ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង ស្រុកឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជំរុញការតបណ្តាញទឹកស្អាតនិងអគ្គិសនីទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្សនិងសម្ពោធដាក់ឱ្យប្រើប្រាស់ក្តារខៀនកិត្តិយសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសាលាបឋមសិក្សាត្រពាំងក្តុល ស្ថិតក្នងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ដោយការអភិវឌ្ឍរីកចម្រើនខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្សដើម្បីបម្រើឱ្យវិស័យទាំងនេះ ដែលទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹងនិងបច្ចេកទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំ យកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែនិងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែនិងមានសមត្ថភាព គឺប្រាកដណាស់ក្មួយៗពិតជាអាចរកបានការងារល្អនិងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ)៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាក៏រំពឹងផងដែរថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយសុឆន្ទៈនិងភាពស្មោះត្រង់ដូចកម្ពុជាដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអង្គភាពនៃក្រសួងទាំងពីរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យពិភាក្សា និងឯភាពលើខ្លឹមសារសារាចរអន្តរក្រសួងស្ដីពីការប្រើប្រាស់ឯកសារសម្រាប់សម្គាល់ អត្តសញ្ញាណបុគ្គលរបស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការនិងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្ដម​ អគ្គស្នងការ​រង​ អគ្គនាយក​រង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ នាយ​ នាយរងការិយាល័យ​ និង​ លោក​ លោកស្រី​ តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទែ​ ព្រមទាំង​តំណាងបណ្តាស្ថានទូត ស្ថានកុងស៊ុល និងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ​។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិស អំពីការត្រៀមដំណើរការផ្ដល់ពាក្យនិងទទួលពាក្យដល់អនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិស អំពីការត្រៀមដំណើរការផ្ដល់ពាក្យនិងទទួលពាក្យដល់អនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម តំណាងអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានធនធានមនុស្ស ដែលជាសមាសភាពគណៈកម្មការ និងក្រុមការងារនៅថ្នាក់ក្រសួង ចំនួន ៧៦រូប និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom រួមមាន អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលការងារបុគ្គលិក នាយក-នាយករងរដ្ឋបាលរាជធានី-ខេត្ត នាយក-នាយករងទីចាត់ការធនធានមនុស្សរាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យនិងមន្ត្រីនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស រាជធានី-ខេត្ត ប្រធានមណ្ឌលអប់រំកែប្រែទាំង៤  ប្រធានពន្ធនាគារ និង ប្រធានការិយាល័យរដ្ឋបាលសរុបនៃពន្ធនាគាររាជធានី-ខេត្ត ចំនួន៧ផងដែរ ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ ជំរុញណែនាំ និងស្នើដល់ក្រុមការងារអនុគណៈកម្មការ រៀបចំដំណើការប្រឡងប្រជែងដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមកិច្ចសហការណ៍ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការផ្ដល់ពាក្យនិងទទួលពាក្យ […]

ព័ត៌មានជាតិ

នគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប បន្តដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងកែប

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក នៅលេីផ្លូវជាតិលេ៣៣ ត្រង់ចំណុចរង្វង់មូលសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយ​ស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

ព័ត៌មានជាតិ

ឯកឧត្តម ឆែម សាវុធ ផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ដ្រីពន្ធនាគារ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ

ភ្នំពេញ ៖ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ដ្រីពន្ធនាគារទាំងអស់ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ។ ការផ្តល់អនុសាសន៍សំខាន់ៗ របស់ឯកឧត្តម ឆែម សាវុធ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំលេខ៤២០ នៃទីស្តីការ ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈន សាណាត បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសន្តិសុខ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារសុខភាព ការងារសំណង់ និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។ […]

ព័ត៌មានជាតិ

បទអន្តរាគមន៍របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦

បទអន្តរាគមន៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ Intervention de Son Exc. M. PRAK Sokhonn, VPM, Ministre des Affaires Etrangères et de la Coopération internationale du Royaume du Cambodge à la 61e Session du Conseil des droits de l’homme Genève, 24 février 2026 Intervention by His Excellency […]

ព័ត៌មានជាតិ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមកបន្ទាប់ពីជំនួបចុងក្រោយតាមទូរសព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ឆ្នាំ២០២៦នេះ។ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ On 25 February 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency Jean-Noël […]

ព័ត៌មានជាតិ

ឯកឧត្ដម​ ឃួង ស្រេង ៖ នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ភ្នំពេញ៖ នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៦នេះនៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម​ ឃួង ស្រេង​ បានបញ្ជាក់ច្បាស់ថា៖តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីត្រូវធ្វើការបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះឬខ្មៅទេ។ ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៌ទៀតថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលីសនិងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមិនា […]