ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនគរបាលខេត្តរតនគិរី.បានឃាត់ខ្លួនក្មេងទំនើង ១០ នាក់.ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ).!

(រតនគិរី)៖ ដោយមានបទបញ្ជារយ៉ាងមុឺងមាត់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យុិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីក្នុងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅ រក្សាសន្តិសុខជូនប្រជាពលរដ្ខនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០៣ នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ)។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះគឺខណៈពេលដែលក្រុមមន្រ្តីនគរបាលខាងលើចេញល្បាតក្នុងភូមិ សាស្ត្រក្រុងបានលុងហើយបានឃើញក្រុមក្មេងទំនើងទាំងនេះមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃក៏បានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និង កាំភ្លើងកែច្នៃ១ដើម ។ភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង១០នាក់ដោយមានការសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ សំភារៈដកហូតពីក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ដាវកែច្នៃចំនួន ២ដើម,កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន,ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១,ជំពាមកៅស៊ូចំនួន១,កាបូបលុយចំនួន១,ទូរស័ព្ទចំនួន៧គ្រឿង,ម៉ូតូចំនួន៧ គ្រឿង,ខ្សែក្រវ៉ាត់ចំនួន៤,មួកសុវត្តិភាពចំនួន២។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនិតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

ខ្ចីម៉ូតូមិត្តភក្តិមួយភ្លែតថាដឹកនំឲ្យគេក៌ឆ្ពោះមកដល់កន្លែងបញ្ចាំនៅឃ្លាំងរំសេវបាន ១០០០ដុល្លារ ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន.!

(កណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធនិងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ:ឈ្មោះ សុង ថាតថានុត្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ:ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់។ ដោយឡែកជនសង្ស័យឈ្មោះ យឹម ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ផ្ទះជួលបុរីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , មុខរបរមិនពិតប្រាកដ។ សម្ភារ:បាត់បង់៖ម៉ូតូ១គ្រឿងម៉ាក HONDA Dream ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ផ្លាកលេខ កណ្ដាល 1AM-2069។ វត្ថុតាងចាប់យក(គ្មាន)។ តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកេីតហេតុខាងលេី ជនសង្ស័យបានខលទៅជនរងគ្រោះដែលជាមិត្តភ័ក្ដរបស់ប្អូនហេីយបានសុំខ្ចីម៉ូតូជិះទៅដឹកនំអោយគេចំនួន០១ថ្ងៃរួចជនរងគ្រោះបានជិះម៉ូតូទៅយកជនសង្ស័យពីផ្ទះជួលហើយត្រលប់មកកន្លែងធ្វើការវិញដោយអោយម៉ូតូខ្ចីជិះទៅរហូតដល់ម៉ោង១៧និង០០នាទី […]