រៅផ្លូវការនោះទេ ដោយតម្រូវឱ្យប្រជាពលរដ្ឋបង់តែសេវាផ្លូវការរបស់រដ្ឋតែប៉ុណ្ណោះ។ ឯកឧត្តម […]
ឯកឧត្ដម ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ដឹកនាំប្រតិបត្តិការឆែកឆេររកវត្ថុហាមឃាត់ ពង្រឹងសន្តិសុខក្នុងពន្ធនាគារ
ភ្នំពេញ ៖ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធនាគារ អនុវត្តវិធានការឆែកឆេររកវត្ថុហាមឃាត់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត ទូទាំងប្រទេស។ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្ដម ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំមន្ត្រីជំនាញចុះអនុវត្តប្រតិបត្តិការឆែកឆេរផ្ទាល់ នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការបោសសំអាត ទប់ស្កាត់ និងដកហូតវត្ថុហាមឃាត់ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារ ព្រមទាំងបង្ការការប្រព្រឹត្តបទល្មើសដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ឯកឧត្ដម អគ្គនាយក បានបញ្ជាក់ថា ការអនុវត្តវិធានការឆែកឆេរត្រូវធ្វើឡើងយ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់ខ្ពស់បំផុត ដោយគ្របដណ្តប់លើគ្រប់ទីកន្លែងក្នុងតំបន់ឃុំឃាំង រួមមានអគារ បន្ទប់ឃុំ និងតំបន់ពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថាមិនមានវត្ថុហាមឃាត់ណាមួយអាចលួចយកចូលសម្រាប់ប្រើប្រាស់បាន។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានណែនាំដល់ថ្នាក់ដឹកនាំមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស ឱ្យសហការល្អជាមួយក្រុមការងារជំនាញ ដោយធានាឱ្យប្រតិបត្តិការនេះអនុវត្តបានដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ […]
ឯកឧត្តម ចាន់ សុធា អញ្ជើញចូលរួមវាគ្មិនក្នុងវេទិកាកែទម្រង់ស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ
សាលាភូមិន្ទរដ្ឋបាល៖ ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្រោមប្រធានបទ៖“វឌ្ឍនភាពនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទិសដៅបន្ដនៃកំណែទម្រង់”ក្នុងវេទិកាកែទម្រង់ស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។វេទិកានេះមានគោលបំណងក្នុងការពង្រីកការផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តការកែទម្រង់គន្លឹះនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ វេទិកាស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈមានការអញ្ជើញចូលរួមជាវាគ្មិនពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋានអគ្គលេខាធិការដ្ឋានការកែទម្រង់រដ្ឋបាលសាធារណៈការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពអនុគណៈកម្មការការពារ
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពអនុគណៈកម្មការការពារ ក្រោយចុះពិនិត្យទីតាំងភូមិសាស្រ្ត នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ដោយមានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ ប្រធានអនុគណៈកម្មការការពារ ឯកឧត្តម អនុប្រធានអនុគណៈកម្មការការពារ និងសមាជិក សមាជិកា នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងយុទ្ធនាការ ស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា»
បាត់ដំបង៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គណៈកម្មាធិការសាខា អនុសាខាក្រុង មន្ត្រីប្រតិបត្តិ និងមន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និងមន្ត្រីនគរបាលចរាចរណ៍សរុបចំនួន ៩៩នាក់។ ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីនឹងរលឹក ព្រមទាំងកោតសរសើរចំពោះមន្រ្តីរាជការ កងកម្លាំង មន្រ្តីប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលាដើម្បីចូលរួមយុទ្ធនាការនេះ។ ឯកឧត្តមប្រធាន បានបន្ថែមទៀតថា“យុទ្ធនាការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក កត្តាគួរធ្វើ ឬមិនធ្វើពេលប្រើប្រាស់យានយន្ត និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរទោះជិតឬឆ្ងាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍”។ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា“សុវត្ថិភាពគឺចាប់ផ្ដើមពីយើងម្នាក់ៗ ហើយក្រៅពីសុវត្ថិភាពចរាចរណ៍គឺមានជំងឺឆ្លងនានាជាច្រើនផងដែរ […]
កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យ អប់រំណែនាំផ្ទាល់ដល់គ្រប់អាជីវករពាក់ព័ន្ធទាំងអស់ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់ នូវកាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬ គ្រឿងផ្ទុះផ្សេងៗ គ្រប់ប្រភេទនៅលើទីផ្សារ
អនុវត្តន៍តាមសេចក្តីណែនាំលេខ០០៧/២៦សណន.ច ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ និងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។កម្លាំងជំនាញចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះទៅគ្រប់ទីផ្សារធំៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប្រចាំថ្ងៃ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៧/២៦សណន.ច របស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការត្រួតពិនិត្យជាក់ស្តែង អប់រំណែនាំផ្ទាល់ដល់គ្រប់អាជីវករពាក់ព័ន្ធទាំងអស់ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់ នូវកាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬគ្រឿងផ្ទុះផ្សេងៗ គ្រប់ប្រភេទនៅលើទីផ្សារ ដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ










