រាជធានីបាងកក៖ មន្ត្រីជាន់ខ្ពស់របស់ថៃម្នាក់ បានបង្កឲ្យកើតមានរឿងចម្រូងចម្រាស ដោយជំរុញដល់បងប្អូនជនរួមជាតិរបស់គាត់ កុំឱ្យផ្ដល់លុយដល់អ្នកសុំទាន ហើយគាត់អះអាងថា អ្នកសុំទានជាច្រើន រកបានប្រាក់ចំណូល ច្រើនជាងប្រាក់ឈ្នួលអប្បបរមារបស់អ្នកធ្វើការ មួយចំនួន ច្រើនជាង២០ដង ក្នុងមួយថ្ងៃ។ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សង្គម បានលើកឡើងថា ការផ្តល់លុយឲ្យអ្នកសុំទាន គ្រាន់តែជាការលើកទឹកចិត្ត ជំរុញឱ្យមានការកេងប្រវ័ញ្ច លើជនងាយរងគ្រោះ រួមទាំងកុមារ ដែលអាចត្រូវបានបង្ខំ ដោយអ្នករកស៊ីកេងចំណេញពីលើរបបសុំទាននេះតែប៉ុណ្ណោះ។ ប៉ុន្ដែដើម្បីបញ្ឈប់នូវការអនុវត្តន៍បែបនេះ មន្ត្រីរូបនេះក៏បានអំពាវនាវដល់ប្រជាជនថៃ គួរតែបញ្ឈប់នូវការផ្តល់លុយទៅឲ្យអ្នកសុំទាន។ លោក Anukul Peedkaew ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សង្គម ក៏បានស្នើដល់សាធារណជន រាយការណ៍ អំពីករណីដែលពួកគេជួបប្រទះក្មេងដើរសុំទាន នៅតាមដងផ្លូវ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរក អំពីមូលហេតុដែលពួកគេ ត្រូវបានបង្ខំឱ្យដើរសុំទាន។ ដោយឡែក សកម្មភាពជួញដូរមនុស្ស ត្រូវបានលើកឡើង ជាយូរមកហើយថា ជនទុច្ចរិតបានប្រើប្រាស់កុមារ ជនពិការធ្ងន់ធ្ងរ និង អ្នកផ្សេងទៀត ឲ្យដើរសុំទាន នៅក្នុងគម្រោង ស្វែងរកលុយ នៅជុំវិញទីក្រុងបាងកក និង កន្លែងផ្សេងៗទៀត នៅក្នុងប្រទេសថៃ។ ទោះបីជាយ៉ាងណា ប្រជាជនថៃមួយចំនួន បានដោះស្រាយបញ្ហាជាមួយនឹងទស្សនៈរបស់លោក Anukul […]
ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចនគរបាលខេត្តរតនគិរី.បានឃាត់ខ្លួនក្មេងទំនើង ១០ នាក់.ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ).!
(រតនគិរី)៖ ដោយមានបទបញ្ជារយ៉ាងមុឺងមាត់ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យុិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីក្នុងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅ រក្សាសន្តិសុខជូនប្រជាពលរដ្ខនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០៣ នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ)។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះគឺខណៈពេលដែលក្រុមមន្រ្តីនគរបាលខាងលើចេញល្បាតក្នុងភូមិ សាស្ត្រក្រុងបានលុងហើយបានឃើញក្រុមក្មេងទំនើងទាំងនេះមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃក៏បានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និង កាំភ្លើងកែច្នៃ១ដើម ។ភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង១០នាក់ដោយមានការសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ សំភារៈដកហូតពីក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ដាវកែច្នៃចំនួន ២ដើម,កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន,ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១,ជំពាមកៅស៊ូចំនួន១,កាបូបលុយចំនួន១,ទូរស័ព្ទចំនួន៧គ្រឿង,ម៉ូតូចំនួន៧ គ្រឿង,ខ្សែក្រវ៉ាត់ចំនួន៤,មួកសុវត្តិភាពចំនួន២។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនិតិវិធី៕
ខ្ចីម៉ូតូមិត្តភក្តិមួយភ្លែតថាដឹកនំឲ្យគេក៌ឆ្ពោះមកដល់កន្លែងបញ្ចាំនៅឃ្លាំងរំសេវបាន ១០០០ដុល្លារ ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន.!
(កណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធនិងករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ:ឈ្មោះ សុង ថាតថានុត្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ:ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់។ ដោយឡែកជនសង្ស័យឈ្មោះ យឹម ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ផ្ទះជួលបុរីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , មុខរបរមិនពិតប្រាកដ។ សម្ភារ:បាត់បង់៖ម៉ូតូ១គ្រឿងម៉ាក HONDA Dream ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ផ្លាកលេខ កណ្ដាល 1AM-2069។ វត្ថុតាងចាប់យក(គ្មាន)។ តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកេីតហេតុខាងលេី ជនសង្ស័យបានខលទៅជនរងគ្រោះដែលជាមិត្តភ័ក្ដរបស់ប្អូនហេីយបានសុំខ្ចីម៉ូតូជិះទៅដឹកនំអោយគេចំនួន០១ថ្ងៃរួចជនរងគ្រោះបានជិះម៉ូតូទៅយកជនសង្ស័យពីផ្ទះជួលហើយត្រលប់មកកន្លែងធ្វើការវិញដោយអោយម៉ូតូខ្ចីជិះទៅរហូតដល់ម៉ោង១៧និង០០នាទី […]
ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រើប្រាស់ ជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះ សីហនុរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ ព្រមទាំងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាបន្តបន្ទាប់ដោយមិនបន្ទូរដៃ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ សន្និសីទនេះធ្វើឡើង ក៏ដើម្បីផ្សព្វផ្សាយដំណឹង ឬព័ត៌មានជូនធារណជនឱ្យបានយល់ដឹងពីការខិតខំយកចិត្តទុក ដាក់ថែរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុស្រប តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕
សិក្ខាសាលាស្តីពីការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហា ប្រឈមផ្នែកផ្លូវច្បាប់
ខេត្តព្រះសីហនុ ៖ សភាពាណិជ្ជកម្មកម្ពុជា CDC និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹង ពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈម ផ្នែកផ្លូវច្បាប់ដែលពិធីនេះបានរៀបចំឡើង នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក គង់ វិតាណៈ អភិបាលរងខេត្ត លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងមានការចូលរួមម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ពាណិជ្ជករ អាជីវករ និងវិនិយោគិនជាច្រើននាក់ផងដែរ។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវពុទ្ធិដ៏មានតម្លៃមួយលើផ្នែកធុរកិច្ចដោយបានផ្ដល់យ៉ាងសុក្រឹតនូវកិច្ចការពារផ្នែកផ្លូវច្បាប់ក្នុងបញ្ចៀសហានីភ័យដែលអាចនឹងកើតមានឡើងនៅក្នុងដំណើរមុខរបរ ផលិត លក់ ទិញប្រើប្រាស់ ដែលជានីតិវិធីគ្រឹះរបស់សកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងធុរកិច្ចទាំងឡាយ។ លោកឧកញ៉ាបានបន្តថា សិក្ខាកាមទាំងអស់នាថ្ងៃនេះនឹង ទទួលបាននូវចំណេះដឹងដ៏មានតម្លៃដែលជាធាតុចូលមិនអាចខ្វះបានក្នុងការប្រកប មុខរបរទទួលបានប្រកបដោយតម្លាភាព ប្រកួតប្រជែងដោយស្មើភាព ទទួលបានការពេញចិត្តពីអតិថិជនគ្រប់រូប ដែលនេះនឹងដឹកនាំទៅរកធុរកិច្ចមួយប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ។ […]