ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវនិងនវានុវត្តន៍បច្ចេកវិទ្យាសន្តិសុខ តំណាង ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ក.ន.ប. បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី លោកស្រី DU ZHENGHUI នាយិកាសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន និងក្រុមការងារ លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
Author: bvt
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៦ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង២៩ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ គិតមកដល់ពេលនេះ មានជនបរទេសជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយមានប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញកម្ពុជា។ ការឱ្យដឹងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ប្រារព្ធធ្វើនៅសាលមហោស្រព កោះពេជ្រ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់ជូនដល់អង្គពិធីរបស់យើងថា តាមរយៈការបង្ការ ទប់ស្កាត់ ហើយចុះបង្ក្រាបបោសសម្អាត Online Scams នេះ មកដល់ម៉ោងនេះយើងមានជាង ២១ម៉ឺននាក់ បានចាក់ចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥”
រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥” ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” នៅសាលមហោស្រពកោះពេជ្រ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អភិបាលខេត្តតាកែវ គាំទ្រគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក នៅស្រុកបាទី
តាកែវ៖ នៅក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគចិន នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃ ពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញពីកិច្ចសហការ និងធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ឱ្យទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ របស់ក្រុមហ៊ុន មេរីឌា រីសាយខល (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្ដឹង នៅស្រុកបាទី ខេត្តតាកែវ។ មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះនាំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សម្ភារទំនើបៗ ក្នុងនោះសំណល់ប្លាស្ទិកក៏មានការកើនឡើង ដែលសំណល់ប្លាស្ទិកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដូច្នេះការមកបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិកនៅលើទឹកដីខេត្តតាកែវនាពេលនេះ ពិតជាបានរួមចំណែកធ្វើឱ្យប្រសើឡើងវិញបរិស្ថានស្អាតល្អ មានសោភ័ណ្ឌភាពនៅក្នុងខេត្ត។ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ការបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ក្រៅតែពីបានជួយដល់បរិស្ថាន វាក៍នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រួសាររបស់ពួកគាត់កាន់តែប្រសើរឡើង ដូច្នេះអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគបង្កើតរោងចក្រកែឆ្នៃសំបកដប សំណល់ប្លាស្ទិកដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។ គួរបញ្ជាក់ថា បើយោងតាមតំណាងក្រុមហ៊ុនវិនិយោគចិន មានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក […]
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង និងអង្គភាពពាក់ព័ន្ធ ព្រមទាំងម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ អគារជួល ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការក្រុងប៉ោយប៉ែត។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានលេីកឡើងពីបទបញ្ញត្តិ សំខាន់ៗជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យចូលរួមសហការជាមួយនិងអាជ្ញាធរដែនដី ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ […]
ឯកឧត្តម នៅ លក្ខណា វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារលេខាធិការដ្ឋាន គ.ប.ផ.ក. និងជំរុញអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារប្រចាំខែមីនាឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក.។ កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម យឹម សំណាង ទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។ បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ តាន់ គុណតារា ប្រធាន លេខាធិការដ្ឋានស្ដីទី គ.ប.ផ.ក. គោរពរាយការណ៍ជូនពីលទ្ធផលការងារប្រចាំខែកុម្ភៈដែលសម្រេចបានរួចមក។ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធាន គ.ប.ផ.ក. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានអនុវត្តការងារទៅតាមទិសដៅរបស់ គ.ប.ផ.ក. និងស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី […]
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អមដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមទ្ធិផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្ដកម្មវិធីនេះ ដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេស ការយកចិត្ដទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាមសាលាបឋមសិក្សា។ ពិធីមានការនិមន្តពីព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្ត ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម […]
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា ខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ នាយក នាយករងសាលា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនឯកឧត្តមប្រធានអង្គប្រជុំ និងអង្គប្រជុំទាំងមូលពីវឌ្ឍនភាពការងារ ដែលសាលាជាតិរដ្ឋបាលមូលដ្ឋានសម្រចបាន និងបញ្ហាប្រឈម ដែលជួបប្រទះនាពេលកន្លងមក។ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញការងារ ដោយសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ព្រមទាំងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕
ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារអត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ ។ ដោយមានអញ្ជេីញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្ដម រដ្ឋលេខាធិការ មានមតិស្វាគមន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តការងារ របស់អត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអនុញ្ញាតឱ្យអង្គប្រជុំចូលរួមមតិយោបល់និងពិភាក្សាបន្ថែមអំពីការងារអត្តសញ្ញាណកម្ម។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានធ្វេីសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំនូវអំពីការងារអត្តសញ្ញាណកម្ម ដើម្បីទទួលមតិដឹកនាំបន្ថែមពីឯកឧត្តមប្រធានអង្គប្រជុំ។ ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងថ្លែងអំណរគុណចំពោះ ឯកឧត្តម […]










