ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយកងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦

ល្ងាចថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយកងកម្លាំង ក្រុមគ្រូពេទ្យ បុគ្គលិកអនាម័យ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ នៅបរិវេណសាលាខេត្តព្រៃវែង។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦

បាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦នេះ ដោយយោងតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំផ្សព្វផ្សាយផែនការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៦ ក្នុងក្រុងបាត់ដំបង ក៏ដូចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមទូទៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។ ចូលរួមក្នុងកិច្ចប្រជុំមានលោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ដែលតាមផែនការនេះកងកម្លាំងនគរបាលប្រើប្រាស់កម្លាំងសរុបចំនួន ៥៥៨នាក់ ដោយរួមសហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ប្រជាការពា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញមកកំសាន្ត សប្បាយក្នុងទឹកដីខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៤ខែ មេសា ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៦។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

កំពង់ឆ្នាំង៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ លោក លោកស្រីស្នងការរង និង មន្ត្រីដែលពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយ អនុក្រឹតលេខ ០០៣អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅ ប្រមូលផ្តុំ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទវគ្គ (ជំនាន់ទី៤) និងបើកវគ្គ (ជំនាន់ទី៥) នៃវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ របស់យុវជនខេត្តព្រៃវែង

សិក្ខាកាមចំនួន ៧១៧នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងទូរស័ព្ទដៃ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ៣ខែ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបញ្ចប់ទៅប្រកបដោយជោគជ័យតាមផែនការដែលបានគ្រោងទុក ក្រោមការដឹកនាំ និងរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង និងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។ ពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងពិធីបើកវគ្គថ្មីជំនាន់ទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ បើតាមរបាយការណ៍ ស្ដីពីដំណើរការរៀន និងការប្រឡងបញ្ចប់ ការបណ្ដុះបណ្ដាលរយៈពេល ៣ខែកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍ដែលផ្ដោតសំខាន់ទៅលើ «គុណភាព និងវិន័យ» ជាកត្តាកំណត់ ដោយមានការធ្វើតេស្តកម្រិតយល់ដឹងរបស់សិស្សមុននឹងចូលរៀន និងការរៀបចំឱ្យមានការប្រឡងប្រជែងជម្រើសយកសិស្សឆ្នើមនៅតាមថ្នាក់នីមួយៗ ចំនួន៥នាក់ សម្រាប់ការប្រឡងជុំទី១ និងបន្តធ្វើការប្រឡងជម្រុះសម្រាប់ជុំទី២ ដើម្បីជ្រើសរើសយកសិស្សពូកែចំណាត់ថ្នាក់ពីលេខ ១ ដល់ ៥ សម្រាប់ជំនាញកុំព្យូទ័រទាំងពីរ។ ដោយសារភាពជោគជ័យក្នុងដំណើរការបណ្ដុះបណ្ដាលជំនាន់ទី៤នេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន ព្រះសង្ឃ អាជីវករ […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការបង្ក្រាប Online Scams

ប៉ៃលិន៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ការរៀបចំផែនការអនុវត្តបន្ត និងជំរុញការផ្សព្វផ្សាយអំពីច្បាប់ នៃបទល្មើសឆបោកនេះ ជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្តន៍និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៧០ គ.ស ២០២៦ ជូនដល់ភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តប៉ៃលិន។ លោកជំទាវ បណ្ឌិត បាន ស្រី មុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្ត ដល់ អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams, ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការ អនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុងស្រុកឃុំសង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀមជានិច្ច ដើម្បីបង្ការទប់ស្កាត់ រាល់ករណីបទល្មើសនានា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី‎ ‎

កំពង់ស្ពឺ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។‎‎ ក្នុងឱកាសនោះដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការសម្រេចបាននូវសមិទ្ធផលនានាក្នុងខែមីនាកន្លងទៅ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃរដ្ឋបាលខេត្ត គឺអាស្រ័យលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានរំលឹកដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាឱ្យបានស្អិតរមួត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងកម្មវិធី «កំពង់ស្ពឺសង្ក្រាន្ត»។‎‎ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូវៀតណាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតជូនគណៈប្រតិភូខេត្តដុងណាយ និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ឡេ ឡើងសឺន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងណាយ និង ឯកឧត្តម ហ៊ូញ វ៉ាន់ស៊ីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។ ឯកឧត្តម អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តដុងណាយ និងខេត្តតៃនិញ ដែលជានិច្ចកាលតែងតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តកំពង់ចាម ជាពិសេសខេត្តដុងណាយ ដែលទើបនឹងចុះហត្ថលេខា លើកំណត់ហេតុស្តីពីកិច្ច សហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងរដ្ឋបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលធុងសំរាម ចំនួន ៥ ២៩៧ធុង ជូនរដ្ឋបាលក្រុង ស្រុកទាំង១៣ និងមន្ទីរអង្គភាពមួយចំនួន នៃខេត្តព្រៃវែង

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីប្រគល់-ទទួលធុងសំរាម ចំនួន ៥ ២៩៧ធុង ជូនរដ្ឋបាលក្រុង ស្រុកទាំង១៣ និងមន្ទីរអង្គភាពមួយចំនួន នៃខេត្តព្រៃវែង នៅបរិវេណសាលាខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហធិបតី ជាមួយលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក្នុងពិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនគរបាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារជំនាញ លោកនាយការិយាល័យដែលពាក់ព័ន្ធ លោកអធិការនគរបាលក្រុងរុនតាឯកតេជោសែន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលពាក់ព័ន្ធ និងសិស្សនគរបាល សរុបចំនួន ១៦៨នាក់ ស្រី ៣៤នាក់។ ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំ ដោយលើកយកនូវយុទ្ធសាស្រ្ត រួមទាំងបទពិសោធន៍ការងារល្អៗជាច្រើន ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់នគរបាលជាតិ ដែលមានភារកិច្ចសំខាន់ក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ។ តួនាទីដំបូង គឺការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយធានាថា ប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសសុវត្ថិភាព និងភាពសុខសាន្ត។ ការបង្ការ និងទប់ស្កាត់បទល្មើស គឺជាការងារចម្បង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់។ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន

ទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួម សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ទិសដៅនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាបន វិស័យឯកជន វិស័យអប់រំ និងមន្ត្រីជំនាញជាច្រើនរូប។ របាយការណ៍នេះត្រូវបានរៀបចំឡើង តាមរយៈការពិគ្រោះយោបល់ស៊ីជម្រៅ ជាមួយអ្នកជំនាញមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់អភិបាលកិច្ច AI ដែលអនុលោមតាមបរិបទជាតិ និងបទដ្ឋានអន្តរជាតិ។ គោលបំណងសំខាន់គឺដើម្បីតម្រង់ទិសតួអង្គពាក់ព័ន្ធក្នុងវិស័យ AI នៅកម្ពុជា ឱ្យឈានទៅរកការសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច ដែលផ្អែកលើអភិក្រមនៃក្រមសីលធម៌ សមធម៌ និងបរិយាបន្ន។