ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ និងលទ្ធផលនៃការអនុវត្តកម្មវិធីការងារត្រីមាសទី១ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ និងលទ្ធផល នៃការអនុវត្តកម្មវិធីការងារត្រីមាសទី១ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ជូនអង្គប្រជុំ។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានចូលរួមមានមតិយោបល់បំពេញបន្ថែម ដើម្បីទាញការចាប់អារម្មណ៍ និងរំលេចនូវការងារសំខាន់ៗ ដែលសម្រេចបានក្នុងត្រីមាសទី១ នាពេលកន្លងទៅ ដូចជា […]
Author: bvt
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង
ព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ និងសាងសង់បន្ទប់ទឹក ១២បន្ទប់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង។ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! #ក្រសួងការពារជាតិ #modgovkh #កម្ពុជា #cambodia […]
រដ្ឋបាលខេត្តកែប រៀបចំពិធីបំពាក់មេដាយការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តកែប៖ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំធំសេះសសាលាខេត្តកែប ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីក្នុងពិធីបំពាក់មេដាយការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាសាលាខេត្តកែប ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងចូលមកដល់នាពេលខាងមុខឆាប់ៗនេះ ។ ពិធីដ៏មានអត្ថន័យថ្លៃថ្លា និងប្រកបដោយកិត្តិយសនាឱកាសនេះ ត្រូវបានអញ្ជើញចូលរួមអបអរសាទរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងគ្រប់ប្រភេទក្នុងខេត្ត មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មន្រ្តីកិច្ចសន្យា មន្រ្តីចូលនិវត្តន៍សរុបប្រមាណ ៣៥០នាក់។ ស្ថិតក្នុងឱកាសនេះផងដែរ មានមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មន្រ្តីកិច្ចសន្យា និងនិវត្តន៍ជនចំនួន ២២៧នាក់ ត្រូវបានបំពាក់មេដាយការងារ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ និងលើកទឹកចិត្តដែលបានចូលរួមបំពេញតួនាទី ភារកិច្ចក្នុងជាតិ មាតុភូមិនាពេលកន្លងមក។ ថ្លែងនៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា […]
ឯកឧត្តម អង មង្គល ណែនាំអាជ្ញាធរខេត្តកណ្ដាល ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
កណ្ដាល ៖ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តកណ្ដាល ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។ ការណែនាំរបស់ ឯកឧត្តម អង មង្គល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ័យខ្លាចចំពោះនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើដងផ្លូវ តែយើងទាំងអស់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ កុំចាំទាល់តែមាននគរបាលចរាចរណ៍ឈរលើដងផ្លូវ ទើបយើងមានការភ័យខ្លាច ព្រោះនគរបាលចរាចរណ៍ មិនបាននៅឈរលើដងផ្លូវគ្រប់ពេលវេលា គ្រប់ទីកន្លែងឡើយ ដូច្នេះមានតែប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឯកឧត្តម […]
អភិបាលខេត្តតាកែវ ណែនាំដល់មន្ដ្រីទាំងអស់ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗដល់មន្ដ្រីរដ្ឋបាលខេត្តទាំងអស់ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ការណែនាំរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំនៃរដ្ឋបាលខេត្ត មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការរដ្ឋបាលខេត្តជាច្រើននាក់។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្តែងនូវការកោតសរសើរដោយ ស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាពរីកចម្រើន និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តតាកែវនាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការគ្រប់រូប ក្នុងការផ្តល់សេវាសាធារណៈបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម […]
ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
សៀមរាប ៖ ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ ឯកឧត្តម លី សារី អភិបាលរងខេត្ត បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប
រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំ និងពិធី ប្រគល់-ទទួលស្លាកផ្សព្វផ្សាយ អប់រំស្តីពីការហាម ចោលសំរាម និងសំណល់រឹងតាមដងផ្លូវសាធារណៈ
ខេត្តកោះកុង៖ នាថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ និងពិធី ប្រគល់-ទទួលស្លាកផ្សព្វផ្សាយ អប់រំស្តីពីការហាម ចោលសំរាម និងសំណល់រឹងតាមដងផ្លូវសាធារណៈ ក្រោមអធិបតីភាពរបស់ លោកជំទាវ ឈឺ វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅ សាលប្រជុំសាលាខេត្តកោះកុង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន VATTANAC BREWERY ដោយមានការអញ្ជើញចូលរួមពីតំណាងលោក ប្រធានមន្ទីរ រួមជាមួយលោក លោកស្រី អភិបាលក្រុង-ស្រុក និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន VATTANAC BREWERY LIMITED ដែលតែងតែជួយឧត្ថម្ភគាំទ្រ រាល់ការស្នើសុំ របស់រដ្ឋបាលខេត្តនាពេលកន្លងមក។ ជាក់ស្តែងនាឱកាសនេះ អ្នកឧកញ៉ា បានជួយក្នុងការផលិតស្លាកផ្សព្វផ្សាយ ស្តីពីការហាមចោលសំរាមសំណល់រឹង តាមដងផ្លូវសាធារណៈ ចំនួន ៣៥ស្លាក សម្រាប់ចែកជូន ដល់រដ្ឋបាល ក្រុង ស្រុក សម្រាប់ដាក់តាំង នៅតាមកន្លែងនានា […]
ឯកឧត្តមអភិបាលខេត្តព្រៃវែង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រ ក្នុងស្រុកចំនួន៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ
ព្រៃវែង៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រនានា ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់។ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់បងប្អូន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុម៉ាលីន ក៏បានផ្តាំផ្ញើឱ្យបងប្អូនកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តល់ជូននូវអំណោយអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនីផងដែរ។ សូមបញ្ជាក់ថា៖ រោងចក្រដែលឯកឧត្ដម អភិបាលខេត្ត អញ្ជើញជូបសំណេះសំណាលនោះមាន៖ -រោងចក្រ អរិន មេនូហ្វេកធីវី (ខ្មែរ) ខូអិលធីឌី នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ។ -រោងចក្រ ថបស៊ីលវើរ […]
ឯកឧត្តម ប៊ុន ហុន អញ្ជើញជួបពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា អ.គ.ល.ក.
នៅរសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មជាមួយឯកឧត្តម បណ្ឌិត យ៉េត វីណែល អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អ.គ.ល.ក. ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការនៃ អ.គ.ល.ក. និងលោក លោកស្រីប្រធាននាយកដ្ឋាននៃអ.គ.ល.ក. ជាច្រើនរូបទៀតផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










