ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យក្រុមហ៊ុនចំនួនពីរ របស់ Malaysia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនពីរ របស់ Malaysia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ គឺក្រុមហ៊ុនខនភ្លូអិនស៍ អាសុី ឯ.ក និងក្រុមហ៊ុន UTILS Malaysia ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី តំណាងក្រុមហ៊ុនខនភ្លូអិនស៍ អាសុី ឯ.ក និងក្រុមហ៊ុន UTILS Malaysia ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តម រស់ វរុណ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ នៃគណៈកម្មការរៀបចំសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ នៃគណៈកម្មការរៀបចំសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក លោកស្រី អគ្គលេខាធិការរង ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នាយការិយាល័យគ្រប់គ្រងទីស្តីការ នាយការិយាល័យពិធីការ នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតអំពីវឌ្ឍនភាពការងារ ការរៀបចំផែនការពិធីការ ការចាត់ចែងសណ្តាប់ធ្នាប់ និងការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។ ក្នុងឱកាសនោះ ឯកឧត្តម រស់ វរុណ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំ ដោយបានណែនាំឱ្យអនុគណៈកម្មការពិធីការ និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការជិតស្និទ្ធ បង្កើនការរៀបចំការងារឱ្យបានម៉ត់ចត់ ដើម្បីធានាឱ្យសន្និបាតដ៏សំខាន់នេះប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមគោលបំណង និងទិសដៅដែលក្រសួងមហាផ្ទៃបានកំណត់។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប យកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ជំរុញកំណើនសេដ្ឋកិច្ច ការដោះស្រាយសេវាសង្គម និងសង្គមកិច្ច

ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបន្តដឹកនាំរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពធ្វេីបទអន្តរាគមន៍នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដោយយកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ជំរុញកំណើនសេដ្ឋកិច្ច ការដោះស្រាយសេវាសង្គម និងសង្គមកិច្ច ដេីម្បីប្រមូលធាតុចូលសម្រាប់ជាយន្តការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប។ ការលើកឡើងយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី នៅក្នុងបទអន្តរាគមន៍នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ។ បទអន្តរាគមន៍នៃអង្គសន្និបាតនេះ បានប្រមូលធាតុចូលសំខាន់ៗ រួមមាន៖ -រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពត្រូវបន្តក្តាប់សភាពការណ៍ទូទៅ ការងារសន្តិសុខផ្ទៃក្នុង និងការងារភេរវរកម្ម បង្កើតក្រុមការងារប្រចាំការ (Hotline) ត្រៀមកម្លាំងអន្តរាគមន៍ទាន់ពេលវេលា បន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ពិសេសបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងតាមទីតាំងរស់នៅប្រមូលផ្តុំ ។ -ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ និងដីទ្រព្យសម្បតិ្តរដ្ឋឱ្យបានឆាប់រហ័សស្របពេលដែលកំពុងយុទ្ធនាការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាល ខេត្ត មន្ទីរអង្គភាព ក្រុង ស្រុក និងឃុំ សង្កាត់ -បន្តសហការជាមួយអាជ្ញាធរជាតិអប្សរា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ ពិធីបិទសន្និបាតខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង (សាលប្រជុំធំថ្មីសាលាខេត្ត) ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, អភិបាល អភិបាលរង ក្រុងស្រុកទាំង៧, មេឃុំ ចៅសង្កាត់ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានអនុសាខា និងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃបណ្ឌិត្យសភានគរបាលកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាជិកាជាច្រើនរូប នាសាលប្រជុំ-ព្រះគណេស (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងនូវការកោតសរសើរនិងអបអរសាទរចំពោះ លោកជំទាវ មុំ សូលីដា ដែលទទួលបានការជឿទុកចិត្តនិងការតែងតាំងពីថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ជាប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ មានចំណាប់អារម្មណ៍ក្នុងឱកាសនោះ លោកជំទាវ មុំ សូលីដា ក៏សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដែលបានផ្តល់ទំនុកចិត្តនិងចេញសេចក្តីសម្រេចតែងតាំងឱ្យទទួលភារកិច្ចជា ប្រធានអនុសាខានិងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដ៏វិសេសវិសាលនេះ។ ថ្លែងបន្តក្នុងឱកាសនោះ លោកជំទាវ បានប្តេជ្ញាចិត្តបំពេញ ភារកិច្ចថ្មីនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសមាជិការទាំងអស់ ក្នុងន័យឱ្យអនុសាខានិងបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងមហាផ្ទៃ សម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរស្រុក ឃុំ ភូមិ ផ្សព្វផ្សាយ និងអញ្ជើញប្រជាពលរដ្ឋ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី

កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើអាជ្ញាធរស្រុក ឃុំ ភូមិ ផ្សព្វផ្សាយ និងធ្វើលិខិតអញ្ជើញប្រជាពលរដ្ឋ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី បានដល់ដៃគ្រប់ៗគ្នា។ ការស្នើរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ សរុបចំនួន ១១,១៥៤ប័ណ្ណ ស្ថិតនៅស្រុកពញាឮ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលនឹងខិតខំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់មុនចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញការចុះបញ្ជីដីធ្លីនេះជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ដើម្បីសម្រេចតាមផែនការនេះ ឯកឧត្តមអភិបាលខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្ដម នៅ លក្ខណា អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន០២ ធ្វើបទបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក.

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែមករាឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជេីញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន០២  បង្ហាញពីប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក. ដើម្បីផ្សព្វផ្សាយជាសាធារណៈ។ សន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន គ.ប.ផ.ក. និងតំណាងក្រុមហ៊ុន អធីអេហ្វ អ៊ុនវេសមេន (បារីម៉ាក GOLD SEAL)និង ក្រុមហ៊ុន ប៊ូ ស្ទួន អ៊ីមិច (បារីម៉ាក ESSE) រួមជាមួយអ្នកសារព័ត៌មានរដ្ឋ និងឯកជនជាច្រើនអង្គភាពផងដែរ។ ឯកឧត្ដម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមបណ្តាអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីឌីអូ Zoom ជាច្រើនរូប។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួន យ៉ាងសកម្ម […]

ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិគណៈកម្មការ សាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អនុប្រធាន លោកជំទាវ លោក លោកស្រី សមាជិកា សមាជិក គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើរបាយ ការណ៍ឆ្នាំ របស់គណៈកម្មការសមាគមនារីក្រសួងមហាផ្ទៃ និងបានពិភាក្សាគ្នាបន្ថែមទៀតនូវពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាពេលខាងមុខ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសបច្ចេកវិទ្យា

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រស្រាវជ្រាវ បទល្មើសបច្ចេកវិទ្យា ដល់នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមគណៈអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរដោយលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកស្នងការរងនគរបាលខេត្តពោធិ៍សាត់ និងលោកគ្រូឧទ្ទេស (គ្រូបង្គោលមកពី នាយកដ្ឋានជំនាញ)ផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង