ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង ៖ បុរសគ្រប់រូប កុំគោរព និងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ បុរសគ្រប់រូប កុំគោរពនិងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារ និងបានប្តូរជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។   ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវនៅ សាលារាជធានីភ្នំពេញ។   ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងដោះស្រាយជាមួយគ្រួសារចុងក្រោយ ដើម្បីសម្រេចបានការចាក់ពង្រីកតួផ្លូវ ក្នុងភូមិសាស្រ្តស្រុកបាកាន និងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ភាពជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការដោះស្រាយផលប៉ះពាល់ទីតាំងដីសាធារណៈរបស់រដ្ឋ សម្រាប់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវស្អាត បូករួមទាំងការបំពាក់ភ្លើងសូឡា និងដាំដើមឈើលម្អនៅអមសង្ខាងផ្លូវ ក្នុងភូមិសាស្រ្តស្រុកបាកាន និងក្រុងពោធិ៍សាត់។ ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជាមួយគ្រួសារចុងក្រោយ ដែលនៅសេសសល់ រហូតឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឈានទៅសម្រេចបានការចាក់ពង្រីកតួផ្លូវ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ចូលតាមផ្លូវជាតិលេខ៥៥ រហូតដល់វត្តហ្លួង ដោយឆ្លងកាត់ បូជនីយដ្ឋានជាប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាបេះដូងនៃជំនឿសាសនា និងវប្បធម៌របស់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់។ បន្ទាប់ពីបានដោះស្រាយបញ្ហាដីធ្លីបញ្ចប់ជាស្ថាពរ ឯកឧត្តម ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងារ នៅសាលាអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែក្រវាញ ដើម្បីតាមដានការអនុវត្តតាមការណែនាំកន្លងមក លើការរៀបចំកែលម្អសោភណភាពទូទៅ ដើម្បីបង្កើតបរិយាកាសសិក្សាឱ្យកាន់តែស្រស់បំព្រង និងទាក់ទាញដល់សិស្សានុសិស្ស, ការគ្រប់គ្រងសម្រាម និងការថែរក្សាអនាម័យក្នុងបរិវេណសាលា ដើម្បីធានាបាននូវសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជំរុញ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសាលា ដែលបានខិតខំកែប្រែមុខមាត់សាលារៀន៕ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់​រដ្ឋបាល​ខេត្តព្រះវិហារ

ខេត្តព្រះវិហារ​៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃថ្នាក់ក្រោមជាតិ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់​រដ្ឋបាល​ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អភិបាលខេត្ត ស្នងការខេត្ត ព្រមទាំង លោក លោកស្រី ពាក់ព័ន្ធជាច្រើនរូបផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងធនាគារ ពិភពលោកជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធធនធានហិរញ្ញវត្ថុ និងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី យ៉ារីសា លីងដូហ៍ សូម័រ (Yarissa Lyngdoh Sommer) អ្នកឯកទេសជាន់ខ្ពស់ផ្នែករៀបចំទីក្រុងនៃធនាគារពិភពលោក និងសហការី ជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងធនធានហិរញ្ញវត្ថុនិងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិគ្រោះយោបល់ផ្នែកបច្ចេកទេសលើសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ក្រុង និងការផ្តល់សេវាសាធារណៈនៅកម្ពុជា៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារទទួលពាក្យបណ្តឹង និងដំណោះស្រាយ

រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារទទួលពាក្យបណ្តឹង និងដំណោះស្រាយ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជេីញដឹកនាំកិច្ចប្រជុំការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams )

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា របស់បណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឯកឧត្តមសាស្រ្តាចារ្យ គ្រូនគរបាលជាតិ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួននៃបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ជ្រាបអំពីវឌ្ឍនភាពការងារដែលសម្រេចបានតាមយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្ររបស់បណ្ឌិត្យសភា រួមមានយុទ្ធសាស្ត្រ៖ – ការងារដឹកនាំ-គ្រប់គ្រង – ការពង្រឹងសមត្ថភាពធនធានមនុស្ស -ការលើកកម្ពស់គុណភាពអប់រំ – ការពង្រីកវិសាលភាពបណ្ដុះបណ្ដាល – ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត។ បន្ថែមពីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនអំពីលទ្ធផលការងារដែលបានអនុវត្តជូន ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ជ្រាប រួមមាន៖ – បានអនុវត្តតួនាទីនិងភារកិច្ច ស្របតាមផែនការ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ)

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ) ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ បានបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន លើកយកនូវបញ្ហាជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់។ ឯកឧត្តមបញ្ជាក់ទៀតថា តាមការកត់សម្គាល់ ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។ ឯកឧត្តម នួន ផារ័ត្ន បន្តថា អាជ្ញាធរខេត្តនឹងចាត់វិធានការរឹតបន្តឹង និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ គឺជាអាវុធមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងអភិក្រមរបស់ជនល្មើស ដែលតែងប្រកាន់ថា «អ្នកហ៊ានគឺបាន»។ ពេលនេះ តំបន់រងការទន្រ្ទាននេះត្រូវបានកំណត់ភូមិសាស្រ្តរួចហើយ ដោយរដ្ឋបាលខេត្ត ដែលចាត់វិធានការយ៉ាងប្រាកដប្រជាថា ជនល្មើសទាំងនេះមិនត្រឹមតែនឹងមិនអាចទទួលបាននូវសិទ្ធិណាមួយនៅលើដីព្រៃដែលខ្លួនបានទន្រ្ទាននោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងត្រូវជាប់ក្នុងអន្ទាក់នីតិវិធីតុលាការដែលបានបើកនីតិវិធីរួចហើយ ដើម្បីស្វែងរកបុគ្គលទទួលខុសត្រូវតាមច្បាប់ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី ៤ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឧត្តមភរិយា ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង និងឧត្តមភរិយា លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងនារីជានគរបាលជាតិជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែលលោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។ ជាការពិតណាស់ ទិវាសិទ្ធិនារីអន្តរជាតិ (៨ មីនា) គឺជាថ្ងៃសកលមួយដែលអបអរដល់ស្នាដៃរបស់ស្ត្រីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ថ្ងៃនេះទៀតសោធក៏ជាថ្ងៃដែលត្រូវបានគេកត់សម្គាល់ជាទូទៅថាជាថ្ងៃអំពាវនាវ ឱ្យមានសកម្មភាពសម្រាប់ការបង្កើនសមភាពយេនឌ័រ ក្នុងយុគសម័យនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឬហៅថា(បដិវត្តន៍៤.០) កំពុងរីកចម្រើន និងក្នុងបរិបទ […]