ព័ត៌មានសន្តិសុខសង្គម

លោក ដួង តារា នឹងដឹកនាំក្រុមការចុះទៅដាំដើមឈើនៅ”ភ្នំតាមៅ”នាថ្ងៃទី១០ខែសីហា!

(ភ្នំពេញ)៖ នៅយប់ទី០៨.០៨.២០២២ លោកបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បានបង្ហាញពីតួរលេខ ថវិកាសប្បុរសជន កូនឈើ ដែលត្រូវយកទៅដាំនិងជួយដាំដើមឈើ នៅតំបន់ឧទ្យានភ្នំតាម៉ៅ ខេត្តតាកែវ។ ក្នុងនោះលោកបណ្ឌិត ដួង តារា ក៍បានអញ្ជើញបងប្អូនឱ្យចូលរួមជាមួយរូបលោក និងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំដើមឈើ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នៅតំបន់ឧទ្យានភ្នំតាម៉ៅ។ លោក ដួង តារា បានលើកឡើងយ៉ាងដូច្នេះថាៈ« យើងចូលរួមដាំដើមឈើកសាងអំពើល្អទាំងអស់គ្នា! អរគុណបងប្អូនប្រជាពលរដ្ឋ សប្បុរសជន យុវជន សិស្ស និស្សិត ដែលគាំទ្រ និងមានបំណងចូលរួម ដាំដើមឈើឡើងវិញនៅតំបន់ឧទ្យានភ្នំតាម៉ៅ។ ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមជាមួយខ្ញុំនិងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលនឹងចុះទៅដាំនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមចំណែកជាកូនឈើនិងថវិកាទិញកូនឈើដូចខាងក្រោមៈ 1-ព្រះភិក្ខុបណ្ឌិត តាត មហាទី $50, 2-សាស្ត្រាចារ្យ ឈន វឿន $100, […]

ព័ត៌មានសន្តិសុខសង្គម

លោកសោម សមសក្ត័ កំពុងធ្លាក់ខ្លួនឈឺ មិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានតើមូលហេតុអ្វី?៊

(សៀមរាប)៖ បុគ្គលក្លាហានសោម សមស័ក្ត នាយកទីចាត់ ការ ហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាជនបង្ក ក្នុងរឿងប៉ុនប៉ងមនុស្សឃាត កំពុងធ្លាក់ខ្លួនឈឺមិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។   នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ខណ: អ្នកសារ ព័ត៌មានជាច្រើននាក់ បានព្យាយាមខលទូរសព្ទ័ទៅសុំជួបដើម្បីធ្វើបទសម្ភាសន៍ ជុំវិញបណ្តឹងក្នុងបទចោទប៉ុនប៉ងមនុស្សឃាត ដែលលោកសោម សមសក្ត័ ជាតួរអង្គក្នុងរឿងនេះ លោក ឆ្លើយយ៉ាងខ្លីថា ឈឺហើយ។ ការដែលអ្នកក្លាហាន សោម សមសក្ត័ ឆ្លើយថា ឈឺហើយយ៉ាងខ្លីបែបនេះ គេមិនដឹងថា គាត់ធ្លាក់ខ្លួនឈឺព្រោះតែភ័យខ្លាច គេចមិនផុតសំណាញ់ច្បាប់ ឬយ៉ាង ណានោះទេ។ លោក ឆ្លើយយ៉ាងខ្លីថា តុលាការកំពុងរៀបចំតាមនិតិវិធីហើយ មិនអីទេ ខ្ញុំឈឺហើយ។   ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចជួបសុំការបកស្រាយពី លោកសោម សមសក្ត័ បានល្អិតល្អន់នោះដែរ ព្រោះលោកឆ្លើយថាឈឺ។ ប៉ុន្តែកាលចូលទៅឆ្លើយបំភ្លឺនៅស្នងការប៉ូលិស គេឃើញបុគ្គលសោម សមសក្ត័ អមដោយសេនាឆ្វេងស្តាំដង្ហែរក្បួនរថយន្តសេរីទំនើប៤ទៅ៥គ្រឿង បង្ហាញភ្នែកមហាជនអោយដឹងថា ខ្លួនខ្លាំង។ ពេលតុលាការកោះ ហៅ […]

ព័ត៌មានសន្តិសុខសង្គម

សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ ជាមន្ត្រីសាលាខេត្តសៀមរាប ស្ងាត់ឈឹង ហាក់មាន អាថ៌កំបាំង មហាជនកំពុងមានចម្ងល់.!!!

ខេត្តសៀមរាប៖ សំណុំរឿងប៉ុនប៉ងមនុស្សឃាត ដែលជនដៃដល់ ជាមន្ត្រីបំរើការនៅសាលាខេត្តសៀមរាប មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុ ពីរ ក្តៅគគុក បែមកជាស្ងាត់ឈឹង ហាក់ដូចជាមាន អាថ៌កំបាំងអ្វី.??? ។ ការស្ងាត់ស្ងៀមបែបនេះ បានធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅក្រុងសៀមរាប កំពុងតាមដាន បានលើកជាសំណួរបែបផ្សេងៗគ្នាជាហូរហែ…អ្នកខ្លះលើកជាសំណួរថា៖ រឿងប៉ុនប៉ងមនុស្សឃាតមួយនេះ តុលាការធ្លាប់បានចេញដីការកោះហៅលើកទី១ និងលើកទី២រួចហើយ” តែជនបង្កបានដាក់ពាក្យសុំពន្យាពេលម្តងហើយម្តងទៀត។   អីចឹងទេ តើនឹងត្រូវកោះហៅជាលើកទី៣ ឬយ៉ាងណា..?។   អ្នកខ្លះទៀតលើកជាសំណួរថា៖ បើដីការលើកទី៣ គឺ ជាដីការនាំខ្លួន..មិនអាចកោះហៅ ទៀតនោះឡើយ។ សំណាញ់ច្បាប់នៅតែរងចាំស្វាគមន៍ បុគ្គល ដែលប្រព្រឹត្តគ្រប់ពេល។ ចំណែកអ្នកខ្លះបានលើកឡើងថា ជនបង្ករូបនេះ មាន ឈ្មោះ សោម សមសក្ត័ មានតួនាទីជា នាយកទីចាត់ការហិរញ្ញវត្ថុនៅសាលាខេត្តសៀមរាប បុគ្គលរូបនេះ មានឥទ្ធិលខ្លាំងណាស់។ ទោះជាតុលាការធ្លាប់ចេញដីការ អោយចូលខ្លួនពីរលើកហើយក៏ដោយ ក៏បុគ្គលរូបនេះមិនខ្វល់ ថាមិនត្រូវ ដីការលើកទី៣ ឬដីការនាំខ្លួន ក៏គេនៅមិនខ្វល់ដែរ ព្រោះគេបានបង្ហាញពីការមិនខ្លាចតុលាការរួចទៅហើយ។   រីឯក្រុមអ្នកតាមដានព័ត៌មាន បានលើកឡើងថា ខណ:នេះ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់​ពីខែ​កញ្ញា អ្នកបើកបរយានយន្ត ត្រូវយកឯកសារច្បាប់ដើមដាក់តាមខ្លួន ខណៈក្រសួងអាចនឹងចាប់ផ្តើមកម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់

(ភ្នំពេញ)៖ ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋ «តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមានQR Code សម្រាប់មើលហើយនោះ»?   លោកជំទាវ បានបញ្ជាក់ថា ការធ្វើដំណើរនៅតាមដងផ្លូវ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារដែលភ្ជាប់ជាមួយយានយន្តនិងអ្នកដែលបើកបរ តាមច្បាប់គឺត្រូវតែភ្ជាប់មកជាមួយនូវច្បាប់ដើម។ឯកសារច្បាប់ដើមសំខាន់ចំនួន៣ សម្រាប់អ្នកបើកបរ នៅតាមដងផ្លូវយកមកតាមខ្លួន ដោយទី១ ប័ណ្ណសម្គាល់យានយន្ត ទី២ ប័ណ្ណបើកបរ និងទី៣ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស (ហៅថាឈៀក)។ លោកជំទាវបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានការដកពិន្ទុ អ៊ីចឹងការដកពិន្ទុសំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា ដោយតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរតែម្តង។ ពោលគឺចាំបាច់ត្រូវតែទុកក្នុងរថយន្ត នូវឯកសារច្បាប់ដើមទាំង៣នេះតែម្តង។

ព័ត៌មានសន្តិសុខសង្គម

តុលាការឃុំខ្លួនអ្នកជំនួញម្នាក់ខឹងប្រពន្ធបាញ់កាំភ្លើង៤គ្រាប់ផ្អើលក្រុងសៀមរាប 

(សៀមរាប)៖ នគរបាលជំនាញបានចាប់អ្នកជំនួញម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីផ្ទុះអាវុធ៤គ្រាប់ព្រោះខឹងប្រពន្ធត្រូវបានឃុំខ្លួននៅថ្ងៃទី១ ខែសីហា ដាក់ពន្ធនាគារបណ្តោះអាសន្ន។ សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដាវីឡាមួយកន្លែងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ករណីបាញ់បោះសេរីនេះបង្កឡើងដោយបុរសឈ្មោះស៊ឹង ប៊ុនណាអាយុ៤៧ឆ្នាំជាអ្នកជំនួញនៅភូមិសង្កាត់ខាងលើ។ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់គឺអាវុធម៉ាកK59។មូលហេតុនៃការបាញ់នោះមកពី ឈ្មោះស៊ឹងប៊ុនណាបានខឹងនឹងរបស់ប្រពន្ធរបស់ខ្លួន។ ក្រោយពីបាញ់ហើយរូបគេបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយធ្វើហាក់គ្មានអ្វីកើតឡើង។លុះថ្ងៃទី៣១ ខែកក្កដាកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនឈ្មោះស៊ឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធខ្លីK59 មួយដើមបង់ចំនួន២គ្រាប់៦គ្រាប់យកប្រគល់ឱ្យនគរបាលខេត្តសៀមរាបហើយបន្តនីតិវិធីបញ្ជូនទៅតុលាការឃុំខ្លួនតែម្តង៕

ព័ត៌មានសន្តិសុខសង្គម

បាញ់ឡើងលើមេឃ ៤ គ្រាប់ ផ្អើលទាំងយប់ ដោយសារខឹងប្រពន្ធ មានអី.! ព្រឹកឡើងប៉ូលិសខេត្តសៀមរាបចាប់ខ្លួនប្តោយ.!

ខេត្តសៀមរាប៖ សមត្ថកិច្ចប៉ូលិសបានឃាត់ខ្លួនជនសង្ស័័យម្នាក់ យកទៅសួរនាំ បន្ទាប់ពីផ្ទុះអាវុធចំនួន៤គ្រាប់ បង្កការភ្ញាក់ផ្អើល ដែលហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង នៅវេលាម៉ោង ២២និង១៦ នាទី ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។   សមត្ថកិច្ចបានអោយដឹងថា៖ ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។   បើយោងប្រភពបន្តថា៖ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន៤ គ្រាប់ អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង០៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចចម្រុះ”កងរាជអាវុធហត្ថនិងនគរបាល” ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 […]

ព័ត៌មានសេដ្ឋកិច្ច

ឈើប្រភេទលេខ១ជិត៣ម៉ែត្រគូប ត្រូវបានកម្លាំងចម្រុះ ចុះបង្ក្រាបនៅស្រុកឆែប ខេត្តព្រះវិហា.!!!

ខេត្តព្រះវិហារ៖ ឈើលេខ១ប្រភេទ (កកោះ នឹងពពេល+ឈើសន្និធិ) ត្រូវក្រុមឈ្មួញដឹកយកមកលាក់ទុកចោលក្នុងព្រៃ ក្រោយផ្ទះប្រជាពលរដ្ឋ នៅភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារចំនួន៩៣សន្លឹក ស្មើ២ម៉ែត្រគូប ៦២២ ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំចុះបង្ក្រាបបានដោយជោគជ័យ។ ហើយកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២ ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុកឆែប មេភូមិ ពោធិទៀប ជំទប់ទី១ ឃុំម្លូព្រៃ១ និងកម្លាំងនគរបាលប៉ុស្តិ៍ម្លូព្រៃ១ ដោយមានការសម្របសម្រួលពីលោក ថុល គឹម ហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។   លោក សេង លាង បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ នៅភូមិពោធិទៀប នឹងដោយមានការចង្អុលបង្ហាញពី លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ នឹង បទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងលាក់ឈើ និងបានធ្វើការរឹបអូសឈើទាំងនោះយកមករក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់នៃព្រៃឈើ។ លោក សេង លាង […]

ព័ត៌មានស៊ើបអង្កេត

ជំនួញឈើខុសច្បាប់ដ៏ធំ ជ្រកក្រោមទីតាំងសិប្បកម្មខ្នាតយក្សស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ មានយូហើយ សមត្ថកិច្ចជំនាញបង្ក្រាប.!

ខេត្តក្រចេះ ៖សេចក្ដីរាយការណ៍អះអាងថា ក្នុងមួយថ្ងៃមួយថ្ងៃមានឈ្មួញឈើជាច្រើននាក់បានធ្វើសកម្មភាពដឹកឈើចេញពី ភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលសកម្មភាពនេះកើនមានយូណាស់មកហើយ តែគេមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយ ចុះទៅបង្ក្រាបនៅឡើយ.! ប្រភពពីប្រជាពលរដ្ឋបន្តថា ប្រភពបទល្មើសព្រៃឈើនៅក្នុងទឹកដីនៃខេត្តក្រចេះ ដឹកចេញពីទីតាំងខាងលើជារៀងរាល់ថ្ងៃ ដោយមានអ្នកយាមកាងមើលផ្លូវ អ្នកសារព័ត៌មានមិនអាចទៅជិតបាននោះទេ ។ពាក់ព័ន្ធករណីបទល្មើសព្រៃឈើខាងលើនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ឲកម្លាំងចុះ កន្លងមក គឺមានច្បាប់ពីមេព្រៃ។ដោយឡែកប្រជាពលរដ្ឋរាយការណ៍ថា ខុសច្បាប់។ គិតត្រឹមរសៀលថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មាន យើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ.?ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តក្រចេះ ។   រូបភាពនេះ ពីប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះគឺជាសារមួយ គោរពរាយការណ៍ជូនសមត្ថកិច្ច និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ មេត្តាត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបទាន់ពេលវេលា។

ព័ត៌មានសន្តិសុខសង្គម

ខ្លាំងមែន! ទីតាំងជល់មាន់ និងអាប៉ោងក្នុងសង្កាត់ទឹកល្អក់៣ របស់លោក.សាល.នៅតែ.បើកដំណើរការ.ធម្មតា.ដោយអត់ឈឺក្បាល.ជាមួយសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះ.!

(ភ្នំពេញ) ៖ មហាជនសម្តែងហួសចិត្ត និងការរិះគន់ជាខ្លាំង ដែលទំនងចង់បន្ទោសដល់សមត្ថកិច្ច និងថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌទួលគោក តែម្តង ខណៈទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងកណ្តាលក្រុងភ្នំពេញ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកចូលតាមផ្លូវលំ ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចបត់ស្តាំ (ខាងក្រោយសាកលវិទ្យាល័យបញ្ញាជាតិ) ចាប់ផ្តើមបើកដំណើរការបានយ៉ាងរលូនទៀតហើយក្រោយពីឲ្យផ្អាកមួយរយៈ។ បើតាមប្រភពមួយចំនួនបានឲ្យដឹងថា ទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះមានមេការឈ្មោះ (សាល) និងមានការភ្នាល់ដាក់លុយសុីសងចាញ់ឈ្នះទ្រង់ទ្រាយធំ បើកដំណើរការប្រកួតនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងសុក្រ សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ ជាគូពិសេស។ ពាក់ព័ន្ធទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះដែរ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ឯក សុខ ហេង បានប្រាប់អង្គភាពព័ត៌មាន តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះថា ចាំលោកចាត់កម្លាំងចុះទៅមើល។ ដោយឡែក អភិបាលខណ្ឌទួលគោក លោក ជា ពិសី មិនទាន់អាចធ្វើការទំនាក់ទំនង ដើម្បីសុំបញ្ជាក់ថា តើទីតាំងជល់មាន់ និងអាប៉ោងក្នុងសង្កាត់ទឹកល្អក់៣ មានច្បាប់អនុញ្ញាត ឬយ៉ាងណានោះទេ។ ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក […]

ព័ត៌មានស៊ើបអង្កេត

មហាជនកំពុងឆ្ងល់ថាតើលោក សាល ជានណា? ទើបសមត្ថកិច្ចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មិនហ៊ានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទ.!!!

ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ ហេតុអ្វី? ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទដុះស្លែ បើកលេងពេញទំហឹង.! នៅទល់មុខ(ម៉ុងឌីយ៉ាល់) ដែលស្ថិតនៅ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានបុគ្គលម្នាក់ ឈ្មោះ សាល រួមនិងគូកន កំពុងបើកសង្វៀនជល់មាន់ អាប៉ោង បៀ បើកលេងយ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួមលេងល្បែងយ៉ាង ពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ឡើយ។   ហើយបើតាមការអោយដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះ ដោយមានមេល្បែងស៊ីសង ឈ្មោះ លោក សាល អាចបើកល្បែងស៊ីសងគ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលជាចេះ មន្តអាគម សណ្តំចិត្ត ទើបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានងងុយដេកអស់។ ប្រភពពីប្រជាពលរដ្ឋបន្តថា៖ ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ របស់ លោក សាល ខាងលើ គឺលេងក្នុងមួយសប្តាហ៍ តែពីរថ្ងៃប៉ុណ្ណោះ.! បើកលេងតែ ថ្ងៃពុធ និង […]