(ខេត្តកណ្ដាល)÷យោងទៅតាមការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាប្រទេសកម្ពុជាជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជាមិនប្រកាន់សាសនា រីឯប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនាផ្សេងៗនេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជាមានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើនបានរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃ ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បានបរិច្ចាគប្រាក់ប្រមាណជា២០ម៉ឺនដុល្លារ ដើម្បីកសាងសង់វិហារឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាមប្រមាណជា ២៤៣គ្រួសារ ព្រមទាំងអ្នកដែលជាសាសនិឥស្លាមជុំវិញតំបន់នោះផងដែរ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៩៥% ត្រូវបានគេដឹងថា គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១%គ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញលេញលើជំនឿសាសនាផ្សេង សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋ […]
ព័ត៌មានសន្តិសុខសង្គម
សម្តេចតេជោៈ សម្រេចដកតំណែងអភិបាលក្រុងតាខ្មៅ ព្រោះមិនអើពើមិនជួសជុលផ្លូវខូច!
(ភ្នំពេញ)៖ ថ្លែងក្នុងពេល អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថាៈ មូលហេតុដែល អភិបាលក្រុងតាខ្មៅ ត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច។ សូមជម្រាបថាៈ កន្លងមកមានសារព័ត៌មានជាច្រើនស្ថាប័ន បានផ្សាយរិៈគន់ ។ ទៅលើអាជ្ញាធរក្រុងតាខ្មៅ ពាក់ព័ន្ធផ្លូវខូច ជាច្រើនខ្សែ បែរជាមិនអើពើមិនខ្វល់ មិនព្រមធ្វើនិងមិនជួសជុល ។ បណ្ដាលឱ្យ ពលរដ្ឋក៍ដូចជាអ្នកដំណើរ មានការរអ៊ូរទាំជួបការលំបាក.!។ លុះក្រោយមកគេឃើញលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះពិនិត្យនិងដាក់ផែនការជួសជុលជាបន្តបន្ទាប់.!។ រហូតដល់ថ្ងៃទី២២.០៨.២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយសម្រេចតែងតាំងលោក ឃឹម សំភារ ជាអភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណរ៉ា ដែលត្រូវឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្ដាល៕
លោក ដួង តារា អ្នកឧកញ្ញ៉ា លី សាម៉េត អញ្ជើញជួបបងប្អូនប្រមាណជា១.០០០នាក់ ដែលចុះចូលជាមួយគណបក្សប្រជាជន!
(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី ។ បានអមដំណើរអ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ បានអញ្ជើញជួបសំណេះ សំណាលជាមួយ បងប្អូនប្រមាណជាចំនួន១.០០០នាក់ មកពីគណបក្សផ្សេងៗ នៅបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ កម្មវិធីននេះក៏មានការអមដំណើរដោយលោក មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តលោកបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ។ ក្នុងនោះអ្នកឧកញ្ញ៉ា លី សាម៉េត បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់បងប្អូនទាំងអស់គ្នា។ អ្នកឧកញ្ញ៉ា ប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោ។ គឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេច […]
អ្នកស្រី ផាត់ សុជឿន ច្រានចោលការចោទប្រកាន់របស់លោក ផូ ស៊ីផា ថាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធ.!
សៀមរាប៖ អ្នកស្រីផាត់ សុជឿន ជាអាជីវកររកស៊ីម្នាក់ ច្រានចោលចំពោះការចោទប្រកាន់របស់ អ្នកគួកជេរដីដ៏សំបូររឿងអាស្រូវនៅស្រុកបន្ទាយស្រីម្នាក់ឈ្មោះផូ ស៊ីផា ដែលថា អ្នកស្រីជាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន។ អ្នកស្រី ផាត់ សុជឿន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ សីហានេះថា ករណីបុគ្គលឈ្មោះផូ ស៊ីផា ចោទប្រកាន់ថា អ្នកស្រីបង្កើតអង្គហេតុដើម្បីបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន ពុំមែនជាការពិតនោះឡើយ។ “ការចោទប្រកាន់របស់បុគ្គលឈ្មោះផូ ស៊ីផា ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះខ្ញុំផាត់សុជឿន សុំធ្វើការច្រានចោលទាំងស្រុង”។ ការបញ្ជាក់ អំពីការមិនទទួលស្គាល់ របស់អ្នកស្រីផាត់ សុជឿន គឺបន្ទាប់ពីឈ្មោះផូ ស៊ីផា ដែលគេស្គាល់ថា ជាឈ្មួញខាងរៀបចំដីខ្យល់លក់ និងឆបោក ប្រចាំខេត្តសៀមរាប ជាពិសេសក្នុងស្រុកបន្ទាយស្រី បានចេញមុខបកស្រាយអោយសារព័ត៌មានមួយចុះផ្សាយ ដោយចោទថាអ្នកស្រីផាត់ សុជឿន ជាអ្នកបង្កើតអង្គហេតុអោយប្តីប្រពន្ធ ផូ ស៊ីផា បែកបាក់គ្នា។ អ្នកកស្រីផាត់ សុជឿន បន្ថែមថា បុគ្គលឈ្មោះផូ ស៊ីផា កាលពីកន្លងទៅ ព្រោះតែបានប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងប្រឆាំងអ្នករាជ ការ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ តែចំពោះថា ធ្លាក់ខ្លួនឈឺ បែកបាក់គ្រួសារ ឬយ៉ាងណានោះ […]
សម្តេចតេជោៈ អ្នកសារព័ត៌មានណាដែលជេរប្រមាថអ្នកទៃគឺត្រូវដកអាជ្ញាប័ណ្ណ
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និសិត្សប្រមាណ៣០៧៥នាក់នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការណែនាំឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។ សម្តេចតេជោៈ បានថ្លែងថា នៅពេលខាងមុខប្រសិនបើមានអ្នកសារពត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាប័ណ្ណពួកគេតែម្តង។ សម្តេចបានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាលមិនបានផ្តល់សិទ្ធិជេរប្រមាថអ្នកដទៃនោះទ្បើយ។ សម្តេចតេជោថ្លែងថា ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរ មិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកវាទៅ ហើយវាទ្បាយហ្វេសប៊ុកឬមួយជេរ អាហ្នឹងជារឿងរបស់វា៕
ព្រះមហាក្សត្រៈត្រាស់បង្គាប់បង្កើតឧទ្យានសួនសត្វនិងសួនភូតគាម ភ្នំតាម៉ៅ!
(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩.០៨.២០២២ បានចេញព្រះរាជក្រឹត្យ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍ផងដែរ។ ក្នុងព្រះរាជក្រឹត្យនេះ អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។ អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព។ ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ។ បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២.០២៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ។ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ […]
រថយន្តដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ សៅ ប្រចាំខេត្តសៀមរាប ព្រះវិហារ០១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការបង្រ្កាប!
(ព្រះវិហារ)៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយស្នាក់ការសន្តិសុខ២១០ ប្រចាំព្រំប្រទល់ខេត្តព្រះវិហារ-សៀមរាប បានធ្វើការស្ទាក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើប្រភេទលេខ២ (ត្បែង) គ្មានលិខិតអនុញ្ញាត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញៈ 2A-8349 ចេញពីព្រះវិហារបម្រុងទៅចេកចាយនៅតាមដេប៉ូក្នុងខេត្តសៀមរាប។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៧នឹង៤០នាទីព្រឹក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិអូរចាក់ស្រា ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ លោកអនុសេនីយ៍ឯក ចាន់ សុី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បានឲ្យដឹងថា ការបង្រ្កាបរថយន្តសាំយ៉ុង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតខាងលើ គឺធ្វើឡើងក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ប្រតិបត្តិការនេះ ក្រុមឈ្មួញបានបើករថយន្តរ៉េ០១គ្រឿង ពេញផ្លូវជាតិលេខ៦៤ ដោយធ្វើការរារាំងមិនឲ្យកម្លាំងកងរាជអាវុធហត្ថឃាត់ឡើយ ទើបមកដល់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ បែជាក្រុមឈ្មួញបើកចូលផ្លូវទាល់ទៅមិនរួច ហើយរថយន្តបែកកង់ទៀតផង ទើបសមត្ថកិច្ចឃាត់បាន ចំណែកតៃកុងចុះពីលើរថយន្តរត់ចូលព្រៃ។ បច្ចុប្បន្ន វត្ថុតាងមានរថយន្ត ឈើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនជំនាញសង្កាត់រដ្ឋបាលព្រៃឈើគូលែន ដើម្បីចាត់ការតាមនីតិវិធី។ បញ្ជាក់៖ លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ […]
ប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា!!
(សៀមរាប)៖ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន បានប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២តទៅ។យុ ទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រមាណជិត៧០០នាក់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ […]
ថ្មីទៀតហើយ.! រកឃើញឯកសារខុសប្រក្រតីជាច្រើនទៀត ដែលជំទាវលី អ៊ុំអេង ប្រមូលមនុស្សមកធ្វើជាខែលបំភាន់យកដីគេ..!
(សៀមរាប)៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវល្អិតល្អន់គេបានរកឃើញឯកសារខុសប្រក្រតីជាច្រើន ដែល ជំ ទាវលី អ៊ុំអេង កំពុងប្រមូលមនុស្សមកធ្វើជាខែល ក្នុងការបំភាន់រំលោភយកដីគេ។ក្នុងនោះដែរ លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ដែលអ្នកផងស្គាល់ថា ឈ្មួញដីដ៍ល្បី លើវិស័យជម្លោះរឿងដីធ្លី បានកំពុងនាំយកមនុស្សចំនួន២នាក់មកឈរធ្វើជាម្ចាស់ ដីដើមនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានលក់ដីទាំងនោះមកឲ្យខ្លួន។ បុគ្គលទាំង២ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។ យោងឯកសារ ដែលអ្នកសារព័ត៌មានទទួលបាន បង្ហាញថា តាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី ១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដូចជា៖ .កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ២៦០គុណនឹង២៥០(មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។ បើពិនិត្យ លើពាក្យសុំនេះនៅឆ្នាំ១៩៧៩ […]