ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង ៤៥ប្រភេទ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅ សាលប្រជុំអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ មានការអញ្ជើញចូលរួម ពីសំណាក់លោក អគ្គលេខាធិការរង លោកលោកស្រីប្រធានអង្គភាព លោកលោកស្រី អនុប្រធានអង្គភាព ប្រតិភូ ប្រតិភូរង លោកនាយការិយាល័យទាំង៩ ជំនួយការ ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាន អង្គភាពទាំងអស់ និងលោក លោកស្រី នាយរងការិយាល័យ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជានារី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ និងបានអនុញ្ញាតឱ្យក្រុមការងារយេនឌ័រអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ […]

ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រចាំសប្ដាហ៍ទី២ ដើម្បីតាមដានវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈមនានា

នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រចាំសប្ដាហ៍ទី២ ដើម្បីតាមដានវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការអនុវត្តតាមផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នៅបន្ទប់ប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ៕ ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ គណៈប្រតិភូ នៃស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ពោធិ៍សាត់៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម ត្រាន់ ទួនអាញ អគ្គកុងស៊ុលថ្មី បានដឹកនាំគណៈប្រតិភូ នៃស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរឆ្នាំថ្មី ដល់រដ្ឋបាលខេត្តពោធិ៍សាត់។ កិច្ចជំនួបនេះត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយលោក ហេង សុភាណា និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីរដ្ឋបាលខេត្តមួយចំនួនទៀត៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងផែនការងារសន្តិសុខ ជាតំណាង-លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យាតំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចំនួន ៦៣នាក់ ជាស្នងការរង នាយ នាយរងការិយាល័យជំនាញអធិការ អធិការរងក្រុង-ស្រុក នាយផ្នែក និងនាយរងផ្នែកព្រមទាំងមន្រ្តីនគរបាល។ វគ្គសិក្សានេះមានរយៈពេលពីរថ្ងៃនេះ ហេីយសង្ឃឹមថាចប់វគ្គសិក្សានេះអាចជាជំនួយបន្ថែមចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការធ្វើការស្រាវជ្រាវ បទល្មើសតាមបណ្តា ញបច្ចេកវិទ្យានៅតាមមូលដ្ឋានរបស់ខ្លួនបានមួយចំណែកធំ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមសិក្ខាសាលាលើកទី២ ស្តីពីការពិនិត្យតាមដាន និងរាយការណ៍ក្នុងក្របខ័ណ្ឌ MERL នៃផែនការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហ៊ានទី ២ នៅសាធារណរដ្ឋហ្វីលីពីន

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្នុងនាមជាប្រធាននៃកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ ឆ្នាំ២០២៦ (Chair of the 29th DGICM) បានដឹកនាំប្រតិភូអញ្ជើញចូលរួមសិក្ខាសាលាលើកទី២ ស្តីពីការពិនិត្យតាមដាន និងរាយការណ៍ក្នុងក្របខ័ណ្ឌ MERL នៃផែនការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហ៊ានទី ២ (The Bohol TIP Work Plan 2.0) នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ។ សិក្ខាសាលាត្រូវបានចូលរួមពីសំណាក់ស្ថាប័នអនុវត្តច្បាប់របស់ប្រទសសមាជិកអាស៊ាន តំណាង លេខាធិការអាស៊ាន អាស៊ាន-អូស្ត្រាលីប្រយុទ្ធប្រឆាំង និងការជួញដូរ(ASEAN-ACT)។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៍អគ្គកុងស៊ុលវៀតណាម ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្នុងជំនួបដ៏មានអត្ថន័យនេះ លោកអគ្គកុងស៊ុលវៀតណាម បានពាំនាំនូវពាក្យពេចន៍ជូនពរជ័យ សិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងខេត្តពោធិ៍សាត់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីជាសក្ខីភាពនៃចំណងមិត្តភាព ភាគីវៀតណាមក៏បាននាំយកនូវកាដូ ជូនដល់ស្នងការដ្ឋាន ដើម្បីអបអរពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជា។ លោកឧត្តមសេនីយ៍ទោ ស ថេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការយកចិត្តទុកដាក់របស់ភាគីវៀតណាម ដែលតែងតែរក្សានូវទំនាក់ទំនងល្អ “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ”។ ជំនួបនេះមិនត្រឹមតែជាការសម្តែងការគួរសមតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសក្នុងការរឹតចំណងសាមគ្គីភាពរវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងតំណាងអគ្គកុងស៊ុលវៀតណាម ឱ្យកាន់តែស្អិតរមួត បម្រើឱ្យផលប្រយោជន៍សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ស្មារតីសាមគ្គីភាព និងការយោគយល់គ្នា គឺជាគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព និងការអភិវឌ្ឍតំបន់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា បង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរ៉ូឆេស្ទ័រ នៃសហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិច ឯកឧត្តម ប៊ូ បញ្ញា ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ិនលី សុគន្ធា ប្រធានសម្ព័ន្ធមេត្រីភាព ទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។ ក្នុងប្រសាសន៍ស្វាគមនាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងពីស្ថានភាពភូមិសាស្រ្តខេត្តត្បូងឃ្មុំ ជូនជ្រាប និងបានគូសបញ្ជាក់ថា […]

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ តាមបណ្តាក្រុង-ស្រុក កុំឱ្យមានការលក់លើសពីតម្លៃដែលបានកំណត់

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង បានណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ត្រូវចុះណែនាំទៅដល់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលក់រាយប្រេងឥន្ធនៈលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម។ ការណែនាំបរស់ឯកឧត្តម សុខ លូ អភិបាលខេត្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦»។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល មន្ត្រីជំនាញរបស់សាខាក.ប.បខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តចុះត្រួតពិនិត្យតាមដានការស្តុកប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈសំដៅទប់ស្កាត់កុំឱ្យមានករណីស្តុកប្រេងចាស់ទុកមិនព្រមលក់ឱ្យអតិថិជនដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃដែលអាចបង្កឱ្យមានភាពចលាចល និងធ្វើឱ្យប្រេងកាន់តែឡើងថ្លៃបន្ថែមទៀត។ ឯកឧត្តមក៏បានជំរុញឱ្យម្ចាស់ស្ថានីយ-ដេប៉ូ លក់ប្រេងឥន្ធនៈបើកដំណើរការអាជីវកម្មលក់ប្រេងឥន្ធនៈជាធម្មតាប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតីឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញអាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦»

បាត់ដំបង៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំង១៤ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែប សាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ៍ ការតាំងពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង ព្រមទាំងមានការតុបតែងភ្លើងបំភ្លឺផ្សេងៗជាដើម។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរ។ ព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះឡើយ។ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង