នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំទាក់ទងប្រព័ន្ធបច្ចេកទេស នៃការគ្រប់គ្រងការពន្យាទិដ្ឋាការ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត នាយ-នាយរងទិដ្ឋាការ និងមន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
Author: bvt
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំ១៣ ប្រធានគយចល័តផ្លូវជាតិលេខ ១ និង៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាល ក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣៨១ […]
ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំណុះឱ្យខុទ្ទកាល័យជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យ និងពិភាក្សាការងារផ្សព្វផ្សាយមួយចំនួនបន្ថែមទៀត និងបានអនុញ្ញាតឱ្យអង្គប្រជុំមានសំណើ ឬសំណូមពរ អំពីបញ្ហាប្រឈមនានា ក្នុងការស្វែងរកដំណោះស្រាយ ។ ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីបានជាច្រើនកន្លងមក និងត្រូវខិតខំបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួនធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ៖ មន្រ្តីនគរបាលរូបណារួមគំនិតឬមានការពាក់ព័ន្ធនឹងករណីScam Online មន្ត្រីរូបនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិ
ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា មន្រ្តីនគរបាលរូបណារួមគំនិតឬមានការពាក់ព័ន្ធនឹងករណីScam Online មន្ត្រីរូបនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិ និងចំពោះមុខច្បាប់ជាធរមាន។ ការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង លេខ១៦១សហវ.ប្រកអទច និងលេខ១៦២សហវ.ប្រកអទច របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងក្រសួងមហាផ្ទៃ ស្តីពីបែបបទនិងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងការ បែងចែកចំណូលចំពោះការផាកពិន័យ ក៏ដូចអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិដោយមានលោក លោកស្រីស្នងការរង នាយ នាយរង ការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុកនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនេះ លោកស្នងការបានផ្សព្វផ្សាយលំអិតអំពីវិធានការរបស់កងកម្លាំងនគរបាលដែលត្រូវអនុវត្ត បន្ទាន់នោះគឺ៖ ១-មន្រ្តីនគរបាលត្រូវរៀបចំផែនការលំអិតពីការធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីកំណត់បានពីការស្នាក់នៅរបស់ជនបរទេសថាតើការស្នាក់នៅរបស់គាត់ត្រឹមត្រូវស្របតាមច្បាប់ដែរឬទេ? បើមិនស្របច្បាប់នោះត្រូវអនុវត្តតាមច្បាប់ដូចបានកំពុងអនុវត្តរាល់ថ្ងៃ។ ២-ម្ចាស់ទីតាំងឬអ្នកគ្របគ្រងទីតាំងដែលផ្តល់ឱ្យពួកគេស្នាក់នៅត្រូវចូលរួមសហការជាមួយសមត្ថកិច្ចផ្តល់ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ គ្មានការលាក់លៀម និងរាយការណ៍ជាប់ជាប្រចាំ។ ៣-ត្រូវរៀបចំផែនការត្រួតពិនិត្យប្រព័ន្ធសន្តិសុខ CCTV ប្រព័ន្ធអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គិភ័យ ឬឧប្បត្តិហេតុផ្សេងៗ ពិនិត្យច្រកចេញ ចូល ធានាដល់សុវត្ថិភាពខ្ពស់ ស្របតាមនិយាមបច្ចេកទ្ទេស។ ៤-កំណត់ការសហការរាយការណ៍ពីក្រុមសន្តិសុខនៅទីនោះដើម្បីផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ក្នុងករណីមានមុខសញ្ញាសង័្សយ ឬ ហានិភ័យខាងសន្តិសុខ។ ក្រោយការផ្សព្វផ្សាយវិធានការខាង […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំដឹកនាំកិច្ចប្រជុំលើកទី១០ គណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំដឹកនាំកិច្ចប្រជុំលើកទី១០ គណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១០ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
ឯកឧត្តម ឃួង ស្រេង អញ្ជេីញចូលរួមពិធីបេីកបង្ហាញផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព”
ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបើកបង្ហាញជាផ្លូវការផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” ដែលស្ថិតនៅសួនច្បារវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា។ ផ្ទាំងគំនូរនេះមានទទឹង ៥ម៉ែត្របណ្ដោយ ៣៥ម៉ែត្រ ប្រើរយៈពេលនៃការបង្កើតឡើងចំនួន ១២ថ្ងៃ ដើម្បីបង្ហាញពីការឈឺចាប់ ការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខមុកម្និញ និងរឿងអយុត្តិធម៌រាប់មិនអស់ ក្នុងភ្លើងសង្គ្រាមជាមួយថៃនៅក្នុងឆ្នាំ២០២៥ មកលើកម្ពុជា។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៌ថា ផ្ទាំងគំនូរដែលរៀបចំឡើងនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពដ៏សាហាវយង់ឃ្នង អសីលធម៌ អមនុស្សធម៌ អគុណធម៌ និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលប្រើប្រាស់នូវផ្សែងពុល បាញ់ផ្លោងគ្រឿងសព្វាវុធធុនធ្ងន់ និងគ្រឿងសព្វាវុធហាមឃាត់ជាច្រើនប្រភេទ ជាពិសេសបានប្រើប្រាស់យន្តហោះF16និងT50ហោះចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា និងបានបាញ់ប្រហារយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើននាក់បាត់បង់ជីវិត និងរងរបួស ព្រមទាំងបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្តអារាម […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នៃសមាគមវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន
ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ពិនិត្យវឌ្ឍនភាពការងារសមាគមកីឡាវាយ កូនឃ្លីលើតុក្រសួងមហាផ្ទៃ និងជួបសំណេះសំណាល” ជាមួយកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ២រូប ដែលត្រៀមចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំ និងពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រតិភូ-ប្រតិភូរង គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី ព្រមទាំងមាតាបិតាអាណាព្យាបាលកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ។ នាឱកាសដ៏វិសេសសាលនោះ ឯកឧត្តម យិត ភីរៈ វាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ និងវឌ្ឍនភាពការងារនៃសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានក្រើនរម្លឹកដល់ប្រតិភូ-ប្រតិភូរង នៃសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាព កីឡាករ-កីឡាការិនី ឱ្យបានជាប់ជាប្រចាំ ទាំងការហ្វឹកហាត់ ទាំងវិន័យក្នុងនាមជាកងកម្លាំង និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការរបស់កីឡាករ-កីឡាការនី។ ដោយឡែកសម្រាប់កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ២រូប ដែលត្រៀមចេញទៅហ្វឹកហាត់ នៅទីក្រុងយ៉ាងចូវ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត […]
ឯកឧត្តម សរ សិទ្ធិ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរ “ទិវាវប្បធម៌ជាតិ” ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ភ្នំពេញ៖ រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរ “ទិវាវប្បធម៌ជាតិ” ៣មីនា លើកទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន។ កម្មវិធីបិទសិក្ខាសាលានេះដែរក៏ មានការអញ្ជេីញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយករង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA តំណាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី តំណាងអង្គការទស្សនៈពិភពលោក (Word Vision) តំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) តំណាងវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលរាជធានី ខេត្ត […]










