(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នៈសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។ លោកបន្តថាៈ ដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ហើយជាលទ្ធផលអភិបាលខេត្តសៀមរាបបានជួយស្ថាបនាផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួយសាងសង់ឡដុតសំរាមខ្នាតមធ្យម។ លោកក៏បានរាយការណ៍សំណើមួយចំនួនគោរពជូនសម្ដេចអធិបតីផងដែរ។ លោកនាយកបន្តថាសាលានគរបាលជាតិភូមិភាគ៤ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តចំនួន៤ រួមមានសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ […]
Author: bvt
ចាប់ផ្ដើមសារជាថ្មីយុទ្ធនាការបាញ់កាំជ្រួចចាក់ភ្នាល់លុយរាប់មុឺនរាប់សិបសែនបាត នៅស្រុកអន្លង់វែង!!!
ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្រប់ច្បាប់ និង មានលិខិតនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សម្ថតកិច្ចស្រុកនិងខេត្តមិនហ៊ានប៉ះ។ បើយោងតាមពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរ៉ែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចាញ់កាំជ្រូចមីស៊ីសចិនប៉ុន្មាននោះទេ។ ជាក់ស្ដែងកាលពីរថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធមិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃផងដែរ.!។ ជុំវិញករណីខាងលើនេះក្រុមការងារអ្នកសាពត៌មានក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យផងដែរ ពាក់ពន្ធ័និងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ។ យោងតាមប្រភពពីមហាជនបានលើកឡើងថាល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងស្រប់ច្បាប់ឫយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូ […]
ម្ចាស់ដីទាមទារអោយបុគ្គលលី អ៊ុំអេង នាំមនុស្ស ៣នាក់ដែលអះអាងថាជាម្ចាស់ដីទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី!!
(សៀមរាប)៖ម្ចាស់ដើមនៃផ្ទៃដី១៣.៦១ហិកតា និងម្ចាស់ដីកំពុងកាន់កាប់ស្របច្បាប់ រួមទាំងសាក្សី ជាង ១០០នាក់ទៀត បានទាមទារអោយបុគ្គលលី អ៊ុំអេងនាំមនុស្ស៣នាក់ដែលអះអាងថា ខ្លួនជាម្ចាស់ដី ទៅតតាំងគ្នានៅសាលាស្រុកបន្ទាយស្រី។ តែបើរយះពេល ៤ទៅ៥ថ្ងៃខាងមុខនេះ មិនហ៊ានទៅទេ បញ្ឈប់ការដើរចង្អុលយកដីគេទៀត។ការទាមទារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២ គ្រាដែល លោកប្រុក យ៉ម ម្ចាស់ដើមនៃផ្ទៃ១៣.៦១ហិកតា រួមទាំងសាក្សីចំនួន១១០នាក់ទៀត ចេញមកផ្តល់បទសម្ភាសន៍ដល់អ្នក សារព័ត៌ មានចំនួន១៥ស្ថាប័ននៅលើទីតាំងដីផ្ទាល់។ លោកប្រុក យ៉មបញ្ជាក់ថា ដីដែលពួកគាត់កំពុងឈរ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបមានទំហ៊ំ១៣.៦១ហិកតា។ មិនមែនស្ថិតក្នុងភូមិ រវៀងតាទំុ និងភូមិរំចេក ឃុំរំចេកស្រុកបន្ទាយស្រី ដូចបុគ្គលឈ្មោះលី អ៊ុំអេង និយាយនោះទេ។ ដីខាងលើនេះជាដីកេរដូនតារបស់ខ្ញុំ គ្រួសារខ្ញុំបានគ្រប់គ្រងអាស្រ័យផលជាង២០ឆ្នាំមកហើយ មិនដែល មានបុគ្គលណាម្នាក់ មកអះអាងថាជាដីរបស់ខ្លួននោះឡើយ ។ តែដោយបញ្ហាជីវភាព ខ្ញុំបានលក់អោយទៅឈ្មោះឈឿន សម្បត្តិ ហើយខ្ញុំមិនដែលស្គាល់ឈ្មោះលី អ៊ុំអេង អីនោះទេ។ ចុះហេតុអីក៍ពេលនេះ បុគ្គលឈ្មោះលីអ៊ុំអេង យកឈ្មោះលឹម ជក់.ឈ្មោះញ៉ាវ ណុល […]
ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម!!
(ភ្នំពេញ) ៖នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម។ សូមបញ្ជាក់ថាក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់នៅថ្ងៃអាទិត្យ ២រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ថា, យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ […]
លោក សាន សុខសីហា ពេលភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំ មិនត្រូវបានផាកពិន័យទេ!
(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនីយ៍ឯក សាន សុខសីហា បានចេញមកណែនាំពីការអនុវត្តការងារចរាចរណ៍៣ចំណុចសំខាន់ៗដូចខាងក្រោម៖ ទី១: បើសិនភ្លើងស្តុបពណ៌ក្រហម ហើយពលរដ្ឋបត់ស្តាំ, ករណីគ្មានឧបសគ្គ សូមកុំចាប់ផាកពិន័យ។ ទី២: បើពលរដ្ឋឆ្លងស្តុបហួសគំនូសថ្មើរជើង ស្តុបលោតភ្លើងលឿង សូមកុំចាប់ផាកពិន័យ ត្រឹមអប់រំណែនាំ។ ទី៣: សូមតាមគោលដៅនៃការសម្រួលចរាចរណ៍ កុំប្រែក្លាយជាគោលដៅអនុវត្តច្បាប់ចរាចរណ៍! ៣ចំណុចខាងលើ ពលរដ្ឋនឹងមានមូលដ្ឋាន សម្រាប់បកស្រាយជូននគរបាលនៅតាមគោលដៅ បើសិនពួកគាត់នៅបន្តអនុវត្តផ្ទុយបទបញ្ជានេះ! តែទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូរកុំខ្លាចសមត្ថកិច្ចរឿងចាប់ផាកពិន័យ តែត្រូវខ្លាចខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍៕
ម្ចាស់ដី៖ជំទាវលី អ៊ុំអេង កំពុងឆ្គួតរង្វេងស្មារតីដើរបង្ក ជម្លោះជាមួយពលរដ្ខរហូតដល់អាជ្ញាធរ ហើយយំសម្តែងបង្ហាញភ្នែកមហាជន.!!
សៀមរាប៖ អ្នកស្រីសុខសុភា ម្ចាស់ដីស្របច្បាប់លើក ឡើងថា ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង ពេលនេះ កំ ពុងឆ្គួតវង្វេងស្មាតី ដើរចង្អុលយកដីប្រជាពលរដ្ឋស្រប ច្បាប់ពាសវាលពាសកាល ហើយប្តឹងអាជ្ញាធរមូលដ្ឋានពីម្នាក់ទៅម្នាក់ទាំងបំពាន។ ក្រៅពីដើរចង្អុលយកដីពលរដ្ឋខុសទិសដៅ ជំទាវឆ្គួតវង្វេងស្មាតីម្នាក់នេះ ទៅយំសម្តែងដាក់អ្នកសារព័ត៌ មាន ដើម្បីបង្ហាញភ្នែកមហាជន ថាខ្លួនជាជនរងគ្រោះត្រូវពលរដ្ឋនិងអាជ្ញាធររំលោភយកដីទៅវិញ។ ចំណែកអ្នកស្រី ផាត់ សុជឿន ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានហៅ លី អ៊ុំអេងថា ជាជំទាវបណ្ឌិតអវិជ្ជា ពីព្រោះនៅសុខៗជំទាវរូបនេះ មកជេរ ប្រមាថលើរូបអ្នកស្រី ដោយភ្ជាប់ជាមួយនិងពាក្យថា ខ្ញុំផាត់ សុជឿន ដើរទិញរឿងក្តីយកមកក្តាំ។ ជំទាវអវិជ្ជារូបនេះ បានលើកឡើងថា រូបខ្ញុំមកបង្កបញ្ហា នៅក្នុងទឹកដីខេត្តសៀមរាប សូម្បីមន្ត្រីសាលាខេត្តក៍ហ៊ានបង្ក ជម្លោះដែរ។…(សំលេង លីអ៊ុំអេង) អ្នកស្រីផាត់ សុជឿន បន្ថែមថា ខ្ញុំជាពលរដ្ឋម្នាក់ រក ស៊ីត្រឹមត្រូវ ក្រោមដំបូលច្បាប់ មិនមានគោរម្យងារ ជាជំទាវ ដូចជនអវិជ្ជា(ល្ងង់អត់ចេះអក្សរ)លី អ៊ុំអេង នោះទេ។ ខ្ញុំជាជនរងគ្រោះ […]










