តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សានិងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ថ្មីៗនេះមានយុវជនម្នាក់បានបង្កើតមាតិកា ហើយបានបង្កការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងមុខមាត់របស់ខេត្តតាកែវទាំងមូល។ “ការផលិតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ ជាពិសេសដល់ប្រជាពលរដ្ឋខេត្តតាកែវបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយខេត្តតាកែវជាងមួយលាននាក់ ត្រូវបានគេរើសអើង”។ ឯកឧត្តម បានបន្តទៀតថា ករណីបង្កើតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ គឺជាបញ្ហាដែលមិនអាចទទួលយកបានដាច់ខាត។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសអ្នកបង្កើតមាតិកា ឱ្យចេះប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមច្បាប់ និងមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ ។ ឯកឧត្តម វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់យុវជនអ្នកផលិតមាតិកាឲ្យងាកមកផ្តោតលើការផលិតខ្លឹមសារដែលមានប្រយោជន៍ និងមានតម្លៃខ្ពស់សម្រាប់សង្គម ពាក់ព័ន្ធនឹង ទេសចរណ៍ […]
Author: bvt
ឯកឧត្ដម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្ដម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយនានាមេត្តាជ្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ គួរបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩%។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ដំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ […]
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង
នាព្រឹក ថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង និងការិយាល័យគយនិងរដ្ឋាករបុសមន នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង។ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមានអគាររដ្ឋបាល ទំហំ ២០ម៉ែត្រ x ២១ម៉ែត្រ កម្ពស់ ២ជាន់, អគារស្នាក់នៅនិងអាហារដ្ឋានសម្រាប់មន្ដ្រីគយនិងរដ្ឋាករ ទំហំ ៧,៥ម៉ែត្រ x ២០,១ម៉ែត្រ កម្ពស់ ២ជាន់ និងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ ប៉ុស្ដិ៍សន្ដិសុខ, រោងម៉ាស៊ីនភ្លើង, ចំណតរថយន្ត, ទីសក្ការៈ, ដងទង់ជាតិ, បណ្ដាញទឹកស្អាត, បណ្ដាញអគ្គិសនី, […]
«ការទូតព័ត៌មាន» ជាមុំអាទិភាពមួយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានសម្រាប់អាណត្តិទី៧
«ការទូតព័ត៌មាន» ជាមុំអាទិភាពមួយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានសម្រាប់អាណត្តិទី៧។ ការទូតព័ត៌មាននាំមកនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងការពង្រីកកេរ្តិ៍ឈ្មោះកម្ពុជាលើវិស័យព័ត៌មាននិងសោតទស្សន៍។ កម្ពុជាបានផ្តួចផ្តើមគំនិតជាច្រើនក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងតំបន់ជាពិសេសគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ និងការបង្កើតយន្តការតំបន់ប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដើម្បីផ្តល់នូវសន្តិសុខព័ត៌មាន ដែលរួមមានការធានាបានសិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជនប្រើប្រាស់។
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ វិវាទអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ត្រូវបានក្រសួងព័ត៌មានសម្របសម្រួល ផ្សះផ្សាដោយជោគជ័យ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះថា គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ។ ការសម្របសម្រួលដោះស្រាយវិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ «សម្រាប់រាល់បណ្តឹងទាំងអស់ដែលក្រសួងបានទទួលការស្នើសុំឱ្យជួយដោះស្រាយ គណៈកម្មការបានពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទាំងលើអង្គហេតុ និងអង្គច្បាប់ ហើយបានអញ្ជើញភាគីពាក់ព័ន្ធក្នុងសាច់រឿងមកចូលរួម ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល ដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីរបបសារព័ត៌មាន និយាមវិជ្ជាជីវៈ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាតព្វកិច្ចក្នុងក្របខណ្ឌកិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងលិខិតបទដ្ឋានពាក់ព័ន្ធ» ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់ទៀតថា៖ «ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល កំហុសវិជ្ជាជីវៈសារព័ត៌មាន ទង្វើខុសក្រមសីលធម៌ ត្រូវបានវែកញែក វិភាគដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីផ្សះផ្សាបញ្ចប់វិវាទដោយមានសេចក្តីសន្និដ្ឋាន របាយការណ៍ច្បាស់លាស់ដែលភាគីពាក់ព័ន្ធក្នុងវិវាទបានព្រមព្រៀងទទួលយក។ រីឯកំហុសខ្លឹមសារផ្សាយត្រូវបានកែតម្រូវ និងផ្សាយឡើងវិញជាមួយព័ត៌មានត្រឹមត្រូវ មានប្រភព និងយោងគ្រប់គ្រាន់ ដែលភាគីវិវាទបានទទួលយករៀងៗខ្លួនហើយអ្នកសារព័ត៌មានបានទទួលការតម្រង់ទិសលើការប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដើម្បីបន្តអនុវត្តការងារឱ្យបានប្រសើរដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ» ។ យ៉ាងណាក៏ដោយ សម្រាប់ករណីវិវាទមួយចំនួន […]
ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីកនៅចុងឆ្នាំ២០២៥នេះ
ភ្នំពេញ ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមដំណើរការជីកនៅ ចុងខែវិច្ឆិកាឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ នៅតាមទីតាំងដែលរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានការប្រែប្រួលនោះទេ ដោយកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ ខណៈព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តទៀតថា នៅពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។ ឯកឧត្តម បានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០ភាគ
ឆ្លើយតបទៅនឹងការផ្សព្វផ្សាយដែលបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជារបស់បរទេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) គឺជារបស់ខ្មែរសុទ្ធសាធ និងកសាងដោយកូនខ្មែរស្ទើរតែ១០០ភាគ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន OCIC ៩០ភាគរយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១០ភាគរយដែលតំណាងឱ្យរដ្ឋ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា«ចឹងមិនមែនដូចការផ្សព្វផ្សាយខ្លះថា ព្រលានយន្តហោះនេះជារបស់បរទេស ប្រទេសនេះប្រទេសនោះទេ គឺជារបស់ខ្មែរ១០០ភាគរយ វិនិយោគដោយកូនខ្មែរ ហើយអ្វីដែលជាពិសេសនោះទៀត លោក ឧកញ៉ា ពុង ឃាវសែ បានបង្ហាញខ្ញុំ ចាប់តាំងពីបើកការដ្ឋានរហូតដល់ការកសាង ស្ថាបត្យករ វិស្វករ និងអ្នកសាងសង់៩០ភាគរយជាកូនខ្មែរ»។ សម្ដេចធិបតី បានទាំងជំរុញបន្ថែមឱ្យប្រើប្រាស់ធនធានមនុស្សជាកូនខ្មែរ១០០ភាគរយតែម្ដងសម្រាប់ជំហានបន្ទាប់ ដែលនេះជាការពង្រឹងសមត្ថភាព។ សូមជម្រាបជូនថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី១) មានចំនួន ២,៣០០ លានដុល្លារអាម៉េរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយអ្នកដំណើរពិសេស (VVIP Terminal) […]
សម្តេចបរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមសំខាន់ចំនួន២
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហា ដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។ អភិក្រមទី២ គឺកន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ ពីបិធីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ៕ ដោយ៖ កន ចំណាន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC)
ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា និងថៃ។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ ពីពិធីខាងលើ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានស្នើអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការ ការពារបូរណភាពទឹកដីរបស់កម្ពុជា។ តាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលបីខែនេះ កម្ពុជាស្ងាត់តែមិនស្ងៀម ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការគ្រប់បែបយ៉ាង ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែន កម្ពុជា និងថៃ និងខិតខំដោះស្រាយបញ្ហាជួយឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីថៃ មានការងារធ្វើ និងជំរុញការបង្កើត ផលិតផលក្នុងស្រុក៕ដោយ៖ កន ចំណាន
អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT) ជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន
អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT) ជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ គួរជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul […]










